Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៤ ខែតុលា ឆ្នាំ​២០១៧ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំជូត ៖ រាសី​ឡើង​ខ្ពស់ត្រដែត​។ ការងារ​មានឱកាស​ភ្លឺស្វាង​ច្រើន ការលំបាក​តែងមាន​អ្នក​ជួយ​យកអាសា និង​មាន​ដៃគូ​សហការ​ថ្មី​។ លុយកាក់​មាន​ចំណូល​ហូរ​ចូល​មិន​ដាច់​ទោះ​តិចក្តី​ច្រើនក្តី​។ មនោសញ្ចេតនា​រីកចម្រើន​ល្អប្រសើរ​។ សុខភាព​គប្បី​បង្កើន​ការហាត់​ប្រាណ​។ ទិស​ល្អ គឺ​ទិសអាគ្នេយ៍ ប្រយ័ត្ន​ទិសឦសាន ។ ពណ៌​ល្អ លឿង​។ អ្នក​ជួយ​យកអាសា ឆ្នាំរោង​៕

​ឆ្នាំឆ្លូវ ៖ រាសី​ល្អ​មធ្យម ។ ការងារ​របស់​អ្នក​ឆ្នាំឆ្លូវ​បានចាប់ផ្តើម​ឈានចូល​របត់​ថ្មី​អ្នកនឹង​រវល់​ជាង ប៉ុន្តែ​កុំ​វក់​នឹង​ការងារ​ពេក​ដល់​ថ្នាក់​ភ្លេច​ថែទាំ​ខ្លួនឯង​។ លុយកាក់​ពេល​តានតឹង​អារម្មណ៍​ការដើរ​ទិញ​របស់រប​រ​ក៏​ជា​វិធី​សម្រួល​អារម្មណ៍​យ៉ាង​ល្អ​។ មនោសញ្ចេតនា​មានឱកាស​បាន​នៅក្បែរ​អ្នក​ដែល​ខ្លួន​កោតសរសើរ ស្រឡាញ់​ពេញចិត្ត​។ សុខភាព មិនត្រូវ​ទទួលទានរ​បស់​ត្រជាក់​។ ទិស​ល្អ គឺ​ទិស​ខាងជើង ប្រយ័ត្ន​ទិស​ខាងត្បូង ។ ពណ៌​ល្អ​ពណ៌​ខៀវ​។ អ្នក​ជួយ​យកអាសា ឆ្នាំជូត​៕

​ឆ្នាំខាល ៖​រាសី​ស្រុតចុះ ។ ការងារ​ចង់​ជោគជ័យ​ក្នុង​ការងារ​ត្រូវ​ប្រមូលផ្តុំ​កម្លាំងកាយ​ចិត្តច្រើន​ជាង​មុន កុំ​ដោយសារតែ​ផលប្រយោជន៍​ចំពោះមុខ ធ្វើ​ឲ្យ​ខក​ឱកាស​ធំ​ទៅ​ថ្ងៃក្រោយ​។ លុយកាក់ ចាយវាយ​ត្រូវ​ផ្អែកលើ​ប្រាក់ចំណូល​របស់ខ្លួន កុំ​ខ្ជះខ្ជាយ​ពេក​។ មនោសញ្ចេតនា​មានការ​យល់ច្រឡំ​បន្តិចបន្តួច​បណ្តាល​ឲ្យ​តានតឹង ឈ្លោះប្រកែក​។ សុខភាព​ត្រូវ​ប្រយ័ត្ន​ថែទាំ​ផ្លូវ​ពោះវៀន គួរ​បង្កើន​ការបរិភោគ​អាហារ​សម្បូរ​វីតាមីន C​។ ទិស​ល្អ គឺ​ទិស​ខាងជើង ប្រយ័ត្ន​ទិសអាគ្នេយ៍​។ ពណ៌​ល្អ​គឺ​ពណ៌​លឿង​។ អ្នក​ជួយ​យកអាសា ឆ្នាំចរ​៕

​ឆ្នាំថោះ ៖ រាសី​ស្រុតចុះ​។ ការងារ​ត្រូវ​យកចិត្តទុកដាក់​កសាង​ទំនាក់ទំនង​ល្អជា​មួយ​អ្នក​រួម​ការងារ​។ លុយកាក់ ដោយ​សារភាព​អល់អែក​អ្នក​បានធ្វើ​ឲ្យ​បាត់បង់​ឱកាស​រកប្រាក់​ធំ​។ មនោសញ្ចេតនា​អ្នក​នៅ​លីវ​មានឱកាស​ជួប​មនុស្ស​ដែល​ខ្លួន​ប្រាថ្នា​ចង់​ជួប អ្នកមាន​គ្រួសារ​ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​មនោសញ្ចេតនា​កុំ​ឲ្យ​ប្រេះឆា​។ សុខភាព​បង្កើន​បរិភោគ​អាហា​សម្បូរ​វីតាមីន​។ ទិស​ល្អ គឺ​ទិសនិរតី ប្រយ័ត្ន​ទិស​ខាង​អាគ្នេយ៍ ។ ពណ៌​ល្អ គឺ​ពណ៌​ស​។ អ្នក​ជួយ​យកអាសា ឆ្នាំចរ​៕

​ឆ្នាំរោង ៖ រាសី​ល្អ​មធ្យម​។ ទោះបី​ការងារ​បច្ចុប្បន្ន​មិន​នាំមក​នូវ​ប្រាក់ចំណូល​ដូច​បំណង តែ​ថ្ងៃនេះ​ក៏​ពុំមែន​ជា​ពេលវេលា​សមស្រប​ដើម្បី​ផ្លាស់ប្តូរ​។ លុយកាក់​ថ្ងៃនេះ​មាន​ប្រាក់ចំណូល តែ​ចំណាយ​ច្រើន ដូច្នេះ​ត្រូវ​សម្រួល​ផែនការ​ចំណាយ​ឲ្យ​សម​ហេតុផល​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​គួរ​ព្យាយាម​ចេញ​ក្រៅ​ជួប​ទាក់ទង​ជាមួយ​មនុស្ស​គ្រប់គ្នា​នោះ ក្នុងឱកាស​នឹង​មកដល់​។ សុខភាព មិនត្រូវ​បរិភោគ​របស់​ត្រជាក់​។ ទិស​ល្អ គឺ​ទិស​ខាងជើង ប្រយ័ត្ន​ទិសខាងកើត​។ ពណ៌​ល្អ​គឺ​ខៀវ​។ អ្នក​ជួយ​យកអាសា ឆ្នាំជូត​៕

​ឆ្នាំម្សាញ់ ៖ រាសី​ស្រុតចុះ​។ ការងារ​ហត់នឿយ​ណាស់​តែ​មិន​នាំមក​នូវ​សមិទ្ធិផល​ដូច​បំណង​។ លុយកាក់ ថ្ងៃនេះ​មិន​សមស្រប​សម្រាប់​វិនិយោគទុន​។ មនោសញ្ចេតនា មានការ​យល់ច្រឡំ​ចាំ​ត្រូវ​ដោះស្រាយ​ភ្លាម​កុំ​ឲ្យ​គ្រប់យ៉ាង​ឈាន​ទៅជា​ទំនាស់​ឥទ្ធិពល​ដល់​មនោសញ្ចេតនា​របស់​អ្នក​ទាំង​២​។ សុខភាព ស្ថិរ​ភាពល្អ​។ ទិស​ល្អ គឺ​ទិស​ត្បូង ប្រយ័ត្ន​ទិសពាយ័ព្យ ។ ពណ៌​ល្អ ពណ៌​ក្រហម ។ អ្នក​ជួយ​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំមមី ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​ថ្ងៃនេះ​ដំណើរ​ការល្អ​ធម្មតា ប៉ុន្តែ​ក៏​មិនត្រូវ​ភ្លេចខ្លួន គួរ​ខិតខំ​ពង្រឹង​បន្ថែមទៀត​។ លុយកាក់​មាន​ប្រាក់​កុំ​ដឹង​តែ​ទុក គួរ​រៀន​វិធី​ចំណាយ​ឲ្យ​មាន​ប្រសិទ្ធភាព និង​សម​ហេតុផល​។ មនោសញ្ចេតនា​អ្នក​នៅ​លីវ​ពេលចេញ​ក្រៅ​ត្រូវ​រៀបចំខ្លួន​ឲ្យ​បានល្អ​ដើម្បី​បង្កើន​ភាព​ទាក់ទាញ​។ សុខភាព ប្រយ័ត្នប្រយែង​ដំណេក​មិនត្រូវ​អត់ងងុយ​ដល់​យប់​ជ្រៅ​។ ទិស​ល្អ គឺ​ទិសពាយ័ព្យ ប្រយ័ត្ន​ទិស​ខាងត្បូង​។ ពណ៌​ល្អ គឺ​ពណ៌​ស ។ អ្នក​យកអាសា​ឆ្នាំចរ​៕

​ឆ្នាំមមែ ៖ រាសី​ស្រុតចុះ​។ ការងារ​មានការ​ប្រែប្រួល​ច្រើន ត្រូវ​ត្រៀម​ស្មារតី​ប្រឈម​កុំ​ឲ្យ​អសកម្ម​។ លុយកាក់ ទាល់តែ​ព្យាយាម​បំផុត​ទើបបាន​ចំណូល​ពេញចិត្ត​។ មនោសញ្ចេតនា​ត្រូវ​លៃ​ពេល​នៅក្បែរ​គ្នា​ឲ្យ​បាន​ច្រើនជាង​មុន​។ សុខភាព អាកាសធាតុ​ផ្លាស់ប្តូរ​ត្រូវ​ប្រយ័ត្ន​អាហារ​និង​បង្កើន​ការហាត់​ប្រាណ​។ ទិស​ល្អ គឺ​ទិស​ត្បូង ប្រយ័ត្ន​ទិស​ជើង ។ ពណ៌​ល្អ​គឺ​ពណ៌​ក្រហម​។ អ្នក​ជួយ​យកអាសា​គឺ​ឆ្នាំមមី​៕

​ឆ្នាំវក ៖ រាសី​ឡើង​ខ្ពស់ត្រដែត​។ ការងារ​រីកចម្រើន​ល្អប្រសើរ​។ លុយកាក់​មានឱកាស​ប​ង្កើ​ន​ប្រាក់ចំណូល​។ មនោសញ្ចេតនា​ជួនកាល​គ្រាន់តែ​បង្ហាញ​ការយកចិត្តទុកដាក់​ប​ន្តិ​ច​បន្តួច​ក៏​ផ្តល់​ប្រសិទ្ធភាព​ខ្ពស់ជាង​ពាក្យសម្តី​ឥត​បានការ​។ សុខភាព មិនត្រូវ​អត់ងងុយ​ព្រោះ​នឹង​បំផ្លាញ​សុខភាព​អ្នក​យ៉ាង​លឿន​។ ពណ៌​ល្អ គឺ​ពណ៌​លឿង​។ ទិស​នាំ​លាភ ទិស​ខាងជើង ប្រយ័ត្ន​ទិស ឦសាន​។ អ្នក​ជួយ​យកអាសា គឺ​ឆ្នាំរោង​៕

​ឆ្នាំរកា ៖ រាសី​ស្រុតចុះ ។ ការងារ សមត្ថភាព​សហការ​កា​រងារ​នៅ​ខ្សោយ ហេតុនេះ​ប្រសិទ្ធភាព​ពុំទាន់​ខ្ពស់​។ លុយកាក់​មិនត្រូវ​វិនិយោគ​ព្រោះ​មាន​ហានិភ័យ​យ៉ាង​ធំ​។ មនោសញ្ចេតនា អ្នក​ដែល​ខ្លួន​មិន​ចូលចិត្ត​តែង​នៅក្បែរ​ខ្លួន អ្នក​ដែល​ខ្លួន​ត្រូវការ​បែរជា​មិនអាច​ជិត​។ សុខភាព ត្រូវ​គ្រប់គ្រង​អារម្មណ៍​ឲ្យ​បានល្អ​។ ទិស​ល្អ គឺ​ទិស​កើត ប្រយ័ត្ន​ទិស​ខាងលិច​។​ពណ៌​ល្អ គឺ​ពណ៌​លឿង ។ អ្នក​ជួយ​យកអាសា គឺ​ឆ្នាំចរ​៕

​ឆ្នាំចរ ៖ រាសី​ស្រុតចុះ ។ ការងារ​ត្រូវ​ចេះ​សហការ​ជាមួយនឹង​អ្នក​រួម​ការងារ និង​ធ្វើតាម​បញ្ហា​របស់​ថ្នាក់លើ​។ លុយកាក់​ប្រាក់ចំណូល​មាន​កម្រិត ចាយវាយ​ត្រូវមាន​ផែនការ​។ មនោសញ្ចេតនា​អ្នក​នៅ​លីវ​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ប៉ងប្រាថ្នា តែ​មិនចេះ​សម្តែង​ទឹកចិត្ត ហេតុនេះ​ទំនាក់ទំនង​ក៏​នៅ​ទ្រឹង​ដដែល មិន​រីកចម្រើន​ទៅមុខ ហេតុនេះ​ទំនាក់ទំនង​ក៏​នៅ​ទ្រឹង​ដដែល មិន​រីកចម្រើន​ទៅមុខ​។ សុខភាព ត្រូវ​យកចិត្តទុកដាក់​ដល់​គុណភាព​ដំណេក​។ ទិស​ល្អ គឺ​ទិស​ខាងត្បូង ប្រយ័ត្ន​ទិស​ខាងលិច​។ ពណ៌​ល្អ គឺ​ពណ៌​ក្រហម​។ អ្នក​ជួយ​យកអាសា ឆ្នាំមមី ៕

​ឆ្នាំកុរ ៖ រាសី​ស្រុតចុះ​។ ការងារ​គ្រប់​ផែនការ​សុទ្ធតែ​រាំងស្ទះ​ធ្វើ​ឲ្យ​អ្នក​ធុញ​ធ្រា​ន់​នឿយណាយ​។ លុយកាក់​វិនិយោគ​នៅពេល​វេលា​នេះ​ងាយ​ជួប​ហានិភ័យ​ធំ​។ មនោសញ្ចេតនា​កាន់តែ​អង្កេត​ឃើញ​ពិបាក​នឹង​ចុះសម្រុង​ជាមួយគ្នា​។ សុខភាព ប្រយ័ត្ន​ជំងឺ​ផ្លូវ​រំលាយ​អាហារ ចៀសវាង​បរិភោគ​អាហារ​មាន​ប្រេង​ខ្លាញ់​ច្រើន​។ ទិស​ល្អ គឺ​ទិស​ខាងលិច ប្រយ័ត្ន​ទិសខាងកើត​។ ពណ៌​ល្អ ពណ៌​ផ្ទៃមេឃ​។ អ្នក​ជួយ​យកអាសា គឺ​ឆ្នាំថោះ​៕ សូយន

 

 

 

 

 

 

spot_img
×