Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវា​ផ្ទុក​យន្តហោះ​អា​មេ​រិច​ធ្វើដំណើរ​ទៅ​វៀតណាម មាន​គោលដៅ​តំរង់​ទៅ​កាន់​ទីក្រុង​ប៉េកាំង​

spot_img

​នាវា​ផ្ទុយ​យន្តហោះ​ចំបាំង​អា​មេ​រិច USS Carl Vinson នឹង​មកដល់​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​ច័ន្ទ​នេះ​
​ដែល​នេះ​គឺជា​វត្ត​មាន​ជា​ប្រវត្តិសាស្ត្រ​លើក​ដំបូង ចាប់តាំងពី​មាន​សង្គ្រាម​វៀតណាម​កាលពី​ជាង ៤០​ឆ្នាំមុន​។

​នាវា​ផ្ទុយ​យន្តហោះ​ដ៏​មហិមា​នឹង​មាន​វត្តមាន​នៅ​ប្រទេស​វៀតណាម​រយៈពេល ៤​ថ្ងៃ ដែល​នេះ​គឺជា​ឱកាស​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ការបង្កើន​ទំនាក់ទំនង​រវាង​អតីត​គូសត្រូវ​ទាំងពីរ​។​

​អ្នកវិភាគ​បាន​លើកឡើង​ថា ការមកដល់​របស់​នា​វា​ផ្ទុក​យន្តហោះ USS Carl Vinson ក្នុងប្រទេស​​វៀតណាម​គឺ​មាន​គោលបំណង​យ៉ាង​ច្បាស់​បាញ់​ទៅ​រក​ទីក្រុង​ប៉េកាំង ហើយ​គឺជា​ការ​ទប់ទល់​ទៅ​នឹង​ការ​​សាងសង់​កោះ និង​មូលដ្ឋាន​យោធា​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

​អតីត​មេបញ្ជាការ​កងទ័ពជើងទឹក​អា​មេ​រិច ឈ្មោះ John Kirby បាន​លើកឡើង​ថា “​ប្រទេស​វៀតណាម​មាន​កា​រ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​សកម្មភាព​ឈ្លានពាន​របស់​ប្រទេស​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ ពួកគេ​ព្រួយបារម្ភ​ពី​កន្លែង​តែ​ចិន​នឹង​ទៅ ហើយ​ពួក​គេ​ចង់​មាន​ទំនាក់​ទំនង​ល្អ​ជាមួយនឹង​អា​មេ​រិច អស់​ជាច្រើន​ឆ្នាំ​មកហើយ​”​។​

​នាវា​យក្ស​ដែលមាន​ទំងន់ ៩៥.០០០​តោន​នឹង​សំចត​ប្រមាណ​ជាង ៣​គីឡូម៉ែត្រ​ពី​កំពង់ផែ Danang ដែលជា​តំបន់​សមរភូមិ​យ៉ាង​សំខាន់​ក្នុង​សង្គ្រាម​វៀតណាម ដែល​បាន​បញ្ចប់​ក្នុង​ឆ្នាំ ១៩៧៥​៕ សុភ័ក្ត្រ

spot_img
×