Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រៀមកម្លាំង​ជិត​មួយ​ពាន់​នាក់ ដើម្បី​រក្សា​ការពារ​សន្តិសុខ​សុវត្ថិភាព បុណ្យ​ទន្លេ​នៅ​ខេត្តកណ្តាល​

spot_img

​កណ្តាលៈ កម្លាំង​នគរបាល​ខេត្តកណ្តាល​ប្រមាណ​ជិត​មួយ​ពាន់​នាក់ ត្រូវបាន​ប្រមូលផ្តុំ​នៅ​សួនច្បារ​មាត់ទន្លេ​ក្រុង​តាខ្មៅ នា​ព្រឹក​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៨ ដើម្បី​ធ្វើការ​បែងចែក​តាម​គោលដៅ ត្រៀម​រក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព ក្នុងឱកាស​បុណ្យ​ទន្លេ​នាពេល​ខាងមុខនេះ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​ថ្លែងថា កងកម្លាំង​នគរបាល​នៅ​ទូទាំង​ខេត្តកណ្តាល បានធ្វើការ​បែងចែក​ក​ម្លាំ​ង​នៅតាម​គោលដៅ​ជាច្រើន​កន្លែង ដើម្បី​ត្រៀម រក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព ក្នុងឱកាស​បុណ្យ​ទន្លេ​នាពេល​ខាងមុខនេះ ។ ក្រៅពី​កម្លាំង​នគរបាល​ខេត្ត ក៏មាន​វត្តមាន​កម្លាំង​នគរបាល នៃ​នាយកដ្ឋាន ចំណុះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ កម្លាំង​អង្គរក្ស កម្លាំង​កងរាជអាវុធហត្ថ កម្លាំង​កងយោធពល​ខេមរភូមិន្ទ និង​កងកម្លាំង​សណ្តាប់​ធ្នាក់​ជាច្រើន​ទៀត​ចូលរួម​ការពារ​បុណ្យ​ទន្លេ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ថា បុណ្យ​ទន្លេ​ខេត្ដ​កណ្ដាល ទើប​ទទួលបាន​រៀបចំ​ឡើងជា​លើក​ទី​១ ដោយមាន​ការអនុញ្ញាត​ពីស​ម្ដេច​អគ្គ​មហារ​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ បុណ្យ​ទន្លេ​និង​ប្រ​ព្រឹ​ត្ដិ​ទៅ​នៅ​ថ្ងៃទី​៩ ទី​១០ ទី​១១ ខែមីនា ឆ្នាំ​២០១៨ នៅ​ដង​ទន្លេបាសាក់ ត្រង់ចំណុច​ខាងមុខ​សួនច្បារ​មាត់ទន្លេ​ក្រុង​តាខ្មៅ ។​

​លោកស្នងការ បាន​បន្ដថា តាម​ការរៀបចំ​របស់​គណៈកម្មការ​បុណ្យ​ទន្លេ រួមមាន លេងល្បែង​ប្រជាប្រិយ ប្រកួត​កីឡា ,​ហែល​ទឹក ប្រណាំង​កង់ និង​ល្បែង​លេង​កម្សាន្ដ​ជាច្រើន​ទៀត ។ ដោយឡែក​ក៏មាន​ស្ដង់​ប្រមាណ​ជាង​៥៥០​ស្ដង់ ដាក់តាំង​លក់​ផលិតផល​ក្នុងស្រុក និង​ផលិតផល​ក្រៅ​ស្រុក​ជាច្រើន ។ តាម​ការប៉ាន់ស្មាន ក្នុង​មួយថ្ងៃ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ និង​ទេសចរណ៍​អន្ដរជាតិ ចូលរួម​លេង​កម្សាន្ដ​មិន​ក្រោម​៣០​ម៉ឺន​នាក់​នោះទេ ដូច្នេះ​សមត្ថកិច្ច​នគរបាល​ខេត្ដ​កណ្ដាល​មាន​តួនាទី​រក្សា ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​អញ្ជើញ​មកលេង​កំសាន្ដ ។​
លោក​ឧត្ដមសេនីយ៍ទោ អ៊ា​វ ចំរើន បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ខេត្ដ ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្រៅ​ខេត្ដ អញ្ជើញ​ចូលរួម​លេង​កម្សាន្ដ​សប្បាយ​ក្នុង​កម្មវិធី​បុណ្យ​ទន្លេ​ខាងមុខនេះ ឲ្យ​បាន​ច្រើន​កុះករ និង​បង្កើន​ការប្រុងប្រយ័ត្ន និង​ថែរក្សា​ទ្រព្យសម្បត្ដិ​របស់​ខ្លួន​ឲ្យ​បានល្អ​ប្រសើរ អំពី​ចោរលួច​ឆក់​ជាដើម​៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×