Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​ដាក់ពន្ធនាគារ ជនបរទេស​និង​ខ្មែរ​៤​នាក់ ជួញដូរ​គ្រឿងញៀន ជិត​២​គីឡូក្រាម

spot_img

ភ្នំពេញ​៖ បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​២​នាក់ ស្ត្រី​ជនជាតិ​ហ្វីលីពីន​ម្នាក់ និង​ស្ត្រី​ជនជាតិ​ខ្មែរ​ម្នាក់ ពាក់ព័ន្ធ​សំណុំរឿង​ជួញដូរ​គ្រឿងញៀន​ជាង​២​គីឡូក្រាម នៅ​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៨​នេះ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​។​

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច ជនសង្ស័យ​ទាំង​៤​នាក់ ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២០-២២ ខែ​កុម្ភៈ ឆ្នាំ​២០១៨​កន្លងទៅ នៅ​៤​គោលដៅ​ផ្សេងៗ​គ្នា​៖ គោលដៅ​ទី​១ នៅ​ចំណុច​ខាងកើត​ផ្សារ​សុ​វណ្ណា សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ គោលដៅ​ទី​២ នៅ​ចំណុច​ផ្លូវ​លេខ​៤៨៨ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ គោលដៅ​ទី​៣ នៅ​ចំណុច​ក្នុង​បន្ទប់​ជួល​លេខ​៤ ផ្លូវ​បេតុង ភូមិ​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ និង​គោលដៅ​ទី​៤ នៅ​ចំណុច​ហាង Big I.Z.Y តាម​បណ្តោយ​ផ្លូវ​លេខ ៥០២ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដោយ​ដកហូត​បាន​គ្រឿងញៀន ប្រភេទ​មេតំ​ហ្វេ​តា​មីនចំនួន ១.៩៨៨,៩៥​ក្រាម និង​វត្ថុ​តាម​មួយចំនួនទៀត​។​

​ជន​ត្រូវ​ចោទ​ទាំង​៤​នាក់​ត្រូវបាន​លោក ហ៊ឹ​ង ប៊ុនថន ជា​តំណាង​អយ្យការ​បាន​បើក​ការ​ស៊ើបសួរ និង​ចោទប្រកាន់​ពីបទ ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន យោងតាម​មាត្រា​៤០ នៃ​ច្បាប់​ស្តីពី ការត្រួតពិនិត្យ​គ្រឿងញៀន​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×