Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ច​ប្រឹក្សា​ពាណិជ្ជកម្ម​រវាង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​-​អឺរ៉ុប លើក​ទី​១៦ នៅ​ប្រទេស​សិង្ហ​បុរី​

spot_img

ប្រទេស​សិង្ហ​បុរី​៖ នៅ ថ្ងៃទី​២ ខែ​មីនា ឆ្នាំ​២០១៨ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​កម្ពុជា បាន​ដឹកនាំ​គណៈ​ប្រតិ​កម្ពុជា​ចូលរួម​កិច្ច​ប្រឹក្សា​ពាណិជ្ជកម្ម​រវាង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​-​អឺរ៉ុប លើក​ទី​១៦(16th AEM-EU) ដែល​កិច្ចប្រជុំ​នេះ​ត្រូវបាន​ដឹកនាំ​ដោយ​លក Lim Hng Kiang រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សិង្ហ​បុរី និង​លោកស្រី Cecilia Malmström ដោយ​មាន​ការចូលរួម​ពី​សំណាក់​រដ្ឋ​មន្ត្រី​សេដ្ឋកិច្ច និង​គណៈប្រតិភូ​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន អគ្គលេខាធិការ​អាស៊ាន និង​មន្ត្រី​លេខាធិការដ្ឋាន​អាស៊ាន​។

​កិច្ចប្រជុំ បានកត់សម្គាល់​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​នៃ​កម្មវិធី​ពាណិជ្ជកម្ម និង​វិនិយោគ អាស៊ាន​-​អឺរ៉ុប សម្រាប់​ឆ្នាំ​២០១៧-២០១៨ និង​របាយការណ៍​ស្តីពី​វឌ្ឍនភាព ដែល​បាន​ធ្វើ​បទ​បង្ហាញ​ដោយ​គណៈកម្មាធិការ​ក្រុម​ការងារ​ចម្រុះ សម្រាប់​ការអភិវឌ្ឍ​ក្រប​ខណ្ឌ​ប៉ារ៉ាម៉ែត្រ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​អឺរ៉ុប​។​

​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​អឺរ៉ុប​បាន​អះអាង​ឡើងវិញ​នូវ​ការប្តេជ្ញា​ក្នុង​ការគាំទ្រ​ធ្វើ​ពាណិជ្ជកម្ម​សេរី និង​បើក​ទីផ្សារ ក៏ដូចជា​គាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ប្រកបដោយ​តម្លាភាព មិន​រើសអើង និង​ផ្អែកលើ​ច្បាប់​ជា​មូលដ្ឋាន ដោយ​ស្ថិត​ក្រោម​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។​

​ទន្ទឹមនឹងនេះ​លោក ប៉ាន សូរ​ស័ក្តិ ព្រមទាំង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​អឺរ៉ុប​ទាំងអស់ បានបង្ហាញ​ជំហរ​រឹងមាំ​ក្នុង​ការគាំទ្រ​ឲ្យមាន​ការច​រចា​ឡើងវិញ និង​បន្ត​ការចរចា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​អឺរ៉ុប (ASEAN-EU FTA)​។​

​លោក ប៉ាន សូរ​ស័ក្តិ បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​សិង្ហ​បុរី ដែល​បាន​រៀបចំ​កិច្ចប្រជុំ​បាន​យ៉ាង​ល្អ និង​បាន​ទទួល​គណៈប្រតិភូ​កម្ពុជា​ប្រកបដោយ​ភាពកក់ក្តៅ ក្នុងអំឡុង​កិច្ច​ប្រឹក្សា​ពាណិជ្ជកម្ម​រវាង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​-​អឺរ៉ុប លើក​ទី​១៦ នេះ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×