Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្បែក​ក្រពើ​ខុសច្បាប់ ទម្ងន់​ជិត​៤​តោន នាំចូល​ពី​វៀតណាម បម្រុង​ដឹក​បន្តទៅ​ថៃ ត្រូវបាន​បង្ក្រាប​

spot_img

​តាកែវៈ ស្បែក​ក្រពើ​ខុសច្បាប់ ទម្ងន់​ជិត​៤​តោន ដែល​លួច​នាំចូល​ពី​ប្រទេស​វៀតណាម បម្រុង​នឹង​ដឹកជញ្ជូន​ទៅ​រាជធានី​ភ្នំពេញ បន្តទៅ​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ កែវ ថា​យ ត្រូវបាន​បង្ក្រាប​ជាក់ស្តែង​។​

​ស្បែក​ក្រពើ​ខុសច្បាប់​ទម្ងន់ ៣៩០០​គីឡូក្រាម លួច​នាំចូល​នូវ​ស្បែក​ក្រពើ ពី​ប្រទេស​វៀតណាម តាម​ស្រុក​កោះអណ្ដែត ត្រូវបាន​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តតាកែវ ដឹកនាំ​ដោយ លោក​វេរ​សេនីយ​ឯក ង៉ែត ចាន់​ធី មេបញ្ជាការរង​រាជ​អាវុធហត្ថ​ខេត្ត បាន​ចុះបង្ក្រាប កាល​វេលា​ម៉ោង​៣:៣០​នាទី ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​សំរោង ឃុំ​រមេញ ស្រុក​កោះអណ្ដែត ខេត្តតាកែវ ហើយ ត្រូវបាន​ដឹក​មក​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដោយមាន​ការសម្របសម្រួល​នីតិវិធី ពី លោក ផាន់ សុ​ភ័​ក្រ ព្រះរាជអាជ្ញារង អម​អយ្យការ​សាល​ដំបូង​ខេត្ត ដើម្បី​ប្រគល់​ស្បែក​ក្រពើ​ទាំងនេះ​ជូន​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត ចាត់ការ​បន្តទៅ​តាម​នី​តិ​វិធី​ច្បាប់ ។

​សូម​បញ្ជាក់ដែរថា ស្បែក​ក្រពើ​នេះ បម្រុង​នឹង​ដឹកជញ្ជូន​ទៅ​រាជធានី​ភ្នំពេញ បន្តទៅ​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ កែវ ថា​យ ស្ថិតនៅ​ភូមិ​ឡ​ទឹកត្រី សង្កាត់​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដើម្បី​នាំចេញ​ទៅ​លក់​បន្ត​នៅ​ប្រទេស​ថៃ ដែល​ឈ្មួញ​នៅ​ប្រទេស​ថៃ បាន​បញ្ជា​ទិញ​ស្បែក​ក្រពើ ពី​ប្រទេស​កម្ពុជា ចំនួន​៣៩០០​គីឡូក្រាម គិត​ជា​ទឹកប្រាក់​២៤.០០០​ដុល្លារ ប៉ុន្តែ​កសិដ្ឋាន​នេះ មាន​មិន​គ្រប់​ទើប​លួច​នាំយក​ស្បែក​ក្រពើ​ពី​ប្រទេស​វៀតណាម​ដោយ​ខុសច្បាប់ ដើម្បី​បង្គ្រប់​យក​ឲ្យ​ម៉ូយ​នៅ​ប្រទេស​ថៃ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×