Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេជ្ជបណ្ឌិត​ស្រែក​សុំ​ជំនួយ​ពី​ក្រុម​ជួយសង្គ្រោះ ព្រោះ​ខ្លាច​…..​ផ្ទុះ​

spot_img

អ្នកជំងឺ​បាន​មកដល់​មន្ទីរពេទ្យ​ដោយមាន​ផាវ​ធំ​មួយ​ជាប់​ក្នុង​ភ្លៅ​របស់គាត់​។ គ្រូពេទ្យ​បាន​ហៅ​ក្រុម​ជួយសង្គ្រោះ ដោយ​ភ័យខ្លាច​មានការ​ផ្ទុះ​នៅ​អំឡុងពេល​វះកាត់ ។​

​តាម​ទស្សនា​វ​ដ្តី The Journal of Emergency Medicine នេះ​គឺជា​ប្រតិ​ប​ត្ដិ​ការវះកាត់​គួរអោយ​ចងចាំ​របស់​វេជ្ជបណ្ឌិត នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​កងទ័ព San Antonio (SAMMC) ក្នុង​រដ្ឋ​តិច​សាស់​។​

ហ្វីល​កាំរស្មីអ៊ិច​បង្ហាញ​ពី​ផាវ​កប់យ៉ាងជ្រៅ​នៅក្នុង​ភ្លៅ​អ្នកជំងឺ​

​តាម​នោះ​ពួកគេ​បានទទួល​បុរស​អាយុ 44 ឆ្នាំ​ម្នាក់​ដែល​បាន​រងរបួស​ជើង​ធ្ងន់ធ្ងរ​បន្ទាប់ពី​ដុត​ផាវ អ្នកជំងឺ​បាន​រាយការណ៍​ថា​គាត់​បាន​បាញ់​ផាវ ប៉ុន្តែ​វា​ពុំ​ឃើញ​ហោះ​ឡើង ។ ខណៈពេលដែល​ពិនិត្យមើល​ដំណើរការ​ឡើងវិញ វា​ហោះ​ឡើង​ហើយ​បុក​ចូល​ជាប់​នឹង​ជើង​របស់គាត់​។​

​ដោយ​ព្រួយបារម្ភ​ថា​ផាវ​នេះ​អាច​ផ្ទុះ​នៅពេល​ណាមួយ ហើយ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នកជំងឺ និង​ក្រុម​វះកាត់ វេជ្ជបណ្ឌិត​បាន​ទាក់ទង​ក្រុមបច្ចេកទេស ដោះស្រាយ​គ្រឿងផ្ទុះ (EOD) របស់​កងទ័ព​។​

​អ្នកជំងឺ​ត្រូវ​បានដាក់​នៅក្នុង​បន្ទប់​ឯកោ​ពី​អ្នកដទៃ ។ ក្រុមបច្ចេកទេស​ដោះស្រាយ​គ្រឿងផ្ទុះ បានស្នើ​វេជ្ជបណ្ឌិត​ឱ្យ​ជូត​សំអាត​មុខរបួស​និង ទឹក ជៀសវាង​ដំណើរការ​នៃ​ការប្រើ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច នៅ​ព្រោះ​វា​អាច​ផ្ទុះ ។​

​បន្ទាប់ពីនោះ​អ្នកជំងឺ​ត្រូវបាន​វះកាត់​យក​ផាវ​ចេញ ។ ប្រតិបត្តិការ​បាន​ដំណើរការ​យ៉ាង​រលូន ហើយ​គាត់​ត្រូវ​អាច​ចេញពី​មន្ទី​ពេទ្យ ពីរ​សប្តាហ៍​ក្រោយ​។​

​ក្រុម​អ្នកជំនាញ​ព្រមាន​ថា ក្នុង​ស​ភាពស្រដៀងគ្នា វិធី​ល្អ​បំផុត​ក្នុងការ​ដោះស្រាយ​គឺ​ទឹក ព្រោះ​វា​ធ្វើអោយ​រំសេវ​សើម​មិនអាច​ផ្ទុះ​មុនពេល​នាំមក​មន្ទី​ពេទ្យ​៕ លី​សា​

spot_img
×