Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​បុរស​ម្នាក់ រំលោភ​ក្មេងស្រី​អាយុ​១០​ឆ្នាំ សម្រេចបាន​៥​ដង​

spot_img

ពោធិ៍សាត់ ៖ ក្មេងស្រី​ម្នាក់​អាយុ​១០​ឆ្នាំ ត្រូវ​បាន​ជនសង្ស័យ​ម្នាក់​បង្ខំ​ចាប់រំលោភ​រហូត​សម្រេច​ចំនួន​៤​ដង ហើយ​ទើបតែ​លើក​ទី​៥​នេះ ក៏​បាន​បែកធ្លាយ​ដឹង​ដល់​ម្តាយ ប្តឹង​ដល់​សមត្ថកិច្ច​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ ថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ភូមិ​បឹង​ស្មុគ ឃុំ​ស្វាយ​ស ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ។​

​នគរបាល​ស្រុក​ក្រគរ បានបញ្ជាក់​ថា ជនសង្ស័យ​ឈ្មោះ ធៀង ធា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​បឹង​ស្មុគ ឃុំ​ស្វាយ​ស ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ត្រូវ​សមត្ថកិច្ច​នគរបាល​ចាប់​ឃាត់ខ្លួន​ពី​បទ​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន​កាលពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​ក្នុងព្រៃ​ជាប់​ស្រែ​តា​យឿន ខាងកើត​ផ្ទះ​ចម្ងាយ​ប្រហែល​២៧០​ម៉ែត្រ។​

​តាម​ការរៀបរាប់​របស់​ជនរងគ្រោះ​ឈ្មោះ រ​.​ច​.​ម អាយុ​១០​ឆ្នាំ បាន​ប្រាប់​សមត្ថកិច្ច​ឱ្យដឹងថា មុនពេល​កើតហេតុ ជនសង្ស័យ​ឈ្មោះ ធៀង ធា បានធ្វើ​សកម្មភាព​ចាប់រំលោភ​លើ​ខ្លួន​បាន​ចំនួន​៥​ដង​ហើយ ខ្លួន​មិន​ហ៊ាន​ប្រាប់​ម្តាយ​ឱ្យដឹង ដោយ​ខ្លាច​ម្តាយ​វ៉ៃ និង​ដោយសារ​ការខ្លាច​ពី​ការ​គំរាម​របស់​ជនសង្ស័យ​ថា បើ​នាង​ហ៊ាន​ប្រាប់​រឿង​នេះ​ឱ្យ​អ្នកណា​មួយ​ដឹងឮ​អញ​នឹង​សម្លាប់ចោល ។​

​ជនសង្ស័យ​បាន​ចាប់រំលោភ​មកលើ​ខ្លួន​បាន​ចំនួន​៤​ដង​មក​ហើយ តែ​មិន​ចាំ​ថ្ងៃ​ខែ​នោះឡើយ ទើប​តែ​លើក​ទី​៥​នេះ ខ្លួន​បាន​ចាំ​ថា នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៨ វេលា​ម៉ោង​១៦ ខ្លួន​បាន​ទៅ​ផ្លាស់​ក្របី​ដែល​យក​ទៅ​ចង​ឱ្យ​ស៊ី​ស្មៅ​នៅ​ខាងកើត​ផ្ទះ ខណៈ​នោះ​ជនសង្ស័យ​បាន​បក់ដៃ​ហៅ ក៏​ដើរ​ទៅ រួច​ជនសង្ស័យ​ចាប់ដៃ​ទាញ​ចូល​ព្រៃ​នៅ​ចំណុច​ខាងលើ ហើយ​ចាប់​សម្រាត​ខោ ធ្វើ​សកម្មភាព​ដូច​សព្វដង រហូត​បាន​សម្រេច​បំណង​របស់​គាត់​ទើប​ងើប​ចេញ ។ តាំងពី​លើក​ទី​១ រហូត​ដល់​លើក​ទី​៤ ទើប​លើក​ទី​៥ បាន​បែកធ្លាយ​រឿង​ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​មកលើ​ខ្លួន​ម្តងទៀត ដឹង​ដល់​ម្តាយ​ជនរងគ្រោះ​ដឹង​អំពី​រឿងហេតុ​នេះ ក៏​លួងលោម​សួរ​នាំ​កូន ហើយ​នាង​បាន​និយាយប្រាប់​អំពី​រឿង​នេះ​ដល់​ម្តាយ​ពី​ដើម​រហូត​ដល់​ចប់ ។​

​លោក​វរសេនីយទោ ឯម រុន អធិការនគរបាល​ស្រុក​ក្រគរ បាន​ប្រាប់​ឱ្យដឹងថា ការចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ ធៀង ធា គឺ​សមត្ថកិច្ច​ធ្វើឡើង​តាម​ពាក្យបណ្តឹង​របស់​អាណាព្យាបាល​ជនរងគ្រោះ និង​មាន​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ ក្រោយពី​ទទួល​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែងកើតហេតុ នាំខ្លួន​ជនសង្ស័យ​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ធ្វើ​ការសួរនាំ តែ​ទោះជា​សមត្ថកិច្ច​ធ្វើការ​សាកសួរ​តាម​ជំនាញ​របស់​សមត្ថកិច្ច​យ៉ាងណាក្តី ជនសង្ស័យ​មិន​ព្រម​សារភាព​ចំពោះ​ករណី​រឿង​នេះ​ឡើយ ។​

​នគរបាល​បានបញ្ជាក់​ថា ករណី​នេះ​ជនសង្ស័យ​ពុំ​ព្រម​ទទួល​កំហុស​របស់​ខ្លួន​នោះ​ទេ ។ បើ​ទោះបីជា​ជនសង្ស័យ​មិន​ព្រម​សារភាព​យ៉ាង​ក៏ដោយ ក៏​សមត្ថកិច្ច​ត្រូវតែ​ឃាត់​ខ្លួន​ជនសង្ស័យ តាម​បញ្ជា​របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×