Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហា​យក្ស​ចិន បង្កើន​ថវិការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​ជាង ៨​ភាគរយ ឆ្នាំនេះ​

spot_img

​មហាអំណាច​យោធា​អាស៊ី ចិន​បាន​ប្រកាស​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ខ្លួន​បាន​បង្កើន​ការចំណាយ​លើ​វិស័យ​ការពារ​ជាតិ​ចំនួន ៨,១​ភាគរយៈ​សំរាប់​ឆ្នាំ ២០១៨​នេះ ដើម្បី​បង្កើន​អនុភាព​កំលាំង​ទ័ព​របស់​ខ្លួន ​បន្ទាប់​ពី​មាន​ការចំណាយ​តិច​កាល​ពី ២​ឆ្នាំមុន​។​

​បើ​តាមរ​បាយ​ការណ៏​ថវិកា​ររបស់​ចិន បានឲ្យដឹងថា ទីក្រុង​ប៉េកាំង​នឹង​ត្រូវ​ចំណាយ ១,១១​លាន​លាន​យ័ន (១៧៥ ពាន់​លាន​ដុល្លា​អា​មេ​រិច​) លើ​វិស័យ​យោធា​។​

​កាលពី​ឆ្នាំមុន ប្រទេស​ចិន​បាន​ចំណាយ​ថវិការ​ចំនួន ១៥១​ពាន់​លាន​ដុល្លា​លើ​វិស័យ​យោធា ដែល​នេះ​​គឺជា​ការចំណាយ​លើ​វិស័យ​ការពា​រដ៍​ច្រើន​បំផុត ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ ២​ក្នុង​ពិភពលោក ប៉ុន្តែ​​ការចំណាយ​លើ​វិស័យ​យោធា​ចិន​នៅ​តិចជាង អា​មេ​រិច​រហូតដល់ ៤​ដង​ឯនោះ ដោយ​អា​មេរិ​ក ចំណាយ ​៦០៣ពាន់​លាន​ដុល្លារ​។ នេះ​បើ​តាម​វិទ្យាស្ថាន​អន្តរជាតិ​ដើម្បី​សិក្សា​យុទ្ធសាស្ត្រ​។​

​ការបង្កើន​ការចំណាយ​លើ​វិស័យ​ការពារ​ចិន​ដ៏​ច្រើន​នេះ​នៅតែ​ធ្វើឲ្យ​សេដ្ឋកិច្ចចិន​មានដំណើ​រ​ទៅមុខ​​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដោយ​កាលពី​ឆ្នាំ ២០១៧ សេដ្ឋកិច្ច​ចិន​មាន​កំណើន ៦,៩​ភាគរយ ហើយ​នៅ​ឆ្នាំ ២០១៨​នេះ រដ្ឋាភិបាល​ចិន​និយាយថា ខ្លួន​មាន​គោ​ដៅ​ឲ្យ​សេដ្ឋកិច្ច​មាន​កំណើន​​ក្នុង​រង្វង់ ៦,៥​ភាគរយ​៕​ សុភ័ក្ត្រ

spot_img
×