Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​កំពុង​សាកល្បង​វ៉ាក់សាំង​ព្យាបាល​មហារីក​លើ​មនុស្ស​

spot_img

​វិធីសាស្ត្រ​ព្យាបាល​ថ្មី​នេះ មាន​សកម្មភាព​ប្រៀប​ដូចជា​ប្រភេទ​វ៉ាក់សាំង​មួយ​ដែល​ជួយ​កម្ចាត់​ដុំ​ពក​មហា​រី​ក្នុង​សរីរាង្គ ហើយ​មាន​ប្រសិទ្ធភាព​ចំពោះ​ជំងឺមហារីក​ច្រើន​ប្រភេទ​។​

​សង្គ្រាម​របស់​មនុស្ស​ប្រយុទ្ធ​នឹង​ជំងឺ​មហារីក​កំពុង​បោះជំហាន​ទៅកាន់​សករាជ​ថ្មី នៅពេល​ដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​មក​ពី​សកល​វិទ្យាល័យ Stanford ប្រកាសថា គេ​ចាប់ផ្តើម​សាក​ពិសោធន៍​វិធីសាស្ត្រ​ព្យាបាល​ថ្មី​នេះ​នៅ​លើ​មនុស្ស​។​

​តាម Independent វិធីសាស្ត្រ​ព្យាបាល​ថ្មី​នេះ គឺជា​ការ​គួបផ្សំ​រវាង​ឱសថ​មាន​ស្រាប់​២​ប្រភេទ​បច្ចុប្បន្ននេះ ជាមួយនឹង​សារធាតុ​ចម្រុះ​ម្យ៉ាង​ដែលមាន​ប្រសិទ្ធភាព​ស្រដៀង​នឹង​វ៉ាក់សាំង​។ ក្នុង​ការអនុវត្ត​ជាក់ស្តែង ក្រុមគ្រូពេទ្យ​នឹង​ចាក់​បញ្ចូល​សារធាតុ​នេះ 1microgram ទៅក្នុង​ដុំ​ពក​ដើម្បី​ដាស់​ញោច​បណ្តា​កោសិកា​ការពារ​រាងកាយ​ដែល​កំពុង​ត្រូវបាន​កោសិកា​មហារីក “​គាបសង្កត់​” វា​មាន​សកម្មភាព​រស់​ឡើងវិញ ហើយ​ផ្តើម​ពី​នោះ​មក​វា​នឹង​បង្ក​ឲ្យមាន​ប្រតិកម្ម​កា​រ​ពារ​រាងកាយ​ទាំងមូល​ធ្វើ​សកម្មភាព​កម្ចាត់​កោសិកា​មហារីក​នៃ​ដុំ​ពក​។​

​កោសិកា​មហារីក lympho hodgkin មុន​នោះ​សកល​វិទ្យាល័យ Stanford បាន​សាក​ពិសោធន៍​វិធីសាស្ត្រ​ព្យាបាល​វ៉ាក់សាំង​មហារីក​នៅលើ​សត្វ​កណ្តុរ ហើយ​ទទួលបាន​លទ្ធផល​ដ៏ “​ស័ក្តិ​សិទ្ធ​”​។ កណ្តុរ​ចំនួន ៨៧​ក្បាល​លើ ៩០​ក្បាល ដែលមាន “​ជំងឺមហារីក​ឈាម​” បាន​ជាសះស្បើយ​ទាំងស្រុង រីឯ​កណ្តុរ​៣​ក្បាល​ទៀត មាន​សភាព​រើ​ឡើងវិញ ប៉ុន្តែ​វា​ក៏​បាន​ជាសះស្បើយ​ទាំងស្រុង បន្ទាប់ពី​គេ​ចាក់​បញ្ចូល​សារធាតុ​នេះ​ជា​លើក​ទី​២​។ អ្នកវិទ្យាសាស្ត្រ​ក៏​បាន​ធ្វើ​វិធីបិសោធ​ន៍​ដូច​គ្នា​នេះលើ​កណ្តុរ ដែល​ត្រូវបាន “​បង្ក​” ឲ្យមាន​ជំងឺមហារីក​ដោះ មហារីក​ពោះវៀន និង​មហារីក​ស្បែក ហើយក៏​ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទន​ដូចគ្នា​ដែរ​។​

​បណ្ឌិត Ronald Levy ដែល​ស្ថិត​ក្នុង​ក្រុម​ស្រាវជ្រាវ​ថ្លែង​ដោយ​ជំនឿ​ទុកចិត្ត​ទាំងស្រុង​ថា​៖ “​ខ្ញុំ​គិតថា ពុំ​មាន​ប្រភេទ​មហារីក​ណាមួយ​ដែល​ពុំ​អាច​ព្យាបាល​បាន​តាម​វិធីសាស្ត្រ​នេះឡើយ​៕ លី​សា​

spot_img
×