Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្យ៉ាង​ដែរន៎​! គៀងគរ​សន្លឹកឆ្នោត ដោយ​ប្រើ​រូបភាព “​ស្រើបស្រាល​” នៅ​រុស្ស៊ី​ (Video inside)

spot_img

​ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​រុស្ស៊ី “​ចាប់ផ្តើម​នៅ​ថ្ងៃទី ១៨ ខែ​មីនា​” យុទ្ធនាការ​ឡង់សេ​ឃោសនា​ដ៏​ចម្លែក​ប្លែក​អស្ចារ្យ​ចាប់ផ្តើម​បង្ហាញ​វត្ត​មាន​បំណង​អំពាវនាវ​ឲ្យ​ពលរ​ដ្ឋ​ទៅ​បោះឆ្នោត​។ អ្នក​បង្ហាញ​ម៉ូត “​គ្រឿងក្នុង​” ក៏​ត្រូវ​បាន​កែន​ប្រមូល​មួយ​ទំហឹង​!​។​

​អ្នក​បង្ហាញ​ម៉ូត ២​រូប ក្នុង​ខ្សែ​វីដេអូ​អំពាវនាវ​ឲ្យទៅ​បោះឆ្នោត​នៅ​រុស្ស៊ី​។ គេ​ពុំ​ដឹងថា នរណា​បាន​ចំណាយ​លុយ​សម្រាប់​យុទ្ធនាការ​បែប​នេះ​ឡើយ​។​

​នារី​ម្នាក់​ដែល​ពុំ​មាន​ពាក់​អាវទ្រនាប់​ដេក​ពីមុខ​ទង់ជាតិ​រុស្ស៊ី ដើម្បី​សិក្សា​ព័ត៌មាន​បោះឆ្នោត ខណៈ​ពេល​នៅ​ពីក្រោយ​ទង់ជាតិ​គឺជា​នារី​ម្នាក់​ស្លៀក​តែ​គ្រឿង​ក្នុង​ធ្វើឲ្យ “​ក្រហាយ​ភ្នែក​” ក្នុង​កាយវិការ​ដាក់​សន្លឹកឆ្នោត​ចូលទៅក្នុង​កេស​។​

​ក្នុង​រូបភាព​មួយទៀត ស្ត្រី​ម្នាក់​ស្លៀក​តែ​គ្រឿង​ក្នុង​ពណ៌​ខ្មៅ “​ធ្វើឲ្យ​ស្រឡេវ​ភ្នែក​ខាងឆ្វេង ក្រហម​ភ្នែក​ខាងស្តាំ​” កំពុងកាន់​សន្លឹកឆ្នោត​ដាក់​ទៅ​ចូល​ក្នុង​ធុង ក្នុង​កាយវិការ​ដ៏​ទាក់ទាញ​មួយ​។ លើ​ធុង​ឆ្នោត​មាន​អក្សរ “​ស្វាគមន៍​មកកាន់​ពិភព​មនុស្ស​ចាស់​” (​នរណា​ចង់​យល់​អី​ក៏​យល់​ទៅ​)​។​

​តាម​សារព័ត៌មាន AFP ក្នុង​បរិយាកាស​ឃោសនា​អូសទាញ​សន្លឹកឆ្នោត​ដែល​មាន​សភាព​ស្ងៀមស្ងាត់ (​អាច​ដោយសារ​គ្មាន​គូប្រកួត​ទម្ងន់​ប្រហែល​លោក​ពូ​ទីន​) ធ្វើឲ្យ​រូបភាព​ជាច្រើន​រួម​ជាមួយ​នឹង​ខ្សែ​វីដេអូ “​ស្រើបស្រាល​” បាន​ហើរ​ព្រោងព្រាត​លើ​បណ្តាញ​សង្គម​ប៉ុន្មាន​ថ្ងៃ​មកនេះ ខ្លឹមសារ​សំខាន់​ចុងក្រោយ​គឺ​បោះឆ្នោត​គាំទ្រ​លោក​ពូ​ទីន ក្រៅពី​ទស្សនា​វ​ដ្តី Maxim ដែល​ពុះ​កញ្ច្រោល​ជាងគេ​នោះ គេ​ឃើញ​លើ​បណ្តាញ​សង្គម​ព្រមទាំង​ឆា​ណែ​ល Youtube ក៏​សុទ្ធសឹង​មាន​បង្ហោះ​នូវ​ពាក្យពេចន៍​រូបភាព “​ក្តៅ​ភ្នែក ក្តៅ​ចិត្ត​” ប៉ុន្តែ​ហាក់ដូចជា​ពុំ​ធ្វើឲ្យ​វិ​មានក្រេ​មឡាំង​ឈឺ​ក្បាល​ឡើយ​។ ប៉ុន្តែ​យុទ្ធនាការ​ទាំងអស់នេះ​ប្រហែល​ជា​យុទ្ធនាការ​មួយ​សំដៅលើ​ម្ចាស់ឆ្នោត​វ័យក្មេង​។ ព្រោះថា តាម​ការព្យាករណ៍​លោកពូ​ទីន​នឹង​បន្ត​ឈ្នះ​១​អណត្តិ ៦​ឆ្នាំ​ទៀត ប៉ុន្តែ​បញ្ហា​ស្ថិត​ត្រង់​គេ​ចង់​ឲ្យ​លោ​កពូទីនទទួលបាន​សន្លឹក​ឆ្នោត​គាំទ្រ​យ៉ាងតិច ៧០%​។​

​អក្សរ​សរសេរថា ៖ “​អ្វីៗ​ដែល​កើតឡើង​ក្នុង​បន្ទប់​បោះឆ្នោត នឹង​បន្ត​នៅក្នុង​បន្ទប់​បោះឆ្នោត​” ឆ្លើយតប​នឹង AFP អ្នកនិពន្ធ Alexei Navalny និយាយថា លោក​ពុំ​អាច​បង្ហើប​ប្រាប់​ពី​អ្នកគាំទ្រ​ហិរញ្ញវត្ថុ​ដល់​រូបភាព​ឃោសនា​មហា​ស្រើបស្រាល​ទាំងនោះ​បាន​ឡើយ​៕

​ការតុបតែង​នៅក្រោយ​ឆាក​ត្រៀម​ឃោសនា​នៅ​លើ​ទស្សនា​វ​ដ្តី Maxim ក៏​ត្រូវបាន​គេ​បង្ហោះ​លើ​បណ្តាញ​សង្គម​

spot_img
×