Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​ក្រុង​ព្រះសីហនុ បញ្ឈប់​ការដ្ឋាន​សំណង់​លំដាប់​ផ្កាយ​ប្រាំ សង់​ជាប់​ឆ្នេរ​អូរ​ឈើទាល មាន​ទីតាំង​ទល់មុខ​គេហដ្ឋាន​លំហែកាយ សម្តេច ហ៊ុន សែន ឆ្នេរ​អូរ​ឈើទាល​ (Video inside)

spot_img

​ព្រះសីហនុ​ ៖ អភិបាលក្រុង​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៨ បាន​ចេញ​លិខិត​ផ្អាក​ការដ្ឋាន​សំណង់​សង់​អត់​ច្បាប់​មួយកន្លែង មាន​ទីតាំងនៅ​តាម​ឆ្នេរ​អូរ​ឈើទាល មាន​ទីតាំង​នៅ​ជាប់​គេហដ្ឋាន​លំហែកាយរបស់សម្តេច​​​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​លិខិត​ចុះ​ថ្ងៃទី​២ ខែ​មីនា ឆ្នាំ​២០១៨ មាន​ចុះហត្ថលេខា និង​បោះត្រា លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ បាន​ជម្រាបជូន លោក លី ឡាយ ម្ចាស់​ការដ្ឋាន​សំណង់​ផ្លូវ​អូរ​ឈើទាល ស្ថិតក្នុង​ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ដែល​កំពុង​ដាក់​គ្រឿងចក្រ​គ្រោង​សាងសង់​សំណង់ ដោយ​ពុំមាន​ច្បាប់​អនុញ្ញាត​សាងសង់ ពី​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ និង​ស្ថាប័ន​ពាក់ព័ន្ធ​នោះ​ទេ​។ ដូច្នេះ​រដ្ឋបាល​ក្រុង​ព្រះសីហនុ សូម​បិទ​ការដ្ឋាន​គម្រោង​សាងសង់​សំណង់​គ្រប់​ប្រភេទ របស់លោក ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ នឹង​ត្រូវ​អនុវត្ត​តាម​លក្ខខណ្ឌ​ដូច​ខាងក្រោម​៖
១- ត្រូវ​បញ្ឈប់​គម្រោង​ការសាងសង់​សំណង់​គ្រប់​ប្រភេទ​ជា​បន្ទាប់​។​
២- ត្រូវ​រុះរើ​របង​ព័ទ្ធ​ការដ្ឋាន​លើ​ដី​ចំណី​ឆ្នេរ និង​លើ​ដី​ចិញ្ចើមផ្លូវ​សាធារណៈ​ចេញ​។​
៣- ត្រូវ​ដឹក​គ្រឿងចក្រ និង​សម្ភារៈ​ផ្សេងៗ ដែល​ផ្គត់ផ្គង់​ដល់​ការសាងសង់​ចេញពី​ការដ្ឋាន​។
​រដ្ឋបាល​ក្រុង​សង្កត់ធ្ងន់​ថា ក្នុង​ករណី​លោក លី ឡាយ មិន​ព្រម​អនុវត្ត​តាម​ខ្លឹមសារ​លិខិត​ខាងលើ​នេះ​ទេ រដ្ឋបាល​ក្រុង​ព្រះសីហនុ នឹង​ចុះ​រឹបអូស និង​ដកហូត​គ្រឿងចក្រ និង​សម្ភារៈ​ផ្សេងៗ ដែល​ផ្គត់ផ្គង់​ដល់​ការសាងសង់​សំណង់ យក​មក​រក្សាទុក​នៅ​សាលាក្រុង ដោយ​មិន​ទទួលខុសត្រូវ នូវ​ការខូចខាត និង​បាត់បង់​ព្រទ្យ​សម្បត្តិ​របស់​លោកឡើយ​។

​តាម​ការសង្កេត​ឃើញថា ចាប់​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៣ ខែ​មីនា ឆ្នាំ​២០១៨ ឃើញ​មាន​សកម្មភាព​រុះរើ​ការដ្ឋាន​សំណង់​ខាងលើ​យ៉ាង​ឆាប់រ​ហ័យ ដោយ​មាន​វត្ត លោក អ៊ី សុខ​ឡង អភិបាលក្រុង​ព្រះសីហនុ និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត បាន​ចូលរួម​ពិនិត្យមើល​ការរុះរើ​សំណង់​ទាំងនោះ​។​

​ប្រភព​មួយ​ចំនួន​បានឲ្យដឹងថា ការឈាន​ដល់​រដ្ឋបាល​ក្រុងព្រះសីហនុ ចេញ​លិខិត​ផ្អាក​ភ្លាមៗ នូវ​ការដ្ឋាន​សំណង់​លំដាប់​ផ្កាយ​ប្រាំ ដែល​អះអាង​ថា ទីតាំង​សង់​សំណង់​អាគារ​លំដាប់​ផ្កាយ ដែលមាន​អ្នកវិនិយោគ​ជនជាតិ​ចិន​មក​អភិវឌ្ឍ​នេះ កន្លងមក​ជា​កម្មសិទ្ធិ របស់ លោក​ឧកញ៉ា គិត ម៉េង មាន​ទីតាំង​នៅ​ស្រប​ឆ្នេរ​អូរ​ឈើទាល ស្ថិតក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។

​ការផ្អាក​ការដ្ឋាន​សំណង់​ខាងលើ​នេះ គឺ​បាន​កើតឡើង​ក្រោយពេល សម្តេច​តេជោ ហ៊ុន សែន កាលពី​ល្ងាច​ថ្ងៃទី​២ ខែ​មីនា បាន​ដើរ​លំហែ នៅតាម​ឆ្នេរ​អូរ​ឈើទាល ហើយ​ទំនងជា​ឃើញ​សំណង់​កំពុង​សាងសង់​នៅជាប់​ឆ្នេរសមុទ្រ ឆ្នេរ​អូរ​ឈើទាល​នេះ កំពុង​សាងសង់​នៅលើ​ដី​ចំណី​ឆ្នេរសមុទ្រ និង​ប៉ះពាល់​ដល់​បរិស្ថាន​ឆ្នេរ​ធ្ងន់ធ្ងរ​។

​​ប្រភព​ដដែល ឲ្យដឹងថា ការចេញលិខិត​បិទ​ការដ្ឋាន​សំណង់ របស់លោក លី ឡាយ ខាងលើ​ទំនងជា សម្តេច នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដាក់បទបញ្ជា​ក្តៅ ទៅ​រដ្ឋបាល​ក្រុង​ព្រះសីហនុ ឲ្យ​បិទ​ការដ្ឋាន​សំណង់​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំមួយ​នេះ​ជា​បន្ទាន់​ហើយ​មើលទៅ ទើបបាន​ជា​រដ្ឋបាល​ក្រុងព្រះសីហនុ ចេញ​លិខិត​បន្ទាន់​មួយ បញ្ឈប់​សកម្មភាព​សាងសង់​ការដ្ឋាន​សំណង់ មាន​ម្ចាស់​ឈ្មោះ លី ឡាយ ខាងលើ​នេះ​មាន​ភាព​ប្រញាប់ប្រញាល់​បំផុត ដោយ​សំអាង​ថា សង់​អត់​មានច្បាប់​អនុញ្ញាត​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​។​

​អ្នកឃ្លាំមើល​សង្គម ភ្ញៀវទេសចរ​ជាតិ និង​ប្រជាពលរដ្ឋ ខេត្ត​ព្រះសីហនុ បាន​ស្វាគមន៍​ការបិទ​ការដ្ឋាន​សំណង់​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ ដែល​សង់​នៅលើ​ដី​ចំណី​ឆ្នេរសមុទ្រ​ឆ្នេរ​អូរ​ឈើទាល និង​សង់​អត់​មានច្បាប់​អនុញ្ញាត នា​ខេត្ត​ព្រះសីហនុ​ពេលនេះ​។

​បន្ថែម​លើ​នេះ ពួកគេ​បាន​សំណូមពរ​ដល់ សម្តេច ហ៊ុន សែន ឲ្យជួយ​បិទ​ការដ្ឋាន ឬ​ផ្អាក​សកម្មភាព​សង់​សំណង់​សណ្ឋាគារ​ធំៗ​ជាច្រើន​ទៀត ដែល​សង់​សង់​រំលោភ​ដី​ចំណី​ឆ្នេរសមុទ្រ និង​ប៉ះពាល់​ដល់​បរិស្ថាន​ឆ្នេរសមុទ្រ​ធ្ងន់ធ្ងរ នាំឲ្យ​បាត់បង់ ឬ​រួម​តូច​ឆ្នេរ​សាធារណៈ សម្រាប់​ជូន​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ ពិសេស​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​ទៅ​លំហែ​នា​ថ្ងៃ​អនាគត​។​

​ផ្តើម​ពី​បញ្ហា​នេះ ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ ខេត្ត​ព្រះសីហនុ បាន​សំណូមពរ​ដល់​សម្តេច​ប្រមុខ​ដឹកនាំ ត្រូវ​យក​ទីធ្លា​បរិវេណ​ដី​ការដ្ឋាន​សំណង់ មាន​ទីតាំង​នៅ អតីត​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ខាងលើនេះ ដើម្បី​យក​ទៅ​អភិវឌ្ឍ​ជា​សួនច្បារ​សាធារណៈ ទុក​ជូន​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ​ចូលទៅ​កម្សាន្ត នា​ថ្ងៃ​អនាគត​វិញ​ទើប​ប្រសើរ​៕ ដែន សីមា

spot_img
×