Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្គាល់​ឈ្មោះ​ជនប្រដាប់អាវុធ​ដែល​បាញ់​ជនរងគ្រោះ ២​នាក់ ជា​ទាហាន​នៅ​យោធភូមិភាគ​ទី​៥

spot_img

​ខេត្ត​បាត់ដំបង​ ៖ ​ស្គាល់​ឈ្មោះ​ជនប្រដាប់អាវុធ​ដែល​បើក​រថយន្ត ទៅតាម​បាញ់​ជនរងគ្រោះ​ប្រុស​ស្រី​២​នាក់ ដល់​មុខផ្ទះ​ក្នុង​ខណ្ឌ​សែន​សុខ កាល​ពី​កន្លងទៅនេះ សមត្ថកិច្ច​ប៉ូលិស​និង​តុលា​ក​រថា​៖ ជា​មន្ត្រី​យោធា​បម្រើ​ការងារ បម្រើការ​នៅ​យោធភូមិភាគ​ទី​៥ ក្នុង​ខេត្ត​បាត់ដំបង​មានឈ្មោះ ប៊ុន តេង អាយុ​៣២​ឆ្នាំ​។​

គួរបញ្ជាក់​ថា​៖ កាលពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨​កន្លងទៅនេះ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ និង​កម្លាំង​នគរបាល​ខណ្ឌ​ជ្រោយចង្វា ធ្វើការ​ស្រាវជ្រាវ​តាម​ប្រមាញ់​យ៉ាង​ប្រកិត រហូត​ឈាន​ទៅ​កំណត់​មុខសញ្ញា​ជនដៃដល់ ដោយ​ធ្វើ​ការឡោមព័ទ្ធ​លំនៅឋាន​ជនដៃដល់​ស្ថិត​ក្នុង​បុរី​សុភមង្គល​ផ្ទះ​លេខ T53A ក្រុម​១៣ ភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។ ក្នុង​ប្រតិបត្តិការ​ឆែកឆេរ​នេះ កម្លាំង​នគរបាល​ដកហូត​បាន​រថយន្ត​មួយ​គ្រឿង ម៉ាក Range Rover ពាក់​ស្លាក​លេខ 2R-6967 ដែល​ជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស និង​សម្ភារ​មួយចំនួនទៀត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចេញ​ដីកា​តាម​ចាប់ខ្លួន​។​ប្រតិបត្តិការ​នេះ ស្ថិតនៅក្រោម​ការបញ្ជា​ផ្ទាល់​ពី​នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​ការសម្របសម្រួល​ពី​លោក ឡុង ជាប ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​
សមត្ថកិច្ច​ឱ្យដឹងថា ​៖​ ជនដៃដល់​ដែល​សមត្ថកិច្ច​កំពុងតែ​តាម​ចាប់ខ្លួន​ត្រូវបាន​ស្គាល់​គឺ​ឈ្មោះ ប៊ុន តេង ហៅ​ហ្គោ អាយុ​៣២​ឆ្នាំ ជា​មន្ត្រី​យោធា​ភូមិភាគ​៥ មាន​ឋានន្តរស័ក្តិ​អនុសេនីយ៍ត្រី និង​ជា​អ្នករកស៊ី​នាំ​ខោអាវ​ពី​ប្រទេស​ថៃ មក​បោះ​ដុំ​នៅ​តាម​ផ្សារ​នានា​ក្នុង​រាជធានី​ភ្នំពេញ​។ ជន​នេះ​មាន​ស្រុកកំណើត​នៅ​ភូមិ​ប្រឡាយ​ធំ ឃុំ​ព្រៃ​ញី ស្រុក​សំពៅ​មាស ខេត្ត​ពោធិ៍សាត់ មាន​ប្រពន្ធ​ឈ្មោះ ចាប វី​លី អាយុ​៣១​ឆ្នាំ និង​មានកូន​២​នាក់​។​

សមត្ថកិច្ច​បាន​ដកស្រង់​សម្ដី​ស្ត្រី​ជា​ប្រពន្ធ បានឱ្យដឹងថា ​៖ ប្តី​របស់​គាត់​នេះ​បាន​គេចខ្លួន​ចេញ​ពី​ផ្ទះ តាំងពី​ព្រឹក​ព្រលឹម​ក្រោយ​ដែល​មាន​ការសង្ស័យ​ថា​ ស​ម​ត្ថ​កិច្ច​ដឹង​ដោយ​គាត់ ទំនង​ជា​ដឹងខ្លួន​មុន ។​ សមត្ថកិច្ច​បន្តថា​ ៖​លំនៅឋាន​ដែល​ជនសង្ស័យ​ស្នាក់នៅ មាន​បំពាក់​សុទ្ធតែ​កាមេរ៉ា​សុវត្ថិភាព អាច​គេច​ទៅ​តាម​ផ្លូវ​ក្រោយ​។ ទាក់ទិន​រឿងរ៉ាវ​ថា ប្តី​បាញ់សម្លាប់​គូស្នេហ៍​នោះ ស្ត្រី​ជា​ប្រពន្ធ​បាន​ឆ្លើយថា​គាត់​ពុំបាន​ដឹង​នោះ​ទេ​។​

​មន្ត្រីនគរបាល​ជំនាញ បានឲ្យដឹងថា​ ៖ ​មុន ការឈាន​ទៅ​ដល់​ការ​កំណត់​បាន​មុខសញ្ញា​ខ្មាន់កាំភ្លើង​នេះ ក្រោយពី​មាន​ការបាញ់ប្រហារ​ជា​ច្រើន​គ្រាប់ គឺ​ត្រូវបាន​ថត​ជាប់​ដោយ​កាមេរ៉ា​សុវត្ថិភាព ពី​រថយន្ត RANGE ROVER ពណ៌​ស និង​មាន​ស្លាក​លេខ​យ៉ាងច្បាស់ ហើយ​រថយន្ត​នេះ ត្រូវ​ម្ចាស់​តែងតែ​បាន​ដឹក​ស្ត្រី​រងគ្រោះ​មក​ផ្ទះជួល​របស់​នាង តែ​ក្រោយមក​ប្រហែល​ជា​ស្នេហ៍​បែកបាក់ នាង​ក៏​មាន​ស្នេហ៍​ថ្មី ទើប​ជន​នេះ​គិត​ខ្លី ក៏​តាម​ព្យាបាទ​ដល់​អាយុជីវិត​តែម្តង​។​

គួរ​បញ្ជាក់ដែរថា ​៖​ ហេតុការណ៍​នេះ​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ត្រង់​ចំណុច​មុខ​ផ្ទះ​ជួល​នៅតាម​បណ្តោយ​ផ្លូវ​១៩៧៤ ក្នុង​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​ជនរងគ្រោះ​ដែល ឃាតករ​តាម​បាញ់​សម្លាប់​នេះ​ទី​១៖ ឈ្មោះ គង់ រ៉ាវិន អាយុ​៣០​ឆ្នាំ មុខរបរ​លក់ដូ​រ​ ស្នាក់​នៅផ្ទះ​លេខ​៣៣​កា ផ្លូវលំ ភូមិ​ទួល​ថ្ងាន់ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ បាន​រងរបួស​ចំនួន​៣​គ្រាប់ និង​ទី​២៖ ឈ្មោះ សឺ​ង វិន ហៅ​ស្រី​លក្ខណ៍ អាយុ​២៥​ឆ្នាំ មុខរបេរ​លក់​ខោអាវ និង​ខ្លះ​អះអាងថា នាង​បម្រើការ​នៅ​ហាង​ខារ៉ាអូខេ​មួយ ស្នាក់នៅ​ផ្ទះជួល​កន្លែងកើតហេតុ​ខាងលើ​បាន​រងរបួស​ចំនួន​២​គ្រាប់​។​

ជនរងគ្រោះ បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត ក្រោយពី​ធ្វើ​ការវះកាត់​រួចហើយ និង​ព្យាបាល​ដោយ​ការលាង​មុខរបួស​ផងដែរ​។ រវាង​បុរស និង​ស្រី​ដែល​រងរបួស​ត្រូវបាន​គេ​ដឹងថា​៖ បុរស​ជា​គូស្នេហ៍​រងរបួស​ធ្ងន់​ជាង​ខាង​ស្រី ហើយ​ករណី​នេះ​ត្រូវបាន​ធ្វើការ​សន្និដ្ឋាន​ថា​ជា​ស្នេហា​ត្រីកោណ​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×