Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Trump កោតសរសើរ​ចំពោះ​សំណើរ​លុបចោល​អណត្តិ​របស់​ប្រធានរដ្ឋចិន​

spot_img

លោក​ប្រធានាធិបតី Trump បាន​និយាយថា សហរដ្ឋអាមេរិក​អាច​សាកល្បង​លុបចោល​អណត្តិ​ចំពោះ ប្រធានាធិបតី​និង​អនុ​ប្រធានាធិបតី​។​

​ប្រធានាធិបតីអាមេ​រិក Donald Trump​។​

​ចំពោះ​ព័ត៍មាន​ថា ៖ តាម​សំណើ​របស់​គណៈកម្មាធិកា​រ​កណ្តាល​បក្សកុម្មុយនិស្ត​ចិន​កាលពី​ថ្ងៃ​ទី 25 ខែ​កុម្ភៈ ស្នើ​ឱ្យ​លុបចោល​ការកំណត់​កំរិត ពីរ​អាណត្តិ​សម្រាប់​ប្រធាន​និង​អនុប្រធាន​រដ្ឋ ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​និយាយថា លោក​ចង់​ធ្វើ​ដូចគ្នានេះដែរ​។​

​ទូរទស្សន៍ CNN ដកស្រង់​សម្តី​លោក Trump បាន​និយាយ​ទៅកាន់​ក្រុម​អ្នកគាំទ្រ​គណបក្ស​សាធារណរដ្ឋ​នៅឯ​កិច្ចប្រជុំ​បិទទ្វារ​មួយ​កាលពី​ថ្ងៃ​អង្គារ (៣ មីនា​) នៅ​រដ្ឋ Florida​ថា​៖ “​ឥឡូវនេះ គាត់​អាច​ធ្វើជា​ប្រធាន​អស់​មួយជីវិត ហើយ​គាត់​ពិតជា​អស្ចារ្យ​ណាស់​” -​ដោយ​សំដៅ​ដល់​ប្រធានាធិបតី​ចិន​លោក​ស៊ី​ជីន​ពីង (Xi Jinping) តាម​កំណត់ត្រា​លម្អិត​នៃ​កិច្ចប្រជុំ​នោះ​។ “​មើល​ទៅ​គាត់​មាន​សមត្ថភាព​ក្នុងការ​ធ្វើ​ដូច្នេះ​ខ្ញុំ​គិតថា វា​ជា​រឿង​ល្អ ប្រហែល​ជា​ថ្ងៃ​ណា​មួយ​យើង​គួរតែ​សាក​ធ្វើតាម​”​។​

​លើសពីនេះ​ទៀត ប្រធានាធិបតី​អាមេរិក​ក៏​បាន​ឆ្លៀត​ត្អូញត្អែរ​អំពី​ការដែល លោកស្រី Hillary Clinton ពុំ​ត្រូវ​ស៊ើបអង្កេត បន្ទាប់ពី​ការបោះឆ្នោត​ឆ្នាំ 2016 ។ លោក​បាន​និយាយថា សហរដ្ឋអាមេរិក​កំពុង​រក្សា “​ប្រព័ន្ធ​ក្លែងក្លាយ ” ហើយ​គ្មាន “​មនុស្ស​សុច្ចរិត​” នៅ​ទីកន្លែង​សមរម្យ​ដើម្បី​កែប្រែ​ស្ថានភាព​នេះ​។​

​លោក​ស៊ី ជីន​ពីង (Xi Jinping) អាយុ 64 ឆ្នាំ​បាន​ចាប់ផ្តើម​អាណត្តិ 5 ឆ្នាំ លើក​ទី​ពីរ​របស់​គាត់ កាលពី​ឆ្នាំមុន បន្ទាប់​ពី​មហាសន្និបាត​ទូទាំង​ប្រទេស​របស់​គណ​បក្ស​។ ក្រុម​អ្នកជំនាញ​ការវាយតម្លៃ​ថា សំណើរ​លុបចោល​កំហិត​អណត្តិ​ប្រធាន និង​អនុប្រធាន​រដ្ឋ អាច​ជួយ​ឱ្យ​លោក​ស៊ី​ជីន​ពីង (Xi Jinping) បន្ត​កាន់អំណាច​ក្រោយ ឆ្នាំ 2023 ដោយ​កាន់កាប់​អំណាច​ធំ​បំផុត​មិន​ធ្លាប់​មាន​តាំងពី​មុន​មក​៕ សូ​យ​ន​

spot_img
×