Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូត​អាមេរិក នៅ​តួ​ក​គី​បាន​បិទ​ជា​បណ្ដោះអាសន្ន ដោយសារតែ​ការគំរាមកំហែង​ផ្នែក​សន្តិសុខ​

spot_img

​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ស្ថានទូត​អាមេរិក នៅ​រដ្ឋធានី​អង់កា​រ៉ា របស់​ប្រទេស​ទួរគី បាន​ប្រកាសថា ​ខ្លួន​នឹង​បិទទ្វារ​នៅ​ថ្ងៃ​ទី 5 ខែ​មីនា ដោយសារតែ​ការគំរាមកំហែង​ផ្នែក​សន្តិសុខ ហើយ​គ្រាន់តែ​ផ្តល់​សេវា​បន្ទាន់​ប៉ុណ្ណោះ​។​

ស្ថានទូត​អាមេរិក​នៅ​អង់កា​រា មើល​នៅ​ខាងក្រៅ​។

​ទីភ្នាក់ងារ​នេះ បាន​ផ្តល់​ដំបូន្មាន​ដល់​ប្រជាពលរដ្ឋ​អាមេរិក ក្នុង​ប្រទេស​ទួកគី ជៀសវាង​កុំ​ទៅកាន់​កន្លែង​មាន​ហ្វូងមនុស្ស​ប្រមូលផ្តុំ​ច្រើន និង​ទស្សនា​កន្លែង​ទេសចរណ៍​ដ៏​ពេញនិយម ។​

​ទោះជា​យ៉ាងណា​ក៏ដោយ ស្ថានទូត​មិន​បាន​បញ្ជាក់​ពី​ការគំរាមកំហែង​ផ្នែក​សន្តិសុខ​ណាមួយ ដែល​នាំ​ទៅដល់​ការបិទទ្វារ​នោះទេ​។​

​ស្ថានទូត​អាមេរិក ក៏​បាន​និយាយ​ផងដែរ​ថា ការសម្ភាសន៍​ទិដ្ឋាការ​និង​សេវាកម្ម​ជា​ទៀងទាត់​នឹង​ត្រូវ​លុបចោល​នៅ​ថ្ងៃ​ទី 5 ខែ​មីនា ហើយ​នឹង​ត្រូវបាន​ប្រកាស​នៅពេល​ដែល​ទីភ្នាក់ងារ​នេះ​ត្រៀម​៕ សូ​យ​ន​

spot_img
×