Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប ប្រកាស​លទ្ធផល​ ៖ កៅអី​សមាជិក​ព្រឹទ្ធសភា​ទាំង​៥៨​រូប​បាន​ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា

spot_img

ភ្នំពេញ ​៖ នៅ​ថ្ងៃ​ទី​៣​ខែ​មីនា​ឆ្នាំ​២០១៨​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ចេញ​សេចក្ដីសម្រេច​ចំនួន​បី​ដាច់ដោយឡែក​ពីគ្នា ពាក់ព័ន្ធ​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​ជា​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ កាលពី​ថ្ងៃអាទិត្យ ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨​កន្លងទៅនេះ ដែល​ក្នុងនោះ​កៅអី​សមាជិក​ព្រឹទ្ធសភា​ទាំង​៥៨​រូប​បាន​ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា ចំណែក​គណបក្ស​ចំនួន​៣​ផ្សេង​ទៀត​មិន​មាន​សំឡេង​ជាប់ឆ្នោត​។

​សូមបញ្ជាក់​ថា ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) លោក ស៊ិក ប៊ុន​ហុក នៅ​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្តីសម្រេច​ស្តីពី​ការ ប្រកាស​បេក្ខជន​ជាប់ឆ្នោត ជា​សមាជិក​ព្រឹទ្ធសភា ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​ជា​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ កាលពី​ថ្ងៃអាទិត្យ ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨​កន្លងទៅនេះ ។​
​នៅក្នុង​សេចក្តីសម្រេច​របស់​ខ្លួន ដោយ​ភ្ជាប់​ជាមួយ​តារាងបញ្ជី​ឈ្មោះ​សមាជិក​ព្រឹទ្ធសភា ដែល​ត្រូវ​បាន​ជាប់ឆ្នោត​ទាំង​៨​មណ្ឌល​ភូមិភាគ​នោះ ប្រធាន គ​.​ជ​.​ប បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​បេក្ខជន​ជាប់ឆ្នោត តាម​មណ្ឌល​ភូមិភាគ​ទាំង​៨ ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ថ្ងៃអាទិត្យ ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨​។​

​សេចក្ដីសម្រេច លេខ ០៧៩ ស្ដីពី​ការប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ថ្ងៃអាទិត្យ ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១.​គ​.​ជ​.​ប ចេញ​ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា និង​កំណត់​បែងចែក​អាសនៈ​, គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​៥៨​អសនៈ​។​

​សេចក្ដីសម្រេច លេខ ០៨០ ស្ដីពី​ការ​កំណត់​បែងចែក​អាសនៈ​សម្រាប់​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត​តាម​មណ្ឌល​ភូមិភាគ ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ថ្ងៃអាទិត្យ ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨​។ នៅក្នុង​សេចក្តីប្រកាស​លទ្ធផល​បានបង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​អសនៈស​រុបទាំង​៥៨​។ ក្នុងនោះ​ភូមិភាគ​១៖ ទទួល ៦​អសនៈ​, ភូមិភាគ​ទី​២៖ ទទួល ៨​អសនៈ​, ភូមិភាគ​ទី​៣៖ ទទួល ៥​អសនៈ​, ភូមិភាគ​ទី​៤៖ ទទួល ១០​អសនៈ​, ភូមិភាគ​ទី​៥៖ ទទួល ៧​អសនៈ​, ភូមិភាគ​ទី​៦៖ ទទួល ៧​អសនៈ​, ភូមិភាគ​ទី​៧៖ ទទួល ៩​អសនៈ និង​ភូមិភាគ​ទី​៨៖ ទទួល ៦​អសនៈ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×