Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់​ណា​ល្បី​ដល់​ណឹង ដូច​អត់​ចេះ​ចប់​សោះ អស់​ពី​ស្រុក​មួយ​ចូល​ស្រុក​មួយ​ (មានរូប ៦សន្លឹក 3 Video inside)

spot_img

​ពី​ប្រទេស​ថៃ​ចូល​ប្រទេស​វៀតណាម ធ្លាក់​ដល់​ជប៉ុន​… … . ហួស​ដល់​អឺរ៉ុប សម្បូរ​តែ​រឿង​ឲ្យ​ប្រទេស​ខ្លួនឯង​លក់​មុខ អ្នកទេសចរ​ជនជាតិ​ចិន​។ និយាយ​ពី​រឿង​ហូប​វិញ​ដណ្តើម​គ្នា​ដល់​ថ្នាក់​គេ​ហៅថា ប្រែ​ត ហើយ​បើ​មាយា​ទ​វិញ​លក្ខណៈ​ចាប់​ក្តាម​ដាក់​ចង្អេរ នេះ​បើ​តាម​សម្តី​ប្រទេស​រងគ្រោះ​នី​មូយៗ ដែល​មាន​រឿង​ឲ្យ​ឈឺ​ក្បាល​សឹង​មិនលោះ​ថ្ងៃ ព្រោះ​សូម្បី​តែ​រឿង​បត់​ដៃ​បត់ជើង ក៏​ពាសវាល​ពាសកាល​ដល់​ថ្នាក់​វត្ត​ល្បី​មួយនៅ​ឈៀង​រ៉ៃ ប្រទេស​ថៃ បាន​ត្រូវដាក់​បំរាម​ហាម​មិនឲ្យ​អ្នកទេសច​រចិន ចូល​មក​ទស្សនា​ទៀត​ជាដាច់ខាត ព្រោះ​ម្ចាស់​វត្ត​នេះ​សឹងតែ​ដាច់ខ្យល់​ស្លាប់ ពេល​ដែល​ចូល​ទៅ​មើល​ក្នុង​បន្ទប់ទឹក មាន​ទាំង​ជុះ​ក្រៅ​បង្គន់ និង​សូម្បីតែ​សំឡី​អនាម័យ​ប្រើ​ហើយ​យក​ទៅ​បិទ​តាម​ជញ្ជាំង​បន្ទប់ទឹក​ទើប​ធ្វើឲ្យ​គាត់​មានការ​ខឹងសម្បារ ជេរ​ដាក់​តាម​មេក្រូ​វត្ត​បញ្ចោរ​ដេញ​ទេសចរ​ចិន​ទាំង​នោះ រត់​ជាន់​គ្នា​។ នៅ​ឯ​ប្រទេស​ផ្សេងៗ​ទៀត ជាពិសេស​នៅ​អឺរ៉ុប ជារឿយៗ​រឿង​ដែល​ផ្អើល​ចេញមក​គឺ​ទង្វើ​បណ្តោយ​កូន​បន្ទោ​របង់​តាម​ទីសាធារណៈ សូម្បី​តែ​ជុុះ​នៅខាងមុខ​ហាង​ល្បីៗ ចុះ​ងូតទឹក​ក្នុង​អាង​ស័ក្តិ​សិទ្ធ នៅឯ​ក្រុង​រ៉ូម ប្រទេស​អ៊ីតាលី លាង​ជើង​ក្នុង​អាង​ទឹកបរិសុទ្ធ​ឯ​ប្រទេស​ជប៉ុន ឬ​ឡើង​បេះបោច​ដំណាំ​ក្នុង​វត្ត​អារាម​ជាដើម​៕ ក្ខិ​ណី​

Video នេះនៅប្រទេសវៀតណាម

Video នេះនៅប្រទេសថៃ

Video នេះនៅប្រទេសថៃ

spot_img
×