Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក ៖ បុរស​ម្នាក់​បាន​ធ្វើ​អត្តឃាត​នៅ​ក្រៅ​របង​សេត​វិមាន​

spot_img

​ភ្នាក់ងារ​ស៊ើបអង្កេត​អាមេរិក បាន​ហ៊ុម​ព័ទ្ធ​ខាងក្រៅ​សេត​វិមាន ក្រោយ​ការផ្ទុះអាវុធ​នៅ​ថ្ងៃ ៣​មីនា ស្ថានីយ៍ទូរទស្សន៍ CNN បាន​ដកស្រង់​សម្តី​ស្ថាប័ន​ចារកម្ម​អាមេរិក ឲ្យដឹងថា បុរស​ម្នាក់​បាន​លូក​ទាញ​កាំភ្លើង ដែល​លាក់​ក្នុង​ខ្លួន រួច​បាញ់​ចំក្បាល​ធ្វើអត្តឃាត​នៅ​មុខ​របង​សេត​វិមាន ។

​សំណេរ Tweet របស់​ស្ថាប័ន​ចារកិច្ច​អាមេរិក​ឲ្យដឹងថា ភ្នាក់ងារ​សន្តិសុខ​បាន​ស្ទុះ​ទៅ​កាន់​កន្លែងកើតហេតុ​ភ្លាម​បន្ទាប់ពី​ឮស្នូរ​កាំភ្លើង ហើយ​បាន​ឃើញ​បុរស​នោះ​បាន​ស្លាប់​ក្បែរ​រង ផ្នែក​ខាងជើង​នៃ​សេត​វិមាន​។​

​តាម​អ្នកនាំពាក្យ​របស់​សារប័ន​ខាងលើ​ឲ្យដឹងថា ជននេះ​បាន​ដើរ​សំដៅ​មកកៀក​របង រួច​ដក​កាំភ្លើង​ដែល​លាក់​នៅក្នុង​ខ្លួន​បាញ់​អស់​ប៉ុន្មាន​គ្រាប់ ប៉ុន្តែ​ហាក់ដូចជា​ពុំ​សំដៅលើ​សេត​វិមាន​ទេ​។ បន្ទាប់មក​បុរស​នេះ​បាន​បាញ់​កម្ទេច​ទូរស័ព្ទ​របស់​ខ្លួន​មុន​ពេល​បង្វែ​កាណុង​ចំក្បាល​ធ្វើអត្តឃាត​។ គេ​បានដឹង​អត្តសញ្ញាណ​របស់​បុរស​នេះហើយ ប៉ុន្តែ​មិន​ទាន់​ទម្លាយ​អត្តសញ្ញាណ​នៅ​មុនពេល​ដែល​ព័ត៌មាន​នេះ​មិន​ទាន់​ប្រកាស​ប្រាប់​ក្រុម​គ្រួសារ​ជនរងគ្រោះ​។​

​កាសែត Washington Post បាន​ដកស្រង់​សម្តី​សាក្សី​ឲ្យដឹងថា បុរស​នេះ​បាន​ឈរ​លាយឡំ​ក្នុង​ហ្វូងមនុស្ស​ប្រមាណ​ជាង ១០០​នាក់ ។ អ្នកធ្វើការ​ក្នុង​សេត​វិមាន​ត្រូវបាន​គេ​បញ្ជូន​ទៅ​លាក់ខ្លួន​ក្នុង​ទី​សុវត្ថិភាព ខណៈពេល​ដែល​ភ្ញៀវទេសចរ​នៅ​ខាងក្រៅ​ភ័យ​ស្លន់ស្លោរ នាំគ្នា​រត់​ផាស់ក្រញាំ ។ ប្រភព​ពី​អាជ្ញាធរ​ឲ្យដឹងថា ពុំមាន​អ្នក​រងរបួស​ទេ​។​

​នា​ខណៈ​កើតហេតុ​នេះ ប្រធានាធិបតី Donald Trump និង​ជំទាវ Melania Trump កំពុងស្ថិត​នៅ​តំបន់​សម្រាកលំហែ Mar-a-lago នា​រដ្ឋ​ផ្លរីដា ហើយ​មាន​គម្រោង​នឹង​វិលត្រឡប់​មក​ក្រុង​វ៉ាស៊ីនតោន​វិញ​នៅ​យប់​ថ្ងៃ​ដដែល​៕ សូ​យ​ន​

spot_img
×