Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាល​ជប៉ុន ផ្តល់​ជំនួយ​ឥត​សំណង​ជិត​៤​សែន​ដុល្លារ សម្រាប់​គាំទ្រ​ដល់​គម្រោង​ចំនួន​៤

spot_img

​ភ្នំពេញ ​៖​ រដ្ឋាភិបាល​ជប៉ុន​បាន​ឯកភាព​ផ្តល់​ថវិកា​សរុប​ចំនួន​៣៨៤.៨១៧​ដុល្លារ​អាមេរិក​ដល់​អង្គភាព​ទទួល​ជំនួយ​ចំនួន​៤ ក្រោម​គ្រោងការ​ជំ​នួន​ឧបត្ថម្ភ​ឥត​សំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ (​ជំនួយ​គូ​សាណូ​ណិ​) ដើម្បី​គាំទ្រ​គម្រោងការ​សាងសង់​មជ្ឈមណ្ឌល​សូត្រ ការសាងសង់​មជ្ឈមណ្ឌល​ប្រមូលផ្តុំ​ត្រួតពិនិត្យ​និង​ចែកចាយ​បន្លែ ការស្តារ​និង​ជួសជុល​ប្រព័ន្ធធារាសាស្ត្រ និង​ការកែលំអ​ផ្លូវថ្នល់​។​

​កិច្ចសន្យា​ជំនួយឥតសំណង ត្រូវបាន​ចុះហត្ថលេខា​នៅ​រសៀល​ថ្ងៃ​ទី​២​ខែ​មីនា នៅ​ស្ថានទូត​ជប៉ុន​។ លោក ហូ​រីណូ​អ៊ូជិ ហ៊ី​ដេ​ហ៊ីសា​(HORINOUCHI Hidehisa) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បានឱ្យដឹងថា ជំនួយឥតសំណង​ក្រោម​គម្រោង​ទ្រង់ទ្រាយ​តូច​សម្រាប់​សន្តិសុខ​មនុស្ស​ជាតិ​របស់​រដ្ឋាភិបាល​ប្រទេស​ជប៉ុន​នេះ គឺជា​ការរួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋ​កិច្ច​នៅក្នុង​ប្រទេស​កម្ពុជា ពិសេស​ជីវភាព​របស់​ប្រជាជន​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​។​

​ជំនួយឥតសំណង​ទាំងនេះ នឹង​គាំទ្រ​ដល់​គម្រាង​ចំនួន​៤​នៅ​កម្ពុជា ក្នុងនោះ​រួមមាន​៖
​គម្រោង​ទី​១៖ គម្រោង​សាងសង់​មជ្ឈមណ្ឌល​សូត្រ ក្នុង​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នូវ​ទឹកប្រាក់​ចំនួន​៩០.៨៣៤​ដុល្លារ​អាមេរិក (​អង្គភាព​ទទួល​ជំនួយ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​)​។​

​លោក​បណ្ឌិត ជេ​ត ជាលី សាកលវិទ្យាធិការ នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​ថ្លែងថា គម្រោង​នេះ​ត្រូវបាន​រំពឹងថា​នឹង​រួច​ចំណែក​ក្នុង​ការសូត្រ ដែល​មាន​គុណភាព​ខ្ពស់ បង្កើន​ប្រាក់​ចំណូល​ដល់​កសិករ និង​ធ្វើឲ្យ​វិស័យ​ឧស្សាហកម្ម​សិប្បកម្ម​សូត្រ បែប​ប្រពៃណី​មាន​ការរីកចម្រើន និង​រស់​ឡើង​វិញ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​គម្រោង​ទី​២៖ គម្រោង​សាងសង់​មជ្ឈមណ្ឌល​ប្រមូលផ្តុំ​ត្រួតពិនិត្យ និង​ចែកចាយ​បន្លែ ខេត្ត​កណ្តាល នូវ​ថវិការ​ចំនួន ១១៤.៨២១​ដុល្លារ (​អង្គភាព​ទទួល​ជំនួយ មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កណ្តាល​)​។​
​លោក ប៊ុន​ទួន ស៊ី​ម៉ូ​ណា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កណ្តាល បាន​ថ្លែងថា តាមរយៈ​គម្រោង​នេះ មជ្ឈមណ្ឌល​ប្រមូលផ្តុំ​ត្រួតពិនិត្យ និង​ចែកចាយ​បន្លែ​ថ្មី​មួយ​នឹង​ត្រូវ​បាន​សាងសង់​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ដែល​ជា​កន្លែង​ដាំ​ដុះ​បន្លែ​ធំ​ទី​២ នៅ​កម្ពុជា​។ គម្រោង​នេះ​នឹង​រួមចំណែក​ក្នុង​ការផ្គត់ផ្គង់​ផលិតផល​កសិកម្ម​ប្រកបដោយ​សុវត្ថិភាព និង​ទំនុកចិត្ត​ទៅ​កាន់​ទីផ្សារ​ហើយ និង​បង្កើត​នូវ​ស្លាក​យីហោ​បន្លែ​របស់​ខេត្ត​កណ្តាល​។ គេ​ប៉ាន់ស្មាន​ថា​កសិករ​ប្រមាណ ២​ពាន់​នាក់ នឹង​អាច​នាំ​ច​ចេញ​បន្លែ​របស់​ពួកគេ​តាមរយៈ​មជ្ឈមណ្ឌល​នេះ​។​

​គម្រោង​ទី​៣៖ គម្រោង​សាងសង់​ទ្វារ​ទឹក និង​ជួសជុល​សំណង់​លូ​ទោល​សម្រាប់​ប្រព័ន្ធធារាសាស្ត្រ​ដំ​រែក ខេត្ត​កំពង់ឆ្នាំង នូវ​ថិ​ការចំនួន ៨៩.០០០​ដុល្លារ (​អង្គភាព​ទទួល​ជំនួយ មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​កំពង់ឆ្នាំង​)
​លោក ដោ​ក ប៊ុនថុន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​កំពង់ឆ្នាំង បាន​លើកឡើង​ថា តាមរយៈ​គម្រោង​នេះ ទំនប់​ទឹក​ប្រវែង ១.៥០០​ម៉ែត្រ នឹង​ត្រូវ​ស្តារ និង​ជួសជុល​ឡើង​វិញ​នៅ​ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ហើយ​គម្រោង​នេះ​នឹងត្រូវ​គេ​រំពឹងថា​មាន​ប្រជាពលរដ្ឋ​ប្រហែល​៣​ពាន់​នាក់ ទទួល​បាន​ទឹក​ជាប្រចាំ​ដើម្បី​ស្រោព​ស្រ​ព ហើយ​ទំនប់ទឹក​នេះ​នឹង​ត្រូវ​ប្រើប្រាស់​ជា​ផ្លូវថ្នល់​ក្រោយ​ពេល​បញ្ចប់​គម្រោង​។​

​គម្រោង​ទី​៤៖ គម្រោង​សាងសង់​ផ្លូវ​បេតុង នៅ​ឃុំ​ថ្ម​ស ស្រុក​បទុម​សាគរ ខេត្ត​កោះកុង នូវ​ថវិកា​ចំនួន ៨៩.២៦២​ដុល្លារ (​អង្គភាព​ទទួល​ជំនួយ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កោះកុង​)។ លោក អន ដាវុ​ធ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កោះកុង បាន​លើកឡើង​ថា តាមរយៈ​គម្រោង​នេះ ផ្លូវ​ដែល​មាន​ស្រាប់​ប្រវែង ៤៥៣​ម៉ែត្រ នឹង​ត្រូវ​អភិវឌ្ឍ​ទៅ​ជា​ផ្លូវ​បេតុង​ដែល​មាន​ប្រព័ន្ធ​បង្ហូរទឹក​នៅក្នុង​ស្រុក​ប​ទុម​សាគរ ខេត្ត​កោះកុង​។ គម្រោង​នេះ ត្រូវបាន​រំពឹងថា នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាកសិករ​ជិត ១៥.៧០០​នាក់ នៅក្នុង​តំបន់​។ រំពឹង​ផងដែរ​ថា​ផ្លូវ​នេះ​នឹង​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាជន​ក្នុង​តំបន់ ក្នុង​ការ​ទៅ​សាលារៀន មន្ទីរពេទ្យ ផ្សារ ជា​ពិសេស​ជួយ​លើកកម្ពស់​ការដឹកជញ្ជូន​គ្រឿង​សមុទ្រ​ស្រស់ៗ ពី​ទីផ្សា​រគ្រឿង​សមុទ្រ ទៅ​កាន់​តំបន់​គោលដៅ​ចែកចាយ​៕​ ដោយ​៖​កូឡាប​

spot_img
×