Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

EU កំណត់​ឱសានវាទ ៣​ខែ បង្ខំ​ឲ្យ Facebook និង Google លុបចោល​ខ្លឹមសារ​មាន​លក្ខណៈ​ជ្រុលនិយម​

spot_img

សហគមន៍​អឺរ៉ុប បាន​សំណូមពរ​ឲ្យ​ក្រុមហ៊ុនយ​ក្ស​ទាំង​២​នេះ ត្រូវ​លុប​សំអាត​ចោល​នូវ​បណ្តា​ខ្លឹមសារ​ជ្រុលនិយម ក្នុង​រយៈពេល​៣​ខែ ពុំនោះសោត​ពួកគេ​នឹង​ត្រូវ​រង​ទទួល​ចំណង​ច្បាប់​មួយ​តឹងតែង​បំផុត​។​

​លោក Andrus Ansip សមាជិក​ទ្វីបអឺរ៉ុប ទទួលបន្ទុក​ផ្នែក​បច្ចេកទេស​ឌីជីថល តាម​កាសែត Guardian, សហគមន៍​អឺរ៉ុប បាន​ដាក់​ចេញ​កាលបរិច្ឆេទ​ឲ្យ Google, YouTube, Facebook, Twitter និង​បណ្តា​ក្រុមហ៊ុន​ដទៃ​ទៀត ក្នុង​រយៈពេល​៣​ខែ ត្រូវ​បង្ហាញ​ភស្តុតាង​ឲ្យឃើញថា បាន​រុះរើ​ចោល​អស់​នូវ​ខ្លឹមសារ​ជ្រុលនិយម ប្រសិនបើ​មិន​ចង់​រង​ទទួល​នូវ​ការគ្រប់គ្រង​យ៉ាង​តឹងតែង​មួយ​តាម​ផ្លូវច្បាប់​។​

​លើ​ទិដ្ឋភាព​ជាក់ស្តែង បណ្តា​ក្រុមហ៊ុន​បណ្តាញ​សង្គម​រយៈពេល​កន្លងមក​បាន​រង​ការស្តីបន្ទោស​ពី​សំណាក់​រដ្ឋាភិបាល​ប្រទេស​ជាច្រើន និង EU ដោយ​គេ​បង្ក​សម្ពាធ​ចង់​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ​មាន​សកម្មភាព​ខ្លាំង​ជាង​មុន ក្នុង​ការប្រឆាំង​នឹង​លទ្ធិ​ជ្រុលនិយម​។ យ៉ាងនេះ​ក្តី​ទើប​ឃើញ EU មួយ​ប៉ុណ្ណោះ បាន​ដាក់​ចេញ​ឱសានវាទ​ជា​ផ្លូវការ​។​

​តាម​គណៈកម្មាធិការ​ទ្វីបអឺរ៉ុប បណ្តា​ក្រុមហ៊ុន​អ៊ិន​ធើ​ណេត ត្រូវមាន​វិធានការ​ត្រៀម​ទុក​ជា​ស្រេច​ដើម្បី​រើរុះ​ចោល​នូវ​ខ្លឹមសារ​ជ្រុលនិយម ក្នុងអំឡុងពេល​១​ម៉ោង បន្ទាប់​ពី​ត្រូវបាន​ប្រកាស​។ ពួកគេ​ក៏​ត្រូវ​បាន​លើកឡើង​បាន​នូវ​វិធានការ​ចាំបាច់​ដើម្បី​រាំង​ស្កាត់​ស្ថានការណ៍​រីក​រាលដាល​ព័ត៌មាន​ទាំងនោះ​។​

​គណៈ​កម្មា​ទ្វីប​អឺរ៉ុប​ឲ្យ​ដឹងថា គេ​នឹង​ធ្វើ​ការវាយតម្លៃ​ក្នុងអំឡុងពេល​៣​ខែ​នោះ​ថា តើ​គួរ​បង្កើត​ច្បាប់​ដើម្បី​គ្រប់គ្រង​ដែរ​ឬទេ​? តាម​រដ្ឋាភិបាល​ទ្វីបអឺរ៉ុប បណ្តា​ខ្លឹមសារ​ជ្រុលនិយម​លើ​បណ្តាញ​បាន​ជះ​ឥទ្ធិពល​អសកម្ម​ទៅលើ​ពួក​វាយប្រហារ​ភេរវកម្ម​បែប “​ចចក​ឯកោ​” នៅ​ទីក្រុង​ជាច្រើន​ក្នុង​ទ្វីប​នេះ​៕ ចន្ទ្រា​

spot_img
×