Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន Microsoft សន្យាថា នឹង​ផ្ដល់​កុំព្យូទ័រ ដល់​គ្រូ​គូរ​អេក្រង់ MS Word លើ​ក្តារខៀន បង្រៀន​សិស្ស​

spot_img

​គ្រូបង្រៀន បច្ចេកវិទ្យា​ព័ត៍មាន​មួ​យនៅប្រទេស Ghana ឈ្មោះ Richard Appiah Akoto បង្រៀន ICT នៅ​សាលា​មធ្យមសិក្សា Betenase M/A ។ សាលារៀន​នេះ​មិន​មាន​កុំព្យូទ័រ​ទេ បើទោះបីជា​ឆ្នាំ 2011, ICT គឺជា​ផ្នែក​មួយ​នៃ​ការប្រលង​ថ្នាក់ជាតិ​។

​ដូច្នោះ​ហើយ​លោកគ្រូ Richard Appiah Akoto បាន​គូរ​នៅលើ​ក្តារខៀន ចំណុច​ប្រទាក់ Microsoft Word ដើម្បី​បង្រៀន​សិស្ស​។ យ៉ាងនេះក្តី សិស្ស​ក៏​មាន​ការរំភើប​យ៉ាងខ្លាំង​អំពី​វិធី​បង្រៀន​របស់លោក​។​

 Akoto បង្រៀន​សិស្ស​របស់គាត់​ដោយ​គូរ​នៅលើ​ក្តារបន្ទះ​។​

“​នេះ​មិនមែន​ជា​លើក​ទី​មួយ​ដែល​ខ្ញុំ​បាន​គូរ​វា​។ ខ្ញុំ​ស្រឡាញ់​ការងារ​របស់​ខ្ញុំ​ហើយ ខ្ញុំ​តែងតែ​ធ្វើ​បែប​នោះ​នៅ​ថ្នាក់​ជា​រៀងរាល់ថ្ងៃ​។ គ្រូ​ម្នាក់ៗ​មាន​វិធី ដើម្បី​បង្រៀន​ផ្សេងគ្នា ហើយ​នេះ​គឺជា​វិធី​ផ្ទាល់ខ្លួន​របស់​ខ្ញុំ​។ ខ្ញុំ​មិន​គិតថា រូបថត​របស់​ខ្ញុំ​នៅ​លើ​ហ្វេ​សប៊ុក មាន​ភាព​ទាក់ទាញ​ដល់​មនុស្ស​គ្រប់គ្នា​អីចឹង​សោះ​”​។

​ទំព័រ​ហ្វេ​សប៊ុក​ផ្ទាល់ខ្លួន “Owura Kwadwo Hottish” របស់ Akoto ទៀងទាត់​តែង​បង្ហោះ​រូបថត​ទៀងទាត់ ដើម្បី​បង្ហាញ​មនុស្ស​ទាំងឡាយ​ដឹង​ច្បាស់​ពី​ជីវិត​វេទនា​របស់​ប្រជាជន​អាហ្វ្រិក​។ សំណាងល្អ រូបភាព​នៃ​វិធីសាស្ត្រ​បង្រៀន​របស់ Akoto បានទទួល​ការយកចិត្តទុកដាក់​ពី​សហគ្រិន​បច្ចេកវិទ្យា Rebecca Enonchong ។​

Enonchong បាន​ទាក់ទង​អំពី​ករណី​ពិសេស​របស់ Akoto ជាមួយ Microsoft តាមរយៈ Twitter ។ ជា​ការឆ្លើយតប​ក្រុមហ៊ុន Microsoft បាន​សន្យាថា នឹង​បញ្ជូន​លោក Akoto ទៅ​កុំព្យូទ័រ និង​សៀវភៅ​អប់រំ​ទំនើប​របស់​ខ្លួន​អោយទៅ​លោក Akoto៕ ចន្ទ្រា​ MacBook Pro

spot_img
×