Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាស្ត្រាចារ្យ វ័យ​៩៣​ឆ្នាំ ប្រើពេល​អស់​ជាង​១០​ឆ្នាំ ដើម្បី​ស្រាវជ្រាវ​ពី​ការប្រើ​ស្លឹក​ល្ហុង ព្យាបាល​ជំងឺ​មហារីក​

spot_img

​សាស្ត្រាចារ្យ Nguyen Xuan Hien អតីត​ប្រធាន​ផ្នែក ជំងឺ​សើរ​ស្បែក នៃ​មន្ទីរពេទ្យ​កងទ័ព ១០៨ (​មន្ទីរពេទ្យ​ជំនាញ​ព្យាបាល​មេដឹកនាំ​ជាន់ខ្ពស់​នៅ​វៀតណាម​) បច្ចុប្បន្ន​ស្ថិតក្នុង​ភាព​ជរា ក៏​លោក​បន្ត​អះអាង​ប្រៀប​ដូចជា​បណ្តាំ​ទៅកាន់​អ្នកកាសែត​ថា ៖ “​ខ្ញុំ​ពុំ​មែន​ជា​អ្នក​រក​ឃើញ​ប្រសិទ្ធភាព​របស់​ស្លឹក​ល្ហុង​ទេ ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​ជា​អ្នក​យក​វា​មក​អនុវត្ត​ជា​ផ្លូវការ ផ្សព្វផ្សាយ​ជួយ​ដល់​អ្នក​កើត​ជំងឺមហារីក​ធ្វើការ​ព្យាបាល និង​កត់ត្រា​ទុក​ពី​លទ្ធផល​ដ៏​អស្ចារ្យ​របស់​វា​”​។​

​ធាង និង​ស្លឹក​ល្ហុង ព្យាបាល​ជំងឺ​មហារីក ៖

​លោក​រំលឹក​ឡើងវិញ​ថា កាលពី​ឆ្នាំ ២០០៥ ក្នុង​ភាព​អស់សង្ឃឹម​ក្នុង​ការស្វែងរក​វិធី​ព្យាបាល​មហារីក​សួត​ដល់​កូនស្រី​ខ្លួន នោះ​ថ្ងៃមួយ​លោក​បាន​ជួប​នឹង​អ្នកស្រី Le Thi Dang រស់នៅ​ទីក្រុង​ហូ​ជី​មី​ញ ប្រាប់​លោក​ថា អ្នកស្រី​បាន​យក​ទឹក​រម្ងាស់​ពី​ស្លឹក​ល្ហុង​មក​ព្យាបាល​ឲ្យ​ប្តី​របស់​ខ្លួន​ដែល​កើត​ជំងឺ​មហារីក​អណ្តាត និង​បាន​រាលដាល​រហូត​ធ្លាយ​ថ្ពាល់​ម្ខាង​។ ប៉ុន្មាន​ខែ​ក្រោយ​ពេល​ទទួលទាន​ស្លឹក​ល្ហុង​រម្ងាស់​នោះ​ជា​ប្រចាំ ជំងឺ​របស់​ប្តី​អ្នកស្រី​បាន​ថមថយ​ចុះ ហើយ​រស់​បន្ថែម​បាន​៩​ឆ្នាំ​ទៀត ក្រោយមក​គាត់​បាន​ស្លាប់​ក្នុង​វ័យ​៨៧​ឆ្នាំ ដោយ​ជរា​។​

​ជា​សាស្ត្រាចារ្យ​ម្នាក់ ក្រោយពេល​ស្តាប់ឮ​ពី​ឱសថ​បុរាណ​បែបនេះ លោក​ក៏​ស្វែង​យល់​ឯកសារ​ជាច្រើន​លើ​ពិភពលោក​និយាយ​អំពី​ប្រសិទ្ធភាព​នៃ​ស្លឹក​ល្ហុង ក្នុង​ការព្យាបាល​ជំងឺមហារីក​។ ក្រោយមក​ទើប​លោក​បាន​យក​វា​មក​អនុវត្តឲ្យ​កូនស្រី​របស់ខ្លួន ប៉ុន្តែ​ពេលនោះ​ជំងឺ​របស់​នាង​បាន​រាលដាល​ដល់​ខួរក្បាល និង​ដោយ​ពេលនោះ​លោក​នៅ​មាន​ការស្ទាក់ស្ទើរ​ចិត្ត​ខ្លះ​ផង អាច​ជា​ហេតុ​នាំ​ឲ្យ​លទ្ធផល​ពុំ​ទទួលបាន​ដូច​បំណង​។​

​ឈឺចាប់​ព្រោះតែ​ជំងឺ​កាច​សាហាវ​នេះ បាន​ប្លន់​យក​ជីវិត​របស់​កូនស្រី​ជា​ទី​ស្រឡាញ់​របស់ខ្លួន លោក​នឹក​ស្មានថា ខ្លួន​លែង​រឹងប៉ឹង​ទៀតហើយ​។ ប៉ុន្តែ​ជា​អ្នកស្រាវជ្រាវ​ម្នាក់​ព្រមទាំង​ឃើញ​ការឈឺចាប់​របស់​សាច់ឈាម​ខ្លួន​ផ្ទាល់​ផង​នោះ​បាន​ជំរុញ​ឲ្យ​លោក​ប្តេជ្ញា​ចិត្ត​យក​ពេលវេលា​ចុងក្រោយ​នៃ​ជីវិត​របស់​ខ្លួន​ដើម្បី​ស្រាវជ្រាវ អំពី​ប្រសិទ្ធភាព​នៃ​ស្លឹក​ល្ហុង​ក្នុង​ការព្យាបាល​រោគ​មហារីក ហើយ​ពិនិត្យឃើញថា វា​ពិតជា​ទទួលបាន​លទ្ធផល​គួរ​ឲ្យ​រីករាយ​។​

​មនុស្ស​ជាង ១០០០​នាក់ ដែល​កើត​ជំងឺមហារីក​ទទួលបាន​ការណែនាំ​ពី​លោក​។​

​អ្នកស្រី Nguyen Thi Tuat ដែល​ជា​ភរិយា​សាស្ត្រាចារ្យ​រូបនេះ បាន​និយាយ​ទាំង​អួលដើមក​ថា ៖ “​ប៉ុន្មាន​ឆ្នាំ​នេះ សុខភាព​គាត់​ចុះខ្សោយ ត្រូវ​គេង​១​កន្លែង ហើយ​ទោះបី​កូនចៅ​សំណូមពរ​ឲ្យ​គាត់​ឈប់​សម្រាក​តែ​លោក​ពុំ​ព្រម​។ រាល់ពេល​ដែល​មាន​ទូរស័ព្ទ​សុំ​ប្រឹក្សា​យោបល់​ពី​លោក លោក​ពឹង​គេ​ឲ្យ​កត់ត្រា​ជំនួស​”​។​

​សាស្ត្រាចារ្យ​ដែលមាន​វ័យ​៩៣​ឆ្នាំ បច្ចុប្បន្ននេះ បានឲ្យដឹងថា ៖ ក្នុងអំឡុងពេល​២​ឆ្នាំ ២០០៥-០០៧ លោក​បាន​ណែនាំ​ឲ្យ​អ្នកជំងឺ ១៥​នាក់ ក្នុងនោះ​មាន​៤​ករណី ដែល​៣​នាក់ មាន​ដុំ​ពក​មហារីក​សួត និង​ម្នាក់​មហារីក​ដៃ​ស្បូន ពេល​ផឹកទឹក​ល្ហុង​រម្ងាស់​បាន​ប្រមាណ ៥-៦​ខែ សុខភាព​ពួកគេ​ទាំង​៤​ស្ថិរភាព ឡើង​ទម្ងន់ ដុំ​ពក​តូច​មក​វិញ​បាត់​កូនកណ្តុ​រលើ​.​ក មិនសូវ​ក្អក មិនសូវ​ឈឺ​។ ករណី​ដុំ​ពក​មហារីក ៣​ផ្សេងទៀត ពេល​ផឹក​ឱសថ​នេះ​បាន ២​ទៅ​៣​ខែ ដុំ​ពក​រួម​តូច​សុខភាព​ល្អ​ជាង​មុន​។ មាន​១​ករណី​មហារីក​សួត​ដែរ ពេល​ផឹក​ឱសថ​នេះ​បាន​២​ខែ ជំងឺ​បន្ត​វិវឌ្ឍន៍ គាត់​ឈឺ​ខ្លាំង ហើយ​ក្អក​ខ្លាំង ។ មាន​៣​ករណី​ស្លាប់ ក្នុង​នោះ​ម្នាក់​មហារីក​សួត ម្នាក់​ទៀត​មហារីកក្រពះ និង​ម្នាក់​មហា​រីកថ្លើម ដោយ​គាត់​ផឹក​ឱសថ​នេះ បានតែ​២​ខែ ហើយ​ប្តូរ​ទៅ​ផឹក​ឱសថ​បុរាណ​ផ្សេងទៀត​។ ករណី​មួយ​ចុងក្រោយ​គឺ​មហារីក​ពោះវៀន ដែល​បាន​រាលដាល​។ ផឹក​បានតែ​២​ខែ លទ្ធផល​ពុំ​ឃើញ​មាន​ការលូតលាស់​ល្អ​ប៉ុន្មាន​ឡើយ​។​

​រហូតទល់​ឆ្នាំ ២០១២ ចំនួន​អ្នក​មក​ប្រឹក្សា​យោបល់​ជាមួយ​សាស្ត្រាចារ្យ​រូប​នេះ​កាន់តែ​កើនឡើង​។ មាន​អ្នកជំងឺ​ទាំង​ក្នុង និង​ក្រៅប្រទេស​ជាង ១០០០​នាក់ បាន​មក​ពឹង​ពាក់​លោក​។ មនុស្ស​ជាច្រើន​ក្នុងចំណោម​នោះ​បាន​ប្រើ​វិធី​ព្យាបាល​ឱសថ​សាមញ្ញ​មួយ​នេះ ទទួលបាន​លទ្ធផល​ដ៏​ល្អ ដោយ​ពុំ​ឃើញ​មាន​កោសិកា​មហារីក​ទៀត​ឡើយ​។ តាម​សាស្ត្រាចារ្យ​រូប នោតាម​បណ្តា​ប្រទេស​អាមេរិក អូស្ត្រាលី និង​ជប៉ុន មាន​វេជ្ជបណ្ឌិត​ជាច្រើន​បាន​ប្រើ​ទឹក​រម្ងាស់​ពី​ស្លឹក​ល្ហុង​នេះ​ព្យាបាល​បណ្តា​ប្រភេទ​ជំងឺមហារីក នឹង​ទទួលបាន​លទ្ធផល​ល្អ​។​

​ក្នុងនោះ​មាន​ជា​អាថ៌​និក្ខេបបទ​ស្រាវជ្រាវ​របស់​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Nam.H.Dang នៃ​សកល​វិទ្យាល័យ​ផ្លរីដា អាមេរិក បាន​ប្រកាស​ឲ្យដឹង​ថា ទឹក​រម្ងាស់​ស្លឹក​ល្ហុង​រួមមាន​ក្រុម B. cvaroten និង Iso thyocyanotes មាន​សមត្ថភាព​រំញោច​រាងកាយ​ឲ្យ​ផលិត cytokines Th1 ដែល​ជា​កត្តា​ការពារ​សរីរាង្គ​ប្រឆាំងនឹង​មេរោគ​។ ហេតុនេះ វា​អាច​សម្លាប់​កោសិកា​មហារីក ខ្លាំង​ជាង​រាប់​លាន​ដង​ប្រៀប​នឹង​ឱសថ​ប្រឆាំង​មហារីក​ដទៃទៀត នៅ​មាន​ការសិក្សា​ស្រាវជ្រាវ​ដទៃ​ទៀត​អំពី​ឱសថ​ដ៏​សាមញ្ញ​មួយ​នេះ “​ទឹក​រម្ងាស់​ពី​ស្លឹក​ល្ហុង​” ដែល​ពិបាក​រៀបរាប់​អស់ ក្នុង​ភាព​រំភើប​លាយឡំ​នឹង​ការសោកស្តាយ លោក​ពោល​ថា ៖ បច្ចុប្បន្ន​ខ្ញុំ​បាន​ចាស់​ណាស់​ទៅហើយ ជំងឺ​ក៏​បៀតបៀន​ពុំ​ដឹង​រស់​បាន​ប៉ុន្មាន​ទៀត​។ បំណងប្រាថ្នា​ចុងក្រោយ​របស់​ខ្ញុំ​គឺ​ចង់ឲ្យ​ក្រសួង​សុខាភិបាល​មន្ទី​រមហា​រីក មន្ទីរពេទ្យ K ។​ល​។ ព្រមទាំង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ផ្សេងទៀត ជួយ​បន្ត​បុព្វហេតុ​នេះ ហើយ​ខ្ញុំ​នឹង​បញ្ជូន​ឯកសារ​ទាំងអស់ រួម​នឹង​កំណត់ត្រា​ផ្សេងៗ​ទៀត ដើម្បី​បន្ត​ស្រាវជ្រាវ​ជួយ​ដល់​មនុស្ស​អភ័ព្វ​ទាំងឡាយ​ដែល​កើត​ជំងឺ​មហារីក មានឱកាស​អូសបន្លាយ​ជីវិត​របស់​ពួកគេ​។​

​វិធី​អនុវត្តន៍ ៖ ក្នុង​១​ថ្ងៃ យក​ស្លឹក​ល្ហុង​ពី​៤-៥ រួម​ទាំង​ធាង (​ស្លឹក​កាន់តែ​ចាស់​កាន់តែ​ល្អ​)​។ រួច​យក​កាំបិត​ហាន់​វា​ស្តើងៗ​ដាក់​ក្នុង​ឆ្នាំង​ចាក់ទឹក​បញ្ចូល ២​លីត្រ រួច​រម្ងាស់​ប្រើពេល​ប្រមាណ​២​ម៉ោង ឲ្យនៅ​សល់​ត្រឹម​១​លីត្រ ប្រើ​ភ្លើង​តិចៗ រួច​ទុក​វាឲ្យ​ត្រជាក់ ដាក់​ទុក​ក្នុង​ទូរ​ទឹកកក​សម្រាប់​ផឹក​រយៈពេល ២​ថ្ងៃ ដោយ​ក្នុង​១​ថ្ងៃ​ផឹក ៥០០​មី​លី​លីត្រ ចែកចេញ​ជា​៣​លើក ក្រោយ​ពេលបាយ ប៉ុន្តែ​ត្រូវ​កម្តៅ​វាឲ្យ​ក្តៅ​ទើប​ផឹក​។ ក្រោយ​ពេល​ផឹក​គប្បី​ផឹក​បន្ថែម​ទឹកឃ្មុំ​ពី ១-២​ស្លាបព្រា​កាហ្វេ​។ ត្រូវ​ព្យាយាម​ផឹក​រយៈ​៣​ខែ​ឡើង នោះ​ទើប​ឃើញ​ប្រសិទ្ធភាព​។ តាម​ការកត់សម្គាល់​អ្នកដែ​ល​ពុំទាន់​ឆ្លងកាត់​ការវះកាត់​ដុំ​ពក​មហារីក​ក៏​ពុំ​ទាន់​ព្យាបាល​ដោយ​កាំរស្មី ឬ​ការចាក់​បញ្ចូល​សារធាតុ​គីមី លទ្ធផល​ទទួល​បាន​ល្អ​ប្រសើរ​ជាង និង​ឆាប់​មាន​ប្រសិទ្ធភាព​ជាង ប្រៀប​នឹង​អ្នក​ដែល​បាន​ឆ្លងកាត់​ការព្យាបាល​តាម​វិទ្យាសាស្ត្រ​ទំនើប​៕ លី​សា​

spot_img
×