Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្តាយ​រវល់​ធ្វើ​ការងារ​ផ្ទះ កុមារា​អាយុ​៣​ឆ្នាំ រត់​លេង​ខាងក្រោយ​ផ្ទះ រអិល​ជើង​ធ្លាក់​ស្រះ​ទឹក​លង់​ស្លាប់ នៅ​ស្រុក​ស្វាយទាប​

spot_img

ខេត្ត​ស្វាយរៀង​៖ កុមារា​អាយុ​៣​ឆ្នាំ​ម្នាក់​រត់​រអិល​ជើង​ធ្លាក់​ចូល​ស្រះ​ទឹក​ខាងក្រោយ​ផ្ទះ​លង់​ស្លាប់​យ៉ាង​អាណោច​អ​ធ័ម ខណៈ​ដែល​ម្តាយ​កំពុង​ធ្វើ​ការងារ​ផ្ទះ​មិន​បាន​មើល​។​ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៨​និង​៣០​នាទី ល្ងាច​ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​២០១៨ នៅផ្ទះ​របស់​ខ្លួន​ស្ថិត​ភូមិ​ទួល​អង្គប់ ឃុំ សំបួរ ស្រុក ស្វាយទាប ខេត្ត​ស្វាយរៀង​។ បើ​តាម​ក្មេង​ដែល​រត់​លេង​ជាមួយ​ក្មេង​រងគ្រោះ​បានឲ្យដឹងថា​៖ នៅ​មុនពេល​កើតហេតុ​កុមារា​​រងគ្រោះ​បាន​រត់​លេង​ជាមួយ​ក្មេង​២-៣​នាក់​ទៀត នាំគ្នា​រត់​លេង​ខាងក្រោយ​ផ្ទះ​ស្រាប់​បាត់​ក្មេងរងគ្រោះ​ក៏​បាន​រត់​មក​ប្រាប់​មីង (​ដែល​ជា​ម្តាយ​ក្មេងរងគ្រោះ​)​នាំគ្នា​ដើររក​ស្រាប់តែ​ឃើញ​កូន​ធ្លាក់ចូល​ស្រះ​ចុះ​ស្រង់​យក​មក​ធ្វើ​ចលនា​ដើម្បី​សង្គ្រោះ ប៉ុន្តែ​គួរ​អោយ​សោកស្តាយ​ហួសពេល​ទៅហើយ​។​

​បើ​តាម​សមត្ថកិច្ច​បានឲ្យដឹងថា ៖ កុមារា​រងគ្រោះ​ដែល​លង់ទឹក​ស្លាប់​នោះ​មានឈ្មោះ ហ៊ី លី​ហុង ភេទ​ប្រុស អាយុ​៣​ឆ្នាំ មាន​ទីលំនៅ កន្លែងកើតហេតុ ឪពុក​មានឈ្មោះ ហ៊ី ចាន់ថា អាយុ​៣៦​ឆ្នាំ មុខរបរ​ជាង​កាត់​កញ្ចក់​និង​ជាង​ដំ​ប៉ោត ប្រពន្ធ​មាន​ឈ្មោះ ព្រំ ស៊ីនួន អាយុ ២៩​ឆ្នាំ មុខរបរ​មេផ្ទះ​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ក្រោយពី​ទទួលបាន​ព័ត៌មាន​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​ធ្វើ​ក​សល​វិច្ច័យ​លើ​សាកសព​ពុំ​ស្លាកស្នាម​អ្វី​ទេ ហើយ​បាន​ប្រគល់​ស​សព​ឲ្យទៅ​ក្រុមគ្រួសារ ដើម្បី​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ វ៉ៃកូ​

spot_img
×