Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច ហ៊ុន សែន អញ្ជើញ​ជួប​សំ​ណេះសំ​ណា​ល​ជាមួយ​កម្មករ​កម្មការិនី ២​ថ្ងៃ នៅ​ខេត្ត​ព្រះសីហនុ​

spot_img

ព្រះសីហនុ​៖ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ បាន​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​កម្មករ​កម្មការិនី រយៈពេល ២​ថ្ងៃ នៅ​ខេត្ត​ព្រះសីហនុ ចាប់ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០១៨​។

អភិបាលរង​ខេត្ត​ព្រះសីហនុ លោក ជាវ វិជ្ជា​ក់ បានឲ្យដឹងថា កន្លែង​ជួបជុំ​សំណេះសំណាល របស់​សម្ដេច ហ៊ុន សែន សម្រាប់​រយៈ​ពីរ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​៣-៤ ខែ​មីនា គឺ​នៅ​កន្លែង​តែ​មួយ ស្ថិត​ក្នុង​បរិវេណ​តំបន់​សេដ្ឋកិច្ច​ពិសេស​បិត​ត្រាំ​ង​។ ប៉ុន្តែ​លោក​ថា សម្រាប់​ថ្ងៃ​ទី​៣ ខែ​មីនា​នេះ សម្ដេច​ទទួល​ជួប​បងប្អូន​កម្មក​រ​កម្មការិនី​រោងចក្រ​ទាំងអស់ របស់​តំបន់​សេដ្ឋកិច្ច​ពិសេស ហើយ​សម្រាប់​ថ្ងៃ​ទី​៤ ខែ​មីនា សម្ដេច​នឹង​ជួប​បងប្អូន​កម្មក​រក​ម្មការ​នី នៅតាម​បណ្ដាល​រោងចក្រ​នានា នៅ​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស បូករួម​កម្មករ កម្ម​ការ​នី បំរើ​ការងារ នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ផង ប៉ុន្តែ​កន្លែង​ជួបជុំ គឺ​នៅក្នុង​បរិវេណ​តំបន់​សេដ្ឋកិច្ច​ពិសេស​បិត​ត្រាំ​ង​តែ​មួយ​ដដែល​។ លោក ជាវ វិជ្ជា​ក់ អភិបាលរង​ខេត្ត​ព្រះសីហនុ បន្តថា ការ​ជ្រើស​យក​ការជួបជុំ​នៅ​បរិវេណ​តំបន់​សេដ្ឋកិច្ច​ពិសេស ក៏​ដោយសារ​មាន​ទីធ្លា​ធំ​ទូលាយ មាន​ផាសុកភាព ទាំង​កន្លែង​អង្គុយ​ក្នុង​កម្មវិធី និង​កន្លែង​ចត​ទ្បាន​ដឹក​កម្មករ ដែល​មាន​រថយន្ត​ប្រមាណ​ជា ៣០០​ទ្បាន និង គួបផ្សំ​កន្លែង​មាន​សុវត្ថិភាព​ផង​។ កម្មវិធី​ជួប​សំណេះសំណាល សម្តេច ហ៊ុន សែន ជាមួយ​ក្រុម​កម្មក​រក​ម្មការិនី ជាង ២​ម៉ឺន​នាក់ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​បិត​ត្រាំ​ង ខេត្ត​ព្រះសីហនុ បានចាប់ផ្តើម​តាម​ការគ្រោងទុក ហើយ​ចាប់ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៣ ខែមីនា ឆ្នាំ​២០១៨​មក គឺ​អាកាសធាតុ ឬ​ផ្ទៃមេឃ​ស្រឡះ​ល្អ​៕ ដែន សីមា​

spot_img
×