Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វគ្គ​ជម្រុះ Tiger Street Football Festival 2018 នៅ​ខេត្ត​កណ្តាល​មាន​៣២​ក្រុម

spot_img

កណ្តាល​៖ ការប្រកួត​ជម្រុះ​មណ្ឌល​ទី​៧ នៃ​ពានរង្វាន់ Tiger Street Football Festival 2018 បាន​បើក​ជា​ផ្លូវការ​ណ៍ហើយ​នា​ព្រឹក​ថ្ងៃទី​៤ ខែ​មីនា ឆ្នាំ​២០១៨​នេះ នៅ​បរិវេណ​មាត់ទន្លេ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ដោយ​មាន​ការចូលរួម​ពី​ក្រុម​ចំនួន​៣២​ក្រុម​។ ហើយ​ចំពោះ​ក្រុម​ដែល​ចូលរួម​ក្នុង​ពិធី​បើក​ក៏​ទទួលបាន​វត្ថុ​អនុស្សាវរីយ៍​ពី​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ​ផងដែរ​។​

​ថ្លែង​ក្នុង​ពី​ធី​បើក​កាលពី​ព្រឹក​មិញ លោក ទុយ វិច្ជិកា តំណាង​ឲ្យ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា និង​ជា​ប្រគណៈក​ម្មា​ធិ​ការ​បច្ចេកទេ បាន​លើកឡើង​ថា នេះ​គឺជា​លើក​ទី​៦​ហើយ ដែល​ក្រុមហ៊ុន​ស្រា​បៀ​ថៃ​ហ្គ័​រ បាន​រៀបចំ​កម្មវិធី​ដ៏​អស្ចារ្យ ក្នុង​ការផ្តល់​ឱកាស​ដល់​ប្អូនៗ​យុវជន ដែល​ស្រឡាញ់​កីឡាបាល់ទាត់​បាន​បញ្ចេញ​សមត្ថភាព ប្រកួតប្រជែង​ដណ្តើម​ពានរង្វាន់​។ ហើយ​ជា​ធម្មតា​ការប្រកួត​តែងតែ​ចង់​ទទួលបាន​ជ័យជម្នះ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ សហព័ន្ធ​កីឡា​បាល់ទាត់ និង​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ តែងតែ​សង្កត់ធ្ងន់​លើក​ការគោរពវិន័យ និង​សូមឲ្យ​បងប្អូន​កីឡាករ​ទាំងអស់ ប្រកាន់​ភ្ជាប់​នូវ​ស្មារតី​កីឡា លេង​ដោយ Fair Play គោរព​ពេលវេលា គោរព​អាជ្ញាកណ្តាល និង​អ្នក​រៀបចំ​កម្មវិធី​។​

​នៅក្នុង​នោះ​ដែរ លោក Wong kwok San Finance Director of Tiger Beer ដែល​ជា​នាយក​គ្រប់គ្រង​ផ្នែក​លក់​ទូទាំងប្រទេស នៃ​ក្រុមហ៊ុន​ស្រា​បៀរ​ថៃ​ហ្គ័​រ បាន​លើកឡើង​ក្នុង​ពិធី​បើក​នោះ​ថា នេះ​ជា​លើកដំបូង​Tiger Street Football Festival ២០១៨ បាន​វិលត្រឡប់​មក​វិញ​ហើយ មិនតែប៉ុណ្ណោះ​ព្រឹត្តិការណ៍​កាន់តែ​ធំ​ជាង​មុន និង​មាន​មណ្ឌល​ប្រកួត​រហូតដល់​៨ មណ្ឌល ក្រុម​ចូលរួម​ប្រកួត​ដល់​ទៅ​ជាង​៥០០​ក្រុម កីឡាករ​សរុប​ជាង ៣៥០០​នាក់ និង​ជា​ពិសេស​មាន​រង្វាន់​ដ៏​ច្រើន​សរុប ៥០.០០០​ដុល្លារ​។ មិនតែប៉ុណ្ណោះ​ក្រុម​ដែល​ប្រជែង​បាន​កៅអី​ទៅ​ចូលរួម​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត​នៅ​រាជធានី​ភ្នំពេញ និង​មាន​ឱកាស​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​អន្តរជាតិ Ryan Giggs នៅ​ថ្ងៃ​ប្រកួត​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ​។​

​សូមបញ្ជាក់​ថា សម្រាប់​ការប្រកួត​នៅ​មណ្ឌល​ទី​៧​នេះ ធ្វើ​រយៈពេល​តែ​១​ថ្ងៃ​ប៉ុណ្ណោះ គឺ​ថ្ងៃ​ទី​៤ ខែ​មីនា ដើម្បី​ស្វែងរក​ក្រុម​ជើង​ចំនួន​៣​ក្រុម ឈាន​ទៅ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត​ទូទាំងប្រទេស​នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី​១០ និង​ទី​១១ មីនា ២០១៨ ខាងមុខនេះ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×