Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ូតូ​២​គ្រឿង បុក​គ្នា​ពេញទំហឹង ស្លាប់​ប្រធាន​ក្រុម MSC ម្នាក់​របួសធ្ងន់​ម្នាក់​

spot_img

ខេត្ត​កំពង់ស្ពឺ​ ៖​ មាន​ករណី​គ្រោះថ្នាក់​ចរាចរ រវាង​ម៉ូតូ​២​គ្រឿង​ម៉ាក BMW បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​សង់​សេ​១២៥ បណ្តាល​ឲ្យ​ប្រធាន​ក្រុម MSC ម្នាក់​ស្លាប់ និង​ស្ត្រី​ម្នាក់​របួស​ធ្ងន់​កាលពី​ថ្ងៃ​៤ ខែ​មីនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ផ្លូវ​៤៤ ភូមិ​ត្រពាំង​ស្ទុង ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ។​

​តាម​ប្រភព​សមត្ថកិច្ច​បាន​អោយដឹង​ថា​៖​ករណីនេះ​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​ដោយ​ម៉ូតូ​ម៉ាក BMW ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ ភ្នំពេញ 1CV-9602 បើកបរ​ដោយ​ឈ្មោះ កែវ សុវណ្ណ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជា​ប្រធាន​ក្រុម MSC ស្នាក់នៅ​ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ បាន​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង លុះដល់​ចំណុច​កើតហេតុ​បាន​បុក​ជាមួយនឹង​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ បើកបរ​ដោយ​ស្ត្រី​ម្នាក់ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​បញ្ច្រាសទិស​គ្នា ពេញទំហឹង បណ្តាលឲ្យ​ភាគី​អ្នកបើក​ម៉ូតូ​ម៉ាក BMW ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង​ភាគី​ម៉ូតូ​សង់ រងរបួស​ធ្ងន់​ត្រូវ​បាន​បាន​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ។​

​សមាជិក​ក្រុម​ម៉ូតូ​ធំ MSC បាន​សរសេរ​សារ​រំលែក​ទុក្ខ​ថា ខ្ញុំ​ជា​សមាជិក​ក្នុង​ក្រុម​ម៉ូតូ​ធំ MSC សូម​ចូលរួម​រលែក​ទុក្ខ បងប្រុស​ប្រធាន​ក្រុម​ម៉ូតូ MSC បង​គឺជា​មនុស្ស​ល្អ​នឹង​ជា​ប្រធាន​ក្រុម​ដ៏​ល្អ​ម្នាក់ ហេតុអ្វី​ក៏​មាន​ទៅ​លឿន​យ៉ាងនេះ មិន​គួរឲ្យ​ជឿ​សោះ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×