Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បងប្រុស​ស្រវឹង​និង​សតិ​មិន​គ្រប់ ទាញ​កាំបិត​កាប់​ប្អូនស្រី ស្លាប់​នៅលើ​អង្រឹង

spot_img

កំពង់ធំ ​៖ ​បុរស​ម្នាក់​ជា​បងប្រុស​មាន​ជំងឺ​សរសៃ​ប្រាសាទ ដោយសារ​ផឹក​ស្រវឹងស្រា​រាល់ថ្ងៃ បាន​ទាញយក​កាំបិត​ទៅ​កាប់​ប្អូនស្រី​បង្កើត​របស់​ខ្លួន​ដែល​កំពុងតែ​ដេក​លង់លក់​នៅលើ​អង្រឹង ចំ​ផ្ទៃមុខ​និង​ក្បាល​ជាច្រើន​កាំបិត បណ្តាលឲ្យ​ស្លាប់​។ ហេតុការណ៍​នេះ​នៅលើ​អង្រឹង​ក្រោម​ផ្ទះ​ជនរងគ្រោះ នឹង​ជនបង្ក ស្ថិតក្នុង​ភូមិ ខ្នាយ​ទង ឃុំ​ស្វាយ​ភ្លើង ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ កាលពី​វេលា​ម៉ោង ១៣​រសៀល​ថ្ងៃ​សុក្រ ទី​២ ខែ​កុម្ភ​: ឆ្នាំ​២០១៨​។​

​ជនបង្ក​ឈ្មោះ​សុខ មឿន​ភេទ​អាយុ​៤១​ឆ្នាំ មាន​សតិ​មិន​ប្រក្រតី ជា​បង​បង្កើត​ជនរងគ្រោះ មាន​ទី​លំ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​។ ជនរងគ្រោះ​ឈ្មោះ សុខ យឺន ភេទ​ស្រី​អាយុ​៣៨​ឆ្នាំ​រស់នៅ​ជាមួយគ្នា​។

​សមត្ថកិច្ច​បាន​ឱ្យ​ថា ជនសង្ស័យ​ដែល​ជា​បង​បង្កើត​របស់​ជនរងគ្រោះ ជា​មនុស្ស​វិកល​ចរិក មាន​ជំងឺសរសៃប្រសាទ ពេល​វក់​ម្តងៗ មិនដឹង​ខុសត្រូវ​ទេ​។ មុនពេល​កើត​ស្ត្រី​រងគ្រោះ​កំពុងតែ​ដេកលក់​នៅ​អង្រឹង​ហើយ​ប្តី​ស្ត្រី​រង​បាន​ចេញ​ទៅ​ក្រៅ​ផ្ទះ ។ ស្ត្រី​ដេក​តែម្នាក់ឯង ហើយ​ជនសង្ស័យ​យក​កាំបិត​វែង​កាំបិត​ខ្លី​នឹង​ពូថៅ​មក​កាប់​ជ​ញ្ច្រាំ​ជាច្រើន​កាំបិត​ពូថៅ​។ ពេល​អ្នកជិតខាង​រត់​មក​ជួយ​ស្ត្រី​រងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ​។ ប៉ូលិស​ប៉ុស្តិ៍​ឃុំ​ស្វាយ​ភ្លើង បានឲ្យដឹងថា ក្រោយ​កើតមាន​ករណី​អំពើ​ឃាតកម្ម ប៉ូលិស​ប៉ុស្តិ៍​បាន​សហកា​រណ៍ ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​បារាយណ៍ នឹង​ប៉ូលិស​ស្រុក​បារាយណ៍ ចុះ​ទៅ​ឃាត់​ជនសង្ស័យ​ភ្លាមៗ ហើយ​កសាង​សំណុំរឿង​ទៅតាម​និតិ​វិធី​ច្បាប់​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×