Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ឧត្តមសេនីយ៍ត្រី អេង ហ៊ី ផ្សព្វផ្សាយ​ការងារ​អប់រំ​ចិត្តសាស្ត្រ ដល់​សិក្ខាកាម​វគ្គ​បណ្តុះបណ្តាល​សន្តិសុខ​ធនាគារជាតិ​នៃ​កម្ពុជា

spot_img

ភ្នំពេញ​៖ នៅ​ព្រឹក ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​២០១៨ នៅ​សាលា​កងរាជអាវុធហត្ថ​កំបូល លោក​ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការរង ស្នងការដ្ឋាន​រដ្ឋបាល​និង​ហិរញ្ញវត្ថុ និង​ជា​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ធ្វើ​ការងារ​ផ្សព្វផ្សាយ​ការងារ​អប់រំ​ចិត្តសាស្ត្រ ដល់​សិក្ខាកាម​វគ្គ​បណ្តុះបណ្តាល​សន្តិសុខ​ធនាគារជាតិ​នៃ​កម្ពុជា ជំនាន់​ទី​៣ ដែល​មាន​សិក្ខាកាម​សរុប​ចំនួន ៣២ នាក់ ។​

​លោក​ឧត្តមសេនីយ៍ត្រី អេង ហ៊ី បាន​មានប្រសាសន៍ថា​ការងារ​ផ្សព្វផ្សាយ​អប់រំ​ចិត្តសាស្ត្រ​នេះ គឺ​ដើម្បី​ឲ្យ​យល់​ជ្រូត​ជ្រាប​កាន់តែ​ច្បាស់លាស់​នូវ​តួនាទី ភារកិច្ច ។ ការអប់រំ​ចិត្តសាស្ត្រ​នេះ មាន​សារៈសំខាន់​ណាស់ ក្នុងការ​ពង្រឹង​គោលជំហ​រ សតិអារម្មណ៍ ក្តាប់ជាប់​នូវ​ការវិវត្តន៍​នៃ​សភាពការណ៍​នយោបាយ សន្តិសុខ​ជាតិ អន្តរជាតិ​ថ្មីៗ ហេតុ​ដូច្នេះ​បានជា​ត្រូវ​ធ្វើ​ការអប់រំ​ចិត្តសាស្ត្រ ជាប់​ជាប្រចាំ ដើម្បី​ពង្រឹង​សតិអារម្មណ៍ ឲ្យ​រក្សាបាន​នូវ​ជំហរ​រឹងមាំ ទល់​តែ​ឧស្សាហ៍​ដុសខាត់ រំលឹក​ឡើងវិញ ទើប​មិន​មាន​កំហុស​ច្រំ​ដែល​កើតឡើង​។ ក្នុងឱកាស​នោះ​ដែរ លោក​ឧត្តមសេនីយ៍ត្រី អេង ហ៊ី ក៏​បាន​ណែនាំ​ដល់​សិក្ខាកាម​ទាំងអស់ លើ​ការប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​បុក ឲ្យ​ត្រឹមត្រូវ​មាន​ផលប្រយោជន៍​សម្រាប់​ខ្លួន​យើង​និង​សង្គមជាតិ គោរព​បាន​នូវ​ក្រមសីលធម៌ វិជ្ជាជីវៈ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×