Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​កាសែ​ត​ប្រចាំខេត្ត​ព្រះសីហនុ មិន​ត្រូវបាន​អនុញ្ញាត ឲ្យចូល​យក​ព័ត៌មាន​ក្នុង​ពិធី សម្តេច ហ៊ុន សែន ជួប​កម្មករ​ទេ​..?

spot_img

ព្រះសីហនុ​៖ ភ្នាក់ងារ​អង្គភាព​សារព័ត៌មាន​ទាំងអស់ ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា ពួកគេ​មិន​ត្រូវបាន​អនុញ្ញាតអោយ​ចូល​យក​ព័ត៌មាន នៅក្នុង​ពិធី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​រយៈពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០១៨ នៅក្នុង​បរិវេណ​តំបន់​សេដ្ឋកិច្ច​ពិសេស​បិត​ត្រាំ​ង​ទេ​។

យោង​តាម​ខ្លឹមសារ របស់ លោក ឱ សារឿ​ន ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះសីហនុ គោរព​ផ្ញើជូន ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បានបង្ហាញ​ថា ” សម្រាប់​ថ្ងៃស្អែក ខ្ញុំបាទ បាន​សុំ​ទៅ លោក យ៉ូវ ខេមរា ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្ត​ព្រះសីហនុ ស្នើសុំ​ប័ណ្ណ​សម្រាប់​ផ្តល់ជូន​អ្នកសារព័ត៌មាន​ប្រចាំខេត្ត​ព្រះសីហនុ ដើម្បី​ចូល​យក​ព័ត៌មាន ក្នុង​កម្មវិធី សម្តេច ជួប​សំណេះសំណាល ជាមួយ​កម្មករ​កម្មការិនី នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​បិត​ត្រាំ​ង ប៉ុន្តែ​អត់​បាន​ទេ​”​។​

​ភ្នាក់ងារ​បណ្តាញ​ព័ត៌មាន​ប្រចាំ​ខេត្ត​ព្រះសីហនុ​ទាំងនោះ​រួមមាន​៖
-​ភ្នាក់ងារ​ទូរទស្សន៍​ជាតិ ទទ​ក ប្រចាំខេត្ត ៣ រូប​
-​ភ្នាក់ងារ​វិទ្យុជាតិ ប្រចាំខេត្ត​
-​ក្រុមការងារ​គេហទំព័រ​រដ្ឋបាលខេត្ត​២​រូប​
-​ភ្នាក់ងារ​ទូរទស្សន៍ PNN
-​ភ្នាក់ងារ​ទូរទស្សន៍ CNC
-​ភ្នាក់ងារ​ទូរទស្សន៍ ហង្ស​មាស​
-​ភ្នាក់ងារ​ទូរទស្សន៍ អាស៊ី​អាគ្នេហ៍​
-​ភ្នាក់ងារ​ទូរទស្សន៍ អប្សា​រា​
-​ភ្នាក់ងារ​ទូរទស្សន៍ TV5
-​ភ្នាក់ងារ​ទូរទស្សន៍ TV3
-​ភ្នាក់ងារ​ទូរទស្សន៍ TV9
-​ភ្នាក់ងារ​កាសែត កោះសន្តិភាព​
-​ភ្នាក់ងារ​កាសែត កម្ពុជា​ថ្មី​
-​ភ្នាក់ងារ​កាសែត រស្មី​កម្ពុជា​
-​ភ្នាក់ងារ​កាសែត Fresh News
-​ភ្នាក់ងារ​កាសែត បា​យ៉ង់​ថែម៍​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ អញ្ជើញ​មក​ជួប​សំណេះសំណាល ជាមួយ​បងប្អូន​កម្មករ​កម្មការិនី នៅ​ខេត្ត​ព្រះសីហនុ មាន​រយៈពេល ២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​៣-៤ ខែ​មីនា​ឆ្នាំ​២០១៨៕ ដែន សីមា​

spot_img
×