Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោង​ផ្អាក​ការផ្គត់ផ្គង់​ទឹក នៅ​យប់​ថ្ងៃទី​៧​មីនា ក្នុង​សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ ដើម្បី​ត​ភ្ជាប់​បំពង់​ចែកចាយ​ទឹក​ថ្មី​

spot_img

ភ្នំពេញ​៖ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បានប្រកាស​ផ្អាក​ផ្គត់ផ្គង់​ទឹក​រយៈពេល​៦​ម៉ោង ហើយ​បាន​ស្នើសុំ​កិច្ច​សហការ​ពី​អាជ្ញាធរ​ខណ្ឌ​មានជ័យ ផ្តល់​ព័ត៌មាន​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​មាន​ទីលំនៅ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ផ្អាក​ផ្គត់ផ្គង់​ទឹកស្អាត​ចាប់ពី​ម៉ោង​៩​យប់ ថ្ងៃទី​៧ ខែ​មីនា ដល់ ម៉ោង​៣​ទៀប​ភ្លឺ ។​

​ក្នុង​សេចក្តីជូនដំណឹង​បានបញ្ជាក់​ថា រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ គ្រោង​កាត់ភ្ជាប់​បំពង់​ចែកចាយ​ទឹក​ថ្មី ទំហំ ២៥០​មិល្លីម៉ែត្រ នៅលើ​ផ្លូវ​លេខ​៣​សេ (៣៧១ ) ចាប់​ពី​ផ្លូវ​លេខ​៣​សេ (៣៧១)​ដល់​ប្លុក​ស្ថិតនៅ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃទី​៧​មីនា ។ ការងារ​កាត់​ភ្ជាប់​បំពង់​ចែកចាយ​ទឹក​ថ្មី​នេះ តម្រូវ​ឲ្យ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ផ្អាក​ការផ្គត់ផ្គង់​ទឹក​ចាប់ពី​ផ្លូវ​លេខ​៧២​សេ ដល់​ផ្លូវ​លេខ​សេ​សេ មួយ​រយៈពេល​ខ្លី ប្រមាណ​ជា​៦​ម៉ោង និង​អាច​ធ្វើឲ្យ​គុណភាព​ទឹក​មាន​ភា​ល្អក់កក​ករ​ក្នុង​រយៈពេល​ខ្លី​ក្រោយ​ពេល​កាត់​ភ្ជាប់​បំពង់​ទឹក​ថ្មី​រួច​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×