Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ក្រុងព្រះសីហនុ ឃាត់ខ្លួន​មុខសញ្ញា​លក់​គ្រឿងញៀន​២​នាក់ ជាមួយ​គ្រឿងញៀន​១២​កញ្ចប់​តូច​

spot_img

ព្រះសីហនុ ៖ កម្លាំង​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ បានធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ដែលជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ក្នុង​មូលដ្ឋាន ការឃាត់​ធ្វើឡើង នៅ​យប់​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ។

​មន្ត្រីនគរបាល​ក្រុងព្រះសីហនុ​បានអោយដឹងថា ជនសង្ស័យ​ទាំង​២​នាក់ ដែល​ឃាត់ខ្លួន​មាន ១-​ឈ្មោះ ថាច់ ដែន ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ​កម្មករ​នេសាទ​។ ២-​ឈ្មោះ វ៉ាន់ ស្រី​វី ភេទ​ស្រី អាយុ ៤៦ ឆ្នាំ មុខរបរ​មេផ្ទះ​។ និង​ឆែកឆេរ​រកឃើញ​វត្ថុតាង គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ចំនួន​១២​កញ្ចប់ និង ទូរ​សព្ទ័​២ គ្រឿង​។

​បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ បាន​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ដើម្បី​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕ បេឡា​

spot_img
×