Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​រង​ពាក្យ​ចំអក​ថា «​រូប​ស្អាត​ដូច​ដួងតារា មិនគួរណា​យកប្តី​មុខយ៉ាប់ ស្បែក​ខ្មៅ​ក្រញូង​» នាង​សម្រេច​បង្ហោះ​រូប​ផ្អែមល្ហែម និង​ដាក់​ឲ្យ​ប៉ុន្មាន​ម៉ាត់​កប់​!

spot_img

​ជាការ​ពិតណាស់ ស្ត្រី​ដែលមាន​រូប​សម្រស់​ស្អាត​ភាគច្រើន តែង​ស្វែងរក​បុរសៗ​ដែល «​ស៊ីគ្នា​» នឹង​រូប​សម្រស់​របស់​ពួកគេ ។ ប៉ុន្តែ ផ្ទុយទៅវិញ មិនថាតែ​ស្ត្រី ឬ បុរស​ទេ នឹង​ប្រាកដ​រង​នូវ​ពាក្យរិះគន់​… ពី​អ្នកជិតខាង​ពុំខាន​ឡើយ ។​

​ទោះយ៉ាងណា ស្ត្រី​ម្នាក់នេះ​បានសម្រេច​ចិត្ត ដើម្បី​ចង់​បញ្ឈប់​ទម្លាប់​មួយ​នេះ ដោយ​ចែករំលែក​រូបថត​ជាច្រើន​សន្លឹក ពី​ខ្លួនឯង​នាង​រួមជាមួយ​ស្វាមី​របស់​នាង ។ ពិតណាស់​ហើយ សម្រាប់​មនុស្ស​ដទៃ នោះ​មុខមាត់​ប្តី​របស់​នាង​ប្រាកដជា​អាក្រក់ និង​សូម្បី​សម្បុរ​ខ្មៅ​ទៀត ប៉ុន្តែ នាង​បាន​អះអាងថា នាង​ស្រលាញ់​គាត់​ទាំងអស់ ។ នាង​មិន​ខ្វល់​ពីអ្វី​ដែល​អ្នកដទៃ​និយាយ​ឡើយ ព្រោះ​សម្រាប់​រូបនាង​ផ្ទាល់ គាត់ (​ស្វាមី​) គឺជា​បុរស​សង្ហា​បំផុត ។​

​ស្ត្រី​មាន​រូបឆោម​ដ៏​ស្រស់ស្អាត​ម្នាក់​ឈ្មោះ Dengs San Pedro បាន​ចែករំលែក​រូបថត​រប​ស់​នាង រួមជាមួយ​ស្វាមី​របស់​នាង នៅលើ​បណ្តាញ​សង្គម ។ ហើយ​តាម​ដែល​នាង​រំពឹងទុក នោះ​ប្រាកដ​ណាស់​ថា អ្នកលេង​អ៊ី​ន​ធើរ​ណែ​ត​នឹង​ចាប់ផ្តើម​រិះគន់​មកលើ​ប្តី​របស់​នាង​តែម្តង ដែលថា​គាត់​មិន​ស័​ក្ខ​សមជា «​គូ​» នឹង​រូបនាង ។ ដោយ​ពួកគេ​បាន​និយាយថា រូប​សម្រស់​របស់​នាង​មិនគួរ​ត្រូវបាន​ផ្គូរ​ផ្គង​នឹង​ប្តី​របស់​នាង​ទេ ហើយ​ថា ពួកគេ​មិនគួរ​រស់នៅ​ជាមួយគ្នា​ឡើយ ។

​ជាក់ស្តែង នៅពេល​ឃើញ​នៅក្នុង​រូបភាព​ទាំងនេះ San Pedro ពិតជា​បង្ហាញ​ភាព​រីករាយ​យ៉ាងខ្លាំង ជាមួយ​ស្វាមី​បច្ចុប្បន្ន​របស់​នាង​តែម្តង ៕ ចន្ទី​

  

spot_img
×