Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គេច​ពី​ប៉ូលិស តែ​បែរជា​រត់​ច្រឡំ​ចូល​… ប៉ុស្តិ៍​ (Video inside)

spot_img

​​ហេតុការណ៍ “​មិនដឹង​គួរ​សើច​ឬ​យំ​” ខាងលើ​បាន​កើតឡើង​នៅ​ថ្ងៃ ១៦ កុម្ភៈ នៅ​រដ្ឋ​អា​រី​ហ្សូ​ណា អាមេរិក ខណៈពេល​ជនល្មើស​២​រូប បាន​រត់គេច​ពី​ប៉ូលិស​តែ​បែរ​ជា​ច្រឡំ​ចូល​លាក់ខ្លួន នៅក្នុង “​ប៉ុស្តិ៍​ប៉ូលិស​” ពិត​ណាស់​ភ្លាមៗ​នោះ​ពួកគេ​ត្រូវបាន​វាយខ្នោះ Marwan Al Ebadi អាយុ ២៨​ឆ្នាំ និង Salma Hourien អាយុ​២៩​ឆ្នាំ ត្រូវបាន​ប៉ូលិស​ប្រទះឃើញ​នៅ​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយ​វេលា​ម៉ោង ១៦​និង​១០​នាទី​ល្ងាច ថ្ងៃ​១៦ កុម្ភៈ (​ម៉ោង​តំបន់​)​។ ខណៈ​ពួកគេ​កំពុង​ដើរល្បាត​បំណង​ស៊ើបអង្កេត​រក​មុខសញ្ញា​ប្លន់​មួយ​ដែល​ទើប​កើត​ឡើង​។ នៅពេល​ឃើញ​ប៉ូលិស ពួកគេ​ទាំង​២ បាន​រត់​ចោល​រថយន្ត​។ គេ​បាន​គ្នា​រត់​តាម​បណ្តោយ​ជញ្ជាំង​នៃ​អគារ​មួយ​នៅ​ជិត​នោះ​បំណង​គេចខ្លួន​។ ប៉ុន្តែ​គេ​ពុំ​នឹកស្មានថា វា​ជា​ប៉ុស្តិ៍​ប៉ូលិស ហើយ​ពិត​ណាស់​ពួកគេ​បាន​ត្រូវ​ចាប់ខ្លួន​ភ្លាម​។​

ជនល្មើស Marwan Al Ebadi អាយុ ២៨​ឆ្នាំ និង Salma Hourien អាយុ ២៩​ឆ្នាំ​។​

​តំណាង​របស់​ប៉ូលិស​នៅ Peoria រដ្ឋ​អា​រី​ហ្សូ​ណា អាមេរិក បាន​ប្រកាស​ជា​សាធារណៈ​នូវ​ខ្សែ​វីដេអូ​អំពី​ព័ត៌មាន​ជនល្មើស​ទាំង​២ គ្រា​ប៉ូលិស​រកឃើញ ហើយ​បាន​នាំគ្នា​រត់​ចោល​រថយន្ត​៕​

spot_img
×