Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​រារាំង អា​មេ​រិច ​ក្នុង​ការស្នើ​ដាក់​ក្នុង​បញ្ជីខ្មៅ​នូវ​ក្រុមហ៊ុន កប៉ាល់ និង​បុគ្គល​ជុំវិញ​បញ្ហា​កូរ៉េខាងជើង​

spot_img

​មហា​យក្ស​អាស៊ី ចិន​ បាន​ពន្យា​សំណើរ​របស់​សហរដ្ឋ​អា​មេ​រិច ដែល​សុំឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​​សហប្រជាជាតិ​ដាក់ចូល​ក្នុង​បញ្ជីខ្មៅ​នូវ កប៉ាល់​ចំនួន ៣៣​គ្រឿង ក្រុមហ៊ុន​ដឹកជញ្ជូន ២៧ និង​បុរស​​ជនជាតិ​តៃវ៉ាន់​ម្នាក់ ដែល​បាន​រំលោភ​នឹង​ទណ្ឌកម្ម​របស់​អន្តរជាតិ​ប្រឆាំងនឹង​កូរ៉េខាងជើង​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​សារព៌តមាន Reuters នៅ​ថ្ងៃ​សៅ​រ៍នេះ​។​

​សហរដ្ឋ​អា​មេ​រិច បាន​ដាក់​សំណើរ​ទៅ​ក្រុមប្រឹក្សា​សន្តិ​ខុស​រយៈពេល ១​សប្ហាហ៏​មក​ហើយ ដែល​សំណើរ​នោះ​មាន​គោលដៅ​បិទ​សកម្មភាព​ជួយ​ដូរ​តាម​ដែនទឹក​ខុស​ច្បាប់​របស់ កូរ៉េខាងជើង​ដែល​ធ្វើការ​​យក​ប្រេង និង​លក់​ធ្យូង​ថ្ម​។​

​ទោះយ៉ាងណា ប្រទេស​ចិន​ដែល​ជា​សមាជិក​អចិន្ត្រៃយ៏ បាន​ពន្យា​ពេល​សំណើរ​របស់​អា​មេ​រិច ដោយ​មិន​​បាន​ប្រាប់​មូលហេតុ​សោះឡើយ​។ ការពន្យា​ពេលនោះ​អាច​នឹង​ដក​វិញ និង​ត្រូវ​យកមកប្រើ នៅពេល​​ដែល​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​ម្នាក់​ចង់​បាន​ព៌តមាន​ឲ្យ​ច្រើន​បន្ថែមទៀត​។​

​គណៈកម្មការ​ទណ្ឌកម្ម​កូរ៉េខាងជើង របស់​ក្រុមប្រឹក្សា​សន្តិសុខ បានធ្វើការ​លើ​ជំហរ​នៃ​ការមូល​មតិ​គ្នា​។​

​ប្រសិន​ជា​មាន​ការយល់​ស្របគ្នា កប៉ាល់​ចំនួន ៣៣​គ្រឿង ដែលមាន ១៩​គ្រឿង​ជា​របស់​កូរ៉េខាងជើង នឹងត្រូវ​គេ​ហាម​មិនឲ្យ​ចូលចត​គ្រប់​កំពុងផែ​ទាំងអស់​ទូទាំអ​ពិភពលោក ហើយ​ប្រទេស​មួយចំនួន​ក៏​តំរូវ​ឲ្យ​ដក​បញ្ជី​ឈ្មោះ​កប៉ាល់​ចំនួន ១៤ ដែល​មិនមែន​ជា​របស់​កូរ៉េខាងជើង​។​

​ចំណែក​ក្រុមហ៊ុន ២៧ និង​បុគ្គល​ម្នាក់ នឹង​ត្រូវ​ទទួល​រក​ការបង្ក​ទ្រព្យសម្បត្តិ​។​

​សូមបញ្ជាក់​ថា ក្រៅពី​ការដាក់សំណើរ​ទៅកាន់​អង្គការសហប្រជាជាតិ អា​មេ​រិច​ក៏​បាន​ដាក់​ទណ្ឌកម្ម​​ដ៏​ខ្លាំងក្លា​ឯកតោ​ភាគី ទៅលើ​កូរ៉េខាងជើង ដើម្បី​បង្កើត​សម្ពាធ​លើ​ក្រុង​ព្យុងយ៉ាង ឲ្យ​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ និង​អាវុធ​របស់​ខ្លួន​៕ សុភ័ក្ត្រ​

spot_img
×