Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖ សារព័ត៌មាន​ខ្លះ បិទ​ការិយាល័យ​របស់​ខ្លួន មិនមែន​ជា​ការ​បំបិទ​សិទ្ធិសេរីភាព នោះទេ​

spot_img

ភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​បាន​លើកឡើង​ថា កន្លងមក សារព័ត៌មាន​ខ្លះ ត្រូវ​បិទ និង​សារព័ត៌មាន​ខ្លះ បាន​បិទ​ការិយាល័យ​របស់​ខ្លួន​ដោយ​ខ្លួន​ឯង​នៅ​រាជធានី​ភ្នំពេញ មិនមែន​ជា​ការ​បំបិទ​សិទ្ធិ​សេរី ភាព​សារព័ត៌មាន នោះទេ​គឺ​មក​ពី​សារព័ត៌មាន​ទាំងនោះ មិន​គោរព​ច្បាប់​កម្ពុជា មិន​គោរព​តាម​កិច្ចសន្យា ប្រព្រឹត្ដ​ល្មើស​ច្បាប់​ដោយ​ខ្លួនឯង​។​

​ក្នុង​សន្និបាត​បូក​សរុប​សមិទ្ធផល​វិស័យ​ព័ត៌មាន និង​សោតទស្សន៍​ឆ្នាំ​២០១៧ និង​ទិសដៅ​ការ ងារ​សម្រាប់​អនុវត្ដ​ន៍​ឆ្នាំ​២០១៨​របស់​ក្រសួង​ព័ត៌មាន នា​ព្រឹក​ថ្ងៃទី​២ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ទីស្ដីការក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបញ្ជាក់​ថា បច្ចុប្បន្ននេះ ការ បើកទូលាយ​សេរីភាព​សារព័ត៌មាន បាន​ធ្វើឱ្យ​វិស័យ​នេះ មាន​ការរីកចម្រើន​យ៉ាង ឆាប់រហ័ស ហើយ​ប្រសិនបើ​ការប្រើប្រាស់​សេរីភាព​សារព័ត៌មាន​ប្រកបដោយ​វិជ្ជាជីវៈ និង​ក្នុង ក្របខ័ណ្ឌ​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន នោះ​សារព័ត៌មាន ពិតជា​បាន​ចូលរួមចំណែក​ក្នុង​ការ លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស ការកសាង​សន្ដិភាព ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍ​ប្រទេសជាតិ​។​ ​ប៉ុន្ដែ​​​ប្រសិនបើ​ការប្រើប្រាស់​សេរីភាព​សារព័ត៌មាន ហួស​ព្រំដែន​ដោយ​បំពាន​ច្បាប់​នោះ សារព័ត៌មាន​ពិត ជា​បាន​បំផ្លាញ លទ្ធិប្រជាធិបតេយ្យ ។​

ក្រសួង​ព័ត៌មាន​នៅ​តែ​វាយតម្លៃ​ខ្ពស់​ចំពោះ​បណ្ដាញ​ផ្សព្វផ្សាយ ឯកជន ដែល​បាន​រួមចំណែក​យ៉ាង​ធំធេង ក្នុងការ​ជូន​ព័ត៌មាន ផ្ដល់​ការអប់រំ​ចំណេះដឹង និង​ការ កម្សាន្ដ​សប្បាយ ដែល​ឆ្លុះបញ្ចាំង​ឱ្យឃើញថា ប្រទេស​កម្ពុជា បាន​និង​កំពុង​ស្ថិតនៅ​ក្នុង​សុខ សន្ដិភាព​ដ៏​ពេញលេញ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×