Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកយាយ​វ័យ ៩០​ឆ្នាំ​ម្នាក់ ដង្ហោយ​រក​សប្បុរសជន​ជួយ​ផ្តល់​អាហារ មុន​ត្រូវ​លាចាក​លោក​នេះ​

spot_img

មណ្ឌលគិរី ៖ ស្ត្រី​មាន​វ័យ ៩០​ឆ្នាំ ឈ្មោះ​លោកយាយ ម៉ៅ បច្ចុប្បន្ន​រស់នៅ​ខេត្ត​មណ្ឌលគិរី បាន​ដង្ហោយ​រក​សប្បុរសជន ជួយ​ផ្តល់​ស្បៀង ឬ​ចំណីអាហារ ចិញ្ចឹមជីវិត មុន​ពេល​រូបគាត់​ត្រូវ​ឃ្លាតឆ្ងាយ​ពី​ពិភពលោក​នេះ​។ អាជ្ញាធរ​មូលដ្ឋាន បាន​ទទួលស្គាល់ថា លោកយាយ​វ័យ​ចំណាស់​ខាងលើ មិន​មាន​កូនចៅ​នោះទេ គឺ​រស់នៅ​តែម្នាក់ឯង​ទេ​។

អាជ្ញាធរ​ឲ្យដឹងថា លោកយាយ​វ័យ​ចំណាស់​រូបនេះ គាត់​រស់នៅ​ម្នាក់ឯង​ជាច្រើន​ឆ្នាំ​មកហើយ គឺ​រស់នៅ​ភូមិ​មានជ័យ ឃុំ​ឆក់​ដែក ​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី​។ អាជ្ញាធរបន្តថា ខ្ទម​ឬ​ផ្ទះ ដែល​លោកយាយ​វ័យ​ចំណាស់ ៩០​ឆ្នាំ កំពុងស្នាក់នៅ​រាល់ថ្ងៃនេះ គឺ​បានមកពី​ក្រុម​អ្នកសារព័ត៌មាន ខេត្ត​មណ្ឌលគិរី និង​ប្រជាពលរដ្ឋ​ជិតខាង បាន​ជួយ​សង់​ជូន​សម្រាប់​ធ្វើ​ជម្រក​ឲ្យ​គាត់​ជ្រក​បិតបាំង​កំដៅថ្ងៃ និង​ភ្លៀត​ជា​បណ្តោះអាសន្ត​តែប៉ុណ្ណោះ​។

អាជ្ញាធរ​និយាយថា កន្លងមក ស្ត្រី​វ័យ​ចំណាស់​ខាងលើនេះ ត្រូវបាន​ក្រុម​អ្នកកាសែត​នៅតាម​អង្គភាព​នានា​ប្រចាំការ ខេត្ត​មណ្ឌលគិរី បានរួម​គ្នា​ផ្តល់​ថវិកា​បន្តិចបន្តួច​ជួយ​សង់ផ្ទះ និង​ទិញ​អ​ង្ក ម្ហូបអាហារ​បន្តិចបន្តួច សម្រាប់​ផ្តល់​ជូន​រូបគាត់​ក្នុង​ប៉ុន្មាន​ឆ្នាំ​មកនេះ ប៉ុន្តែ​ពេល​នេះ​អ្នកកាសែត​មួយក្រុម​នោះ ក៏​ខ្វះ​លទ្ធភាព​ដែរ​។ ផ្តើម​ពី​បញ្ហា​នេះ អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​មណ្ឌលគិរី បាន​សំណូមពរ​ដល់​សប្បុរស​ជន​ជិត​ឆ្ងាយ ឲ្យជួយ​សង្គ្រោះ​លោកយាយ ម៉ៅ មាន​អាយុ ៩០​ឆ្នាំ ហើយ​ដែល​ពេលនេះ គាត់​មាន​រូប​កាយ​កាន់តែ​ទ្រុនទ្រោម ទៅហើយ​។

ជា​ពិសេស​រាល់​ថ្ងៃនេះ គាត់​ពុំ​មាន​អាហារ​ទទួលទាន​ឲ្យបាន​គ្រប់​ពេល​ទេ​។ ត្រង់​ចំណុច​នេះ អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង​លោកយាយ​វ័យ​ចំណាស់​ខាងលើ បាន​សំណូមពរ​ដល់​សប្បុរស​ជន​ទូទៅ​ទាំង​ក្នុង និង​ក្រៅប្រទេស សូម​ជួយ​ផ្តល់​ស្បៀងអាហារ​ទទួលទាន​ប្រចាំថ្ងៃ ជូន​ស្ត្រី​វ័យ ៩០​ឆ្នាំ រស់នៅ​ខេត្ត​មណ្ឌលគិរី ដែល​គ្មាន​ទីពឹង​ម្នាក់នេះ ដោយ​អនុគ្រោះ​ផង ព្រោះ​រាល់​ថ្ងៃនេះ មាន​ជំងឺ​ប្រចាំកាយ និង​មិន​មាន​ចំណីអាហារ​ទទួលទាន​ឲ្យបាន​គ្រប់​ពេល​ទេ​៕ ដោយ​៖ សមុទ្រ​ឈើ​

spot_img
×