Wednesday, May 15, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្ដមសេនីយ៍ គន់ គីម បញ្ជាក់ពីមូលហេតុពិត ដែលលោកផ្ទេរសិទ្ធិដឹកនាំ ជូនលោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដឹកនាំបញ្ជាជំនួស

spot_img

ខេត្តឧត្ដមានជ័យ ៖ បន្ទាប់ពីមានការផ្សាយព័ត៌មានទាក់ទងនឹងការផ្ទេរសិទ្ធិដឹកនាំនោះ លោកនាយឧត្ដមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ពីមូលហេតុពិត នៃការដែលលោក ផ្ទេរសិទ្ធិដឹកនាំជូនលោកឧត្ដមសេនីយ៍ឯកហ៊ុន ម៉ាណែត ដឹកនាំបញ្ជាជំនួស។

លោកនាយឧត្ដមសេនីយ៍ គន់ គីម បានបញ្ជាក់ថា “ដោយខ្ញុំត្រូវចុះជួបសួរសុខទុក្ខ និងបំពាក់មេដាយការពារជាតិជូនបងប្អូនអតីតយុទ្ធជនកម្ពុជានៅទូទាំងប្រទេស ឲ្យបានរួចរាល់មុនទិវាអតីតយុទ្ធកម្ពុជា នៅខែមិថុនា ហេតុនេះខ្ញុំបានផ្ទេរសិទ្ធិដឹកនាំបញ្ជាសេនាធិការចម្រុះជូន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដឹកនាំបញ្ជាជំនួស។
ជាក់ស្តែងថ្ងៃទី៤ មីនានេះ ខ្ញុំបានមកជួបផ្ទាល់ និងបានបំពាក់មេដាយការពារជាតិជូនបងប្អូនសមាជិកសមាគមអតីតយុទ្ធជន ក្រុងសំរោង ខេត្តឧត្តរមានជ័យចំនួន៧៣៤នាក់ ដូច្នេះមានបញ្ហាអ្វីក្រៅពីនេះ ឬកុំយល់ច្រឡំ និងតាមការផ្សព្វផ្សាយខ្លះខុសការពិតនោះ”។

ក្នុងលិខិតផ្ទេរសិទ្ធិ​ដែលមានការ​ទទួលបាន​ការឯកភាព​ពី​លោក​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ លោកឧត្តមសេនីយ៍គន់ គីម បានបញ្ជាក់ថា “ដោយមានធុរផ្ទាល់ខ្លួនចាំបាច់ ខ្ញុំបាទ សូមផ្ទេរសិទ្ធិដឹកនាំបញ្ជាការងារសេនាធិការចម្រុះ ជូលឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ ទទួលដឹកនាំបញ្ជាការងារសេនាធិការចម្រុះ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។ តាមខ្លឹមសារដូចបានជម្រាបជូនខាងលើ សូមឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ មេត្តាពិនិត្យ សម្រេច ដោយអនុគ្រោះ”។ ​

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨​កន្លងទៅ​ថ្មីៗ​នេះ លោក​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ គន់ គីម អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​នាយសេនាធិការ​ចម្រុះ​នៃ​អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​ដោយ​អះអាងថា មានធុរ​ផ្ទាល់ខ្លួន​ចាំបាច់​បានសម្រេច​ផ្ទេរសិទ្ធិ​ដឹកនាំ​បញ្ជា​ការងារ​សេនាធិការ​ចម្រុះ​ជូន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​នាយរង​សេនាធិការ​ចម្រុះ​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ ខណៈ​ការផ្ទេរសិទ្ធិ​នេះ​ក៏​ទទួលបាន​ការឯកភាព​ពី​លោក​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​ផងដែរ ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×