Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃ​និង​កម្ពុជា​ឯកភាព​បើក​ច្រកព្រំដែន​តំបន់​៤៣ ខេត្ត -​ណូន​ម៉ាក់​មុន ខេត្ត​ស្រះ​កែវជា​ផ្លូវការ​

spot_img

ស្រះកែវ -​បន្ទាយមានជ័យ : អាជ្ញាធរ​ថៃ​និង​កម្ពុជា​បានកំណត់​យក​ថ្ងៃទី​១​មីនា ឆ្នាំ​២០១៨ មក​គឺជា​កាលបរិច្ឆេទ​ដែល​ឯកភាព​លើ​ខ្លឹមសារ​បើក​ច្រកព្រំដែន​តំបន់​៤៣ ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ -​ច្រក​តំបន់​ព្រំដែន​ណូន​ម៉ាក់​មុន ភូមិ​-​ឃុំ​ណូន​ម៉ាក់​មុន ស្រុក​គោក​ស៊ូ​ង ខេត្ត​ស្រះ​កែវជា​ផ្លូវការ​។​

ជាមួយនឹង​របៀប​វារ​:​សំខាន់​ចំនួន​៣ ប្រធាន​ប្រតិភូ​និង​សមាជិក​នៃ​ភាគី​ទាំង​២ បាន​ថ្លែង​សារ ពិភាក្សា ឯកភាព​និង​ចុះហត្ថលេខា​លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​លើក​ទី​១ រវាង​ខេត្ត​ទាំង​២ ស្តីអំពី ការរៀបចំ​បើក​អោយ​ដំណើរ​ការបើក​ច្រកព្រំដែន​តំបន់​៤៣​ស្ថិតនៅ​ភូមិ​ព្រៃ​ចាន់​ឃុំ​អូរ​បី​ជាន់ស្រុក​អូជ្រៅ​ខេត្តបន្ទាយមានជ័យ -​ច្រក​តំបន់​ព្រំដែន​ណូន​ម៉ាក់​មុន ស្ថិតនៅ​ភូមិ​-​ឃុំ​ណូន​ម៉ាក់​មុន​ស្រុក​គោក​ស៊ូ​ង​ខេត្ត​ស្រះ​កែវជា​ផ្លូវការ​នោះ​។​

នេះ​បើ​យោង​កិច្ចប្រជុំ​ពង្រឹង​ភាព​ជិតស្និត​ទំនាក់ទំនង​នៃ​គណ​:​ក​ម្មា​ធិ​ការ​ព្រំដែន​ថ្នាក់មូលដ្ឋាន​រវាង​ខេត្តបន្ទាយមានជ័យ​ដឹកនាំ​ដោយ​លោក​សួន បវរ អភិបាលខេត្ត​និង​សម​ភាគី​ខេត្ត​ស្រះកែវ​ដឹកនាំ​ដោយ​លោក ផន​ផុ​ច ផេ​ន​ផាត អភិបាលខេត្ត​និង​មន្ត្រីរដ្ឋបាល មន្ត្រី​មន្ទីរ​ស្ថាប័ន អង្គភាព កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​កន្លងមក នា​សណ្ឋាគារ​ឥណ្ឌូចិន​ស្រុក​អារ​ញ្ញា​ខេត្ត​ស្រះកែវ ។​ក្នុងនោះ​លោក សំ ផាន់​ណា​រិ​ទ្ធុ ប្រធាន​ក្រុមហ៊ុន​សំ ផាន់​ណា​រឹទ្ធិ​ឌឺ​វែ​ល​ឡុ​ប​ម៉ិ​ន ដែល​ទទួល​សិទ្ធិ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ច្រកព្រំដែន​តំបន់​៤៣ នេះ​ក៏​បា​ម​ចូលរួម​ដែរ​។​

មន្ត្រី​អ្នកនាំពាក្យ​សាលា​ឋ​ខេត្ត​ប​ន្ឋា​យ​មានជ័យ​ប្រាប់​គេហទំព័រ CEN ថ្ងៃទី​២​មិនា​ថា ៖ ភាគី​ទាំង​២ បាន​ប្រជុំ​ពិនិត្យ ពិភាក្សា និង​ឯកភាព​លើ​បញ្ហាសំខាន់ៗ​ដូចខាងក្រោម :​ទី​១ – ភាគ​ទាំង​២​គាំទ្រ​ការបើក​អោយ​ដំណើរការ​ច្រកទ្វារព្រំដែន​តំបន់​៤៣-​ណូន​ម៉ាក់​មុន​ដូច​ទីតាំង​ខាងលើ​។​ទីតាំង​បើក​ច្រក​នេះ​ជាការ​ឯកភាព​រវាង​អភិបាលខេត្ត​ទាំង​២(​ខេត្តបន្ទាយមានជ័យ​-​ខេត្ត​ស្រះកែវ​) ប៉ុន្តែ​ពុំមែន​ជាការ​ទទួលស្គាល់​ព្រំដែន​ផ្លូវការ​រវាង​ប្រទេស​ទាំង​២​ឡើយ ។​ការកំណត់​ព្រំដែន​ជា​សមត្ថកិច្ច​របស់​គណៈ​ក​ម្មា​ធិ​ការ​ចម្រុះ​កិច្ចការ​ព្រំដែន​នៃ​ប្រទេស​ទាំង​២​។

ភាគី​ទាំង​២ យល់ព្រម​រួមគ្នា​យក​ថ្ងៃទី​១​មីនាឆ្នាំ​២០១៨ ជា​កាលបរិច្ឆេទ​នៃ​ការបើក​អោយ​ដំណើរការ​ច្រកព្រំដែន​៤៣-​ណូន​ម៉ាក់​មុន ជា​ច្រកទ្វារ​តំបន់​ពាណិជ្ជកម្ម​និង​អនុញ្ញាតិ​អោយ​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​២ ចេញចូល ជា​បណ្តោះអាសន្ន​។ ឯកភាព​អោយ​កសាង​ប៉ុស្តិ៍​ត្រួតពិនិត្យ អគារ​ទីស្នាក់ការ​ត្រួតពិនិត្យ​និង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត​នៅក្នុង​តំបន់​បរិវេណ​ដែល​ត្រូវ​បើក​ច្រក​។

ពេល​កសាង​ហេ​រដ្ឋា​រចនាសម្ព័ន្ធ​នៃ​រដ្ឋបាល​ច្រក​រួចរាល់ ភាគី​ទាំង​២ ឯកភាព​ប្រគល់​ភារកិច្ច​ដល់​ក្រុមការងារ​បច្ចេកទេស ពិភាក្សាគ្នា​អំពី​ការរៀបចំ​ពី​ធី​សម្ពោធ​ដាក់អោយ​ដំណើរការ​ច្រកព្រំដែន​តំបន់​៤៣-​ណូន​ម៉ាក់​មុន​នៅ​ថ្ងៃទី​២៩​ខែវិច្ឆិកា​ឆ្នាំ​២០១៨ ។​

ទី​២ – ភាគី​ទាំង​២ ឯកភាព​លើ​ការអភិវឌ្ឍន៍​ប្រព័ន្ធ​បញ្ជូន​អ្នក​ជម្ងឺ​ឆ្លងដែន ដែល​ស្របតាម​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​ភូមិភាគ​(RBC) និង​កំណត់​រួម​នៃ MOU រវាង​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​នៃ​ប្រទេស​ទាំង​២ កម្ពុជា ថៃ​។​ពោលគឺ​ធ្វើអោយបាន​រហ័ស ទំនើប​និង​មាន​ប្រសិទ្ធភាព បញ្ចៀស​នូវ​ការ​ប្រឈម​ន្ង​ការបាត់​បង់ជីវិត​។​

និង​ទី​៣ – យោង​ការរួម​សហការ​ស្តីពី​សម្ព័ន្ធភាព​ក្នុងការ​អនុញ្ញាតអោយ​ពលរដ្ឋ​កម្ពុជា​ប្រើប្រាស់​ប័ណ្ណ​ព្រំដែន​(BorderPass) ដើម្បី​ចូលទៅ​ធ្វើការ​ឬ​ធ្វើដំណើរ ស្នាក់នៅ ជម្រៅ​២​ខេត្ត​ក្នុងប្រទេស​ថៃ​ជាដើម​។ ក៏​អនុញ្ញាតិ​អោយប្រើ​ប្រាស​សំបុត្រ​ចូល​ផ្សារ​ថៃ​នៅ​តំបន់​ព្រំដែន​ផងដែរ​។​

ឯកសារ​ទាំងនេះ នឹង​បញ្ជូន​ទៅសុំ​ការឯកភាព​ពីរ​ឧបនាយករ​ដ​ក្ឋ​មន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៃ​ប្រទេស​ទាំង​២ យ៉ាងយូរ​១​ខែ​។​
ឱកាស​នោះ ប្រធាន​និង​សមាជិក​គណប្រតិភូ​ខេត្ត​ទាំង​២ បាន​ជូន​វត្ថុ​អនុស្សាវរីយ៍​គ្នា ។​ហើយ​លោក​ឧកញ៉ា សំ ផាន់​ណា​រិ​ទ្ធុ ប្រធាន​ក្រុមហ៊ុន​សំ ផាន់​ណា​រឹទ្ធិ​ឌឺ​វែ​ល​ឡុ​ប​មិន ដែល​ទទួល​សិទ្ធិ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ច្រកព្រំដែន​តំបន់​៤៣ នេះ​ក៏បានផ្តល់​ជូន​វត្ថុ​អនុស្សា​វរិ​យ៍​ចំពោះ​អភិបាលខេត្ត នាយក​រដ្ឋបាល មេបញ្ជាការ​កងកម្លាំង​មាន​សមត្ថកិច្ច​នៃ​ខេត្ត​ទាំង​២​ផងដែរ​៕​ ដោយ : ប​ន្អា​យ​

spot_img
×