Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បេសកជន​ពិសេស​កូរ៉េខាងត្បូង ដែល​បញ្ជូន​ទៅ​កូរ៉េខាងជើង​

spot_img

​ប្រភពព័ត៌មាន Yonhap  បាន​និយាយថា លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jae-in បានជ្រើសរើស​មន្ត្រី​សន្តិសុខ​ជាន់ខ្ពស់​ចំនួន​ពីរ​នាក់​ជា​បេសកជន​ពិសេស​ទៅកាន់​កូរ៉េខាងជើង​។​

ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Moon Jae-in

​តាម Yonhap ប្រធានការិយាល័យ​ចារកម្ម​ជាតិ​របស់​កូរ៉េ​ខាងត្បូង Suh Hoon និង​នាយក​ការិយាល័យ​សន្តិសុខ​ជាតិ​កូរ៉េខាងត្បូង លោក Cheng Eui-yong នឹង​ក្លាយជា​បេសកជន 2 រូប​ទៅកាន់​ប្រទេស​កូរ៉េខាងជើង នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បន្ថយ​ភាព​តានតឹង​នៅលើ​ឧបទ្វីប​នេះ​។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ក្រុម​អ្នកសង្កេតការណ៍​បាន​និយាយថា កិច្ច​ប្រឹងប្រែង​នេះ​អាច​ត្រូវបាន​រំខាន​នៅក្នុង​បរិបទ ដែល​អាមេរិក​និង​កូរ៉េខាងត្បូង​បាន​សម្រេចចិត្ត​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​រួមគ្នា​តាម​ការគ្រោងទុក​។​

​តាម​ផែនការ​នោះ​កងទ័ព​អាមេរិក​និង​កូរ៉េខាងត្បូង​នឹង​ធ្វើ​សមយុទ្ធ​រួមគ្នា​នៅ​ដើម​ខែ​មេសា បន្ទាប់ពី​ត្រូវ​បាន​ផ្អាក​ក្នុងអំឡុងពេល​ប្រព្រឹត្តទៅ​នៃ​កីឡា​អូឡាំពិក​រដូវរងា​។​

​ទីភ្នាក់ងារ​ព័ត៌មាន KCNA នៅ​ថ្ងៃ​ទី​១ ខែ​មីនា បាន​ចុះផ្សាយ​បទ​វិចារណកថា និយាយថា ៖ “​ប្រសិនបើ​សហរដ្ឋអាមេរិក បន្ត​ធ្វើ​សមយុទ្ធ​រួម ខណៈ​ដែល​បន្ត​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​នោះ ក្រុង​ព្យុងយ៉ាង​នឹង​សងសឹក​ប្រឆាំង​នឹង​អាមេរិក​តាម​វិធី​វាយបក​ដោយឡែក ហើយ​សហរដ្ឋអាមេរិក​នឹង​ត្រូវ​ទទួលខុសត្រូវ​ចំ​ពោះ​ផលវិបាក​កើតមានឡើង​។ អាមេរិក​គួរតែ​យល់​អំពី​រឿង​នេះ​ហើយ​គួរតែ​បញ្ទាក់​ពី​ការ​វៃឆ្លាត​”៕ សូ​យ​ន​

spot_img
×