Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជនសង្ស័យ​ម្នាក់ លួច​កាច់​សោក​ម៉ូតូ មានភ្ជាប់​ប្រព័ន្ធ​សុវត្ថិភាព GPS

spot_img

កណ្តាល​៖ មាន​ករណី​ជនសង្ស័យ​មួយក្រុម​បានធ្វើ​សកម្មភាព​លួច​កាច់​សោក​ម៉ូតូ​ចំនួន​២​គ្រឿង ហើយ​ត្រូវបាន​សមត្ថកិច្ច​ដេញចាប់​បាន​ជនសង្ស័យ​ម្នាក់​ជាមួយនឹង​វត្ថុតាង​ជាក់ស្តែង​ផងដែរ នៅ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៨ វេលា​ម៉ោង​១២ នៅ​ចំណុច​ភូមិ​កោះ​ប្រាក់ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​

​នគរបាល​ស្រុក​កៀនស្វាយ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​២​នាក់ គឺ​១-​ឈ្មោះ ឆោម ពណ្ណ​ឬ​ទ្ធិ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំមាន​ទីលំនៅ ភូមិ​ស្លែង ឃុំ​ត្រពាំងវែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ជា​ម្ចាស់​ម៉ូតូ​ម៉ាក Honda dream 125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កណ្តាល 1W-3309 ស៊េរី​ឆ្នាំ​2017 ជនសង្ស័យ​ដោះ​ផ្លាកលេខ​ចេញ​ដូរ​ដាក់​ផ្លាកលេខ កំពង់ចាម​1Q-6511 ។ ២-​ឈ្មោះ ភេ​ម សុ​វិ​តា ភេទ​ប្រុស​អាយុ ២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឫស្សី​សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជា​ម្ចាស់​ម៉ូតូ​ម៉ាក​ Honda dream125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1GP-8736 ស៊េរី​ឆ្នាំ​2017 ។​ ចំណែក​ជនសង្ស័យ​មួយក្រុម ត្រូវបាន​ឃាត់ខ្លួន​បាន​មួយ​នាក់​ឈ្មោះ ឈន សុវណ្ណារិទ្ធ ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ក្តី​លើ ឃុំ​ដី​លើ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។ បន្ទាប់ពី​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង ១-​ម៉ូតូ​ម៉ាក​Honda dream 125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កណ្តាល 1W-3309 ស៊េរី​ឆ្នាំ​2017 ជនសង្ស័យ​ដោះ​ផ្លាកលេខ​ចេញ​ដូរ​ដាក់​ផ្លាក​កំពង់ចាម 1Q-6511​ជា​របស់​ជនរងគ្រោះ​ទី​១ ។ ២-​ម៉ូតូ​ម៉ាក​Honda dream125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1GP-8736 ស៊េរី​ឆ្នាំ​2017 ជា​របស់​ជនរងគ្រោះ​ទី​២​។ ៣-​ម៉ូតូ​ម៉ាក​Honda dream125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1DM-2381 សេរី​ឆ្នាំ​2015 ជា​របស់​ក្រុម​ជនសង្ស័យ​។ ៤-​ដង្កាប់​មុខ​កន្ត្រៃ​១ កាំបិត​បុ័ងតោ​១ កាបូបស្ពាយ​ពណ៌​ខ្មៅ​១ ស្លាក​លេខ​កណ្តាល​ 1W-3309 ចំនួន​១ កូនសោ​ម៉ូតូ​១ និង​សម្ភារៈ ប្រព្រឹត្ត​បទល្មើស​មួយចំនួន ។​

​នៅ​ថ្ងៃកើតហេតុ ជនរងគ្រោះ​បានមក​ហូបបាយ នៅ​គ្រែ​ទឹក ក្នុង​រមណីយដ្ឋាន​វត្ត​កៀនស្វាយក្រៅ ខណៈ​កំពុងតែ​ហូប​នោះ​
​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ បានមក​លួច​កាច់​សោក​ម៉ូតូ​របស់​ជនរងគ្រោះ​យកទៅ​ចំនួន​២​គ្រឿង ខណៈនោះ​ម្ចាស់​ម៉ូតូ​ឃើញ​ក៏​នាំគ្នា​ជិះ​ម៉ូតូ​ដេញតាម ក្រុម​ជនសង្ស័យ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​របស់​ជនរងគ្រោះ​ទី​២ ទៅបុក​រថយន្ត​១​គ្រឿង​នៅ​សង្កាត់​ព្រែក​ឯង រួច​ជនសង្ស័យ​បាន​រត់ចោល​ម៉ូតូ​របស់​ជនរងគ្រោះ ដែលមាន​ផ្លាកលេខ​​ភ្នំពេញ​1GP-8736 ហើយ​ត្រូវ​នគរបាល​ប៉ុស្តិ៍​សង្កាត់​ព្រែក​ឯង យកមក​រក្សាទុក ដើម្បី​រង់ចាំ​ម្ចាស់​យក​ឯកសារ​មក​ពិនិត្យ​ផ្ទៀងផ្ទាត់ ។ ចំណែក​ម៉ូតូ​១​គ្រឿង​ទៀត មានភ្ជាប់​ប្រព័ន្ធ​សុវត្ថិភាព GPS ជនសង្ស័យ​បាន​ជិះ​ទិសដៅ​ទៅ​ក្រុង​តាខ្មៅ ហើយ​ម្ចាស់​ម៉ូតូ បាន​ជិះ​តាម និង​បាន​ប្តឹង​កម្លាំង​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​ដង្កោ ជួយ​ឃាត់​បាន​នៅ​ចំណុច​វត្ត​គោក​អំពិល ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

​ករណីនេះ​កម្លាំង ជំនាញ​សហការ​ជាមួយ​កម្លាំង នគរបាល​ខណ្ឌ​ច្បារអំពៅ និង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ រួម​និង​វត្ថុតាង បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ៕​ ដោយ​៖​បញ្ញា​ស័ក្តិ

spot_img
×