Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​យោធា​ភូមិភាគ​៥ ដែល​បាញ់​ជនរងគ្រោះ​២​នាក់ ចូលខ្លួន​សារភាព​

spot_img

​ភ្នំពេញ​ ៖ ជនប្រដាប់អាវុធ​ម្នាក់​ដែល​មាន​តួនាទី​ជា​មន្ត្រី​យោធា​ភូមិភាគ​៥ ដែល​បាញ់​ជនរងគ្រោះ​ប្រុស​ស្រី​២​នាក់ ដល់​មុខផ្ទះ​ក្នុង​ខណ្ឌ​សែន​សុខ បាន​ចូលខ្លួន​មក​ទទួល​កំហុស​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៣​ខែ​មីនា​ឆ្នាំ​២០១៨​នេះ​។​

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ជនសង្ស័យ​បាន​ចូល​មក​សារភាព ហើយ​កម្លាំង​ជំនាញ​កំពុង​សាកសួរ និង​កសាង​សុំណុំរឿង បញ្ជូនទៅ​តុលាការ​។​

​ជនសង្ស័យ​ឈ្មោះ ប៊ុន តេង ហៅ​ហ្គោ អាយុ​៣២​ឆ្នាំ ជា​មន្ត្រី​យោធា​ភូមិភាគ​៥ មាន​ឋានន្តរស័ក្តិ​អនុសេនីយ៍ត្រី និង​ជា​អ្នករកស៊ី​នាំ​ខោអាវ​ពី​ប្រទេស​ថៃ មក​បោះ​ដុំ​នៅ​តាម​ផ្សារ​នានា​ក្នុង​រាជធានី​ភ្នំពេញ​។​

​សូម​ជំរាប​ថា ហេតុការណ៍​បាញ់ប្រហារ​នេះ កាលពី​វេលា​ម៉ោង​១២៖៣០​នាទី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ត្រង់​ចំណុច​មុខ​ផ្ទះ​ជួល​នៅ តាម​បណ្តោយ​ផ្លូវ​១៩៧៤ ក្នុង​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​
​ជនរងគ្រោះ ទី​១៖ ឈ្មោះ គង់ រ៉ាវិន អាយុ​៣០​ឆ្នាំ មុខរបរ​លក់ដូ​រ​ស្នាក់​នៅផ្ទះ​លេខ​៣៣​កា ផ្លូវលំ ភូមិ​ទួល​ថ្ងាន់ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ បាន​រងរបួស​ចំនួន​៣​គ្រាប់ និង​ទី​២៖ ឈ្មោះ សឺ​ង វិន ហៅ​ស្រី​លក្ខណ៍ អាយុ​២៥​ឆ្នាំ មុខរបរ​លក់​ខោអាវ ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×