Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​សម្រាលកូន​ចំនួន​៣៤​នាក់ ទទួលបាន​អំណោយ​ពី​សាខា​កាកបាតក្រហមកម្ពុជា ខេត្ត​ស្វាយរៀង​

spot_img

​ខេត្ត​ស្វាយរៀង ៖ ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ ក្នុងនាម​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃ​ផែនការ​សកម្មភាព​រួម​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ដើម្បី​សុខភាព​ស្ត្រី និង​កុមារ នា​រសៀល​ថ្ងៃ​សុក្រ ០១​រោច ខែ​ផល្គុន ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​ទី​០២ ខែ​មីនា ឆ្នាំ​២០១៨​នេះ លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង បាន​ដឹកនាំ​ក្រុមការងារ​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក លោកស្រី ជា​សមាជិក​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ក្រុម​ប្រតិបត្តិ​សាខា លោកនាយក​សាខា និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន បាន​នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា​ចុះសួរសុខទុក្ខ​ស្ត្រី​ទើប​សម្រាលកូន ចំនួន ៣៤​គ្រួសារ ដែល​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ស្វាយរៀង ។

​ក្នុងឱកាស​នោះ លោក​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ក្តី​នឹករលឹក​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល​សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ និង​រងគ្រោះ​ដោយសារ​គ្រោះមហន្តរាយ​ផ្សេងៗ ពិសេស​ស្ត្រី និង​កុមារ ដោយ​មិន​ប្រកាន់​វណ្ណៈ ពូជសាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ។ ជាមួយនេះ លោក​ប្រធាន​ក៏​បាន​ពាំនាំ​នូវ​អនុសាសន៍​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជូន​ដល់​បងប្អូន​ស្ត្រី​ទាំងអស់ ទាំង​បងប្អូន​ស្ត្រី​ដែល​ទើប​សម្រាលកូន និង​បងប្អូន​ស្ត្រី​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ នូវ​ខ្លឹមសារ​សំខាន់ៗ​មួយចំនួន​ដូច​ខាងក្រោម ៖

១.​សូម​ឲ្យ​ស្ត្រី​មានគភ៌​ទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យឲ្យ​បាន​ទៀង​ទាត់ ។​

២.​សូម​ឲ្យ​ស្ត្រី​ទាំ​អស់​ទៅ​សម្រាល​នៅ​មន្ទីរពេទ្យ​ជា​មួយ​គ្រូពេទ្យ​ជំនាញ ។​

៣.​ត្រូវ​ពិនិត្យ​សុខភាព​ក្រោយ​សម្រាល​ទាំង​មាតា និង​ទារក និង​ទទួល​ថ្នាំ​បង្ការ​ដល់​ទារក ។​

៤.​ត្រូវតែ​បំបៅ​ទឹកដោះ​ម្តាយ​តែមួយ​មុខ រហូត​ដល់​រយៈពេល ៦​ខែ ។​

៥.​សូម​យក​ទារក​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់ នៅពេល​មាន​សញ្ញាណ​គ្រោះថ្នាក់​អ្វី​មួយ​កើតឡើង ។​

​ក្នុងឱកាស​នោះ​ដែរ​លោក ម៉ែន វិបុល​ក៏ បាន​ផ្តល់ជូន​នូវ​អំណោយ​ដល់​បងប្អូន​ស្ត្រី​ទើប​សម្រាលកូន​ទាំង ៣៤​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន ៖ ឃី​ត ១​កញ្ចប់ ( ភួយ ១ សារុង ១ ក្រមា ១ មុង ១ ) ទឹកដោះគោ​ខាប់ ៥​កំប៉ុង ស្ករស ២​គ​.​ក្រ និង​សម្រាប់​ទារក ៣៤​នាក់ ក្នុង​ម្នាក់​ទទួលបាន មួក ១ អាវ ១ ស្រោមដៃ ស្រោម​ជើង ១​កំប្លេ កន្សែង​ធំ ១ កន្សែង​តូច ១ មុង​សម្រាប់​ទារក ១ សាប៊ូ ១​ដប សាប៊ូ​ម្សៅ ១​ដប​៕ វ៉ៃកូ​

spot_img
×