Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​អា​មេ​រិច​ថា ការកំណត់​ទិសដៅ​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​ កំពុងតែ​រីកចម្រើន​

spot_img

របប​ផ្តាច់ការ គីម ជុង​អ៊ុន កំពុងតែបន្ត​ការរីកចម្រើន​របស់​ខ្លួន ដោយ​បង្កើន​ការកំណត់​ទិសដៅមី​ស៊ី​ល​បានល្អ​ជាង​មុន ដែល​អាចឲ្យ​ពួកគេ​វាយប្រហារ​ចំ​គោលដៅ​ច្បាស់លាស់​បាន​។ នេះ​បើ​តាម​មន្ត្រី​​អា​មេ​រិច​។​

​ការរីកចម្រើន​របស់​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​គឺ​កើតឡើង ក្នុងកំឡុងពេល​ស្ថានភាព​ឧបទ្វីប​បាន​ធូរស្រាល​ក្នុង​កំឡុង​ព្រឹត្តិការណ៏អូ​ឡាំ​ពិច​ដែល​ទើបតែ​បាន​បញ្ចប់​នៅ​សប្តាហ៏​មុន ក្នុងប្រទេស​​កូរ៉េខាងត្បូង​។​

​មន្ត្រី​អា​មេ​រិច​ដែល​បដិសេធ​បញ្ជេញ​ឈ្មោះ ក៏​បាន​ចង្អុលបង្ហាញ​ដែរ​ថា កូរ៉េខាងជើង​នៅ​តែ​មាន​បញ្ហា​បច្ចេកទេស​ក្នុង​ការកំណត់​ឲ្យ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ហោះ​ចូលក្នុង​បរិយាកាស​។​

​ចំនែក​លោក Mike Pompeo ប្រធាន​ភ្នាក់ងារ​ស៊ើបអង្កេត​បជ្ឍិម (CIA) កាលពី​ពេល​ថ្មីៗ​នេះ ​បាន​ថ្លែងថា កូរ៉េខាងជើង​ស្ថិត​នៅ​តែ​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ វា​នឹង​អាច​សម្រេច​គោលដៅ​ក្នុងការ​​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែ​រលើ​មី​ស៊ី​ល​បាន ដែល​អាច​បាញ់​ដល់​អា​មេ​រិច​។​

​លោក​បាន​ថ្លែង​ប្រាប់​វិទ្យាស្ថាន​សហគ្រាស​អា​មេ​រិច​កាលពី​ចុង​ខែ​មករា​កន្លងទៅ​ថា “​កូរ៉េខាងជើង​កំពុងស្ថិត​នៅ​ជិត​ចំនុច​មួយ​មិន​ធ្លាប់មាន ដែល​អាច​ធ្វើឲ្យ​អាមេរិច​គ្រោះថ្នាក់​។ ខ្ញុំ​ថា ប៉ុន្មាន​ខែ​​ទៀត​ទេ​”​។​

​សូមបញ្ជាក់​ថា កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ រដ្ឋបាល​របស់​លោក ដូ​ណា​ល់ ត្រាំ បាន​អះអាង​ថា ​កំពុង​ពិចារណា​ប្រើប្រាស់​យោធា​ប្រឆាំង​នឹង​ព្យុងយ៉ាង បើ​របប​នេះ​សម្រេច​បាន​អាវុធ​នុយក្លេអ៊ែរ​។​

​មន្ត្រីជាន់ខ្ពស់​សន្តិសុខ​ជាតិ​អា​មេ​រិច​ជាច្រើនរូប ជឿជាក់ថា ការសម្រេចបាន​នុយក្លេអ៊ែរ​របស់​ព្យុង​​យ៉ាង​គឺ​តំណាង​ឲ្យ​គ្រោះថ្នាក់​សំរាប់​អា​មេ​រិច​ ៕ សុភ័ក្ត្រ

spot_img
×