Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ៖ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​មួយ​ចំនួន​បាន​សរសេរ​លិខិត​មក​សម្តេច ដើម្បី​សុំ​ការអនុគ្រោះ​

spot_img

​ភ្នំពេញ​៖ ចំពោះ​ស្ថានភាព​នយោបាយ​វិញ នៅ​ថ្ងៃ​ទី​៥​មីនា​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់​ថា​មាន​អតីត​មេដឹកនាំ​បក្សប្រឆាំង​មួយចំនួន​ដែល​ត្រូវបាន​កាត់​សិទ្ធិ​ធ្វើ​នយោបាយ បាន​សរសេរ​លិខិត​មក​សម្តេច ដើម្បី​សុំ​ការអនុគ្រោះ​ក្នុង​ការទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​។​

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៥ ខែ​មីនា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​សម្ពោធ​សមិទ្ធផល​នានា​នៅក្នុង​វត្ត​ឈូក​វ៉ា ស្ថិតនៅ ភូមិ​អណ្តូង សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ដែល​ទើបនឹង​សាងសង់​រួច​ថ្មីៗ​នេះ​។

ជារ​ការឆ្លើយតប សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា អ្នក​ត្រូវបាន​កាត់​សិទ្ធិ​ធ្វើ​នយោបាយ​មិន​ទាន់​មានច្បាប់​ណា​ដើម្បី​លើកលែង​នោះទេ គឺ​ផ្ទុយ​ពី​អ្នក​ជាប់​ទោស​ដែល​មាន​ច្បាប់​អនុញ្ញាត​ឲ្យ​នាយករដ្ឋមន្ត្រី​សុំ​លើកលែងទោស ក្រោយ​សាលក្រម​ចូល​ជា​ស្ថាពរ​រួចហើយ​។ ជាមួយគ្នា​នោះ​ដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​បន្ថែម​ថា​ការដុត​រូប សម្តេច របស់​ខ្មែរ​នៅ​អូស្ត្រាលី គឺជា​មូលហេតុ​មួយ​ក្នុងចំណោម​មូលហេតុ​ជាច្រើន​ទៀត ដែល​សម្តេច មិន​អាច​ជួប​ចរចា​ជាមួយ​អតីត​មេដឹកនាំ​បក្សប្រឆាំង​បាន​។​

​សម្តេច​តេជោ ហ៊ុន សែន ប្រកាសថា សម្តេច​បើក​បេះដូង​សម្រាប់​ចរចា​ជានិច្ច ប៉ុន្តែ​មិន​ចរចា​ជាមួយ​អ្នក​មាន​ទោស​ក្បត់ជាតិ​នោះ​ជាដាច់ខាត​។ សម្តេច​តេជោ បានបញ្ជាក់​ថា គ្មាន​ការចរចា​ជាមួយ​អតីត​មេ​បក្ស​ប្រឆាំង ដែល​កំពុង​ជាប់​ទោសទណ្ឌ​នោះឡើយ​។ សម្តេច​តេជោ ហ៊ុន សែន បាន​អះអាង​ថា ការ​ទៅ​អូស្ត្រាលី​របស់​សម្តេច នៅ​អូស្ត្រាលី​មិនមែន​ទៅ​ចូលរួម​ចរចា​ជាមួយ​ពួក​ក្បត់ជាតិ​នោះទេ គឺ​ទៅ​ដើម្បី​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី​។ បេះដូង​សម្តេច​ជាង​កន្លះ​ជីវិត​ប្រើ​សម្រាប់​តែ​ចរចា​មិនមែន​ប្រើ​សម្រាប់​ច្បាំង​នោះ​ទេ រហូត​បាន​ក្លាយជា​អ្នកឯកទេស​ក្នុង​ការចរចា​។ ប៉ុន្តែ​សម្តេច​មិន​ចរចា​ជាមួយ​ក្រុម​ក្បត់ជាតិ ដែល​ជា​អតីត​មេដឹកនាំ​បក្សប្រឆាំង​នោះទេ​។ អ្នក​ត្រូវបាន​កាត់​សិទ្ធិ​ធ្វើ​នយោបាយ​មិន​ទាន់​មានច្បាប់​ណា ដើម្បី​លើកលែង​នោះទេ ផ្ទុយ​ពី​អ្នក​ជាប់​ទោស​ដែល​មាន​ច្បាប់​អនុញ្ញាត​ឲ្យ នាយករដ្ឋមន្ត្រី​សុំ​លើកលែង​ទោស​ក្រោយ​សាលក្រម​ចូល​ជា​ស្ថាពរ​។​

​សម្តេច​តេជោ ហ៊ុន សែន ប្រកាស​ខ្លាំងៗ​ថា មិន​ចរចា​ជាមួយ​អ្នកទោស​ក្បត់ជាតិ​ជាដាច់ខាត​។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​មួយ​ចំនួន ដែល​ត្រូវបាន​កាត់​សិទ្ធិ​ធ្វើ​នយោបាយ បាន​សរសេរ​លិខិត​មក​សម្តេច​សុំ​ការអនុគ្រោះ ដើម្បី​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​។ សម្តេច​តេជោ ហ៊ុន សែន ផ្តាំ​ទៅកាន់​បរទេស​ដែល​ចង់​អន្តរាគមន៍​ជួយ​មេដឹកនាំ​អតីត​មេ​បក្ស​ប្រឆាំង ឲ្យមើល​ពីមូល​ហេតុ​នាំឲ្យ​មាន​រឿង​នេះ ពោល​ក្រុម​អតីត​បក្សប្រឆាំង​បាន​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល ដោយ​អំពាវនាវ​ឲ្យ​កងទ័ព​ប្រឆាំង​រាជរដ្ឋាភិបាល និង​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស​ធ្វើបាតុកម្ម​នៅ​គ្រប់​ទីកន្លែង​។ សម្តេច​គ្មាន​តម្លៃ​គ្រប់គ្រាន់​ក្នុងការ​ចរចា​ជាមួយ​អតីត​មេដឹកនាំ​បក្សប្រឆាំង​នោះឡើយ​។ លោក សម រង្ស៊ី និង​អតីត​មេដឹកនាំ​ប្រឆាំង​បាន​ធ្វើឲ្យ​សម្តេច​ឆ្អែតឆ្អន់​គ្រប់គ្រាន់​ហើយ​។​ប្រសិនបើ​សម្តេច​បាន​ឃើញ​វីដេអូ​ដែល​ក្រុម​អតីត​បក្សប្រឆាំង​និយាយ​ពី​ផែនការ​ផ្តាច់ព្រ័ត្រ នៃ​ការផ្តួលរំលំ​រាជរដ្ឋាភិបាល​កាលពី​ឆ្នាំ​២០១៣​នោះ សម្តេច​នឹង​កម្ទេច​អតីត​ក្រុម​បក្ស​ប្រឆាំង​នេះ​ចោល​តែម្តង ហើយ​អតីត​មេដឹកនាំ​បក្សប្រឆាំង​ដែល​កំពុង​ជាប់ពន្ធនាគារ ក៏​គ្មាន​ការសុំ​លើកលែង​ទោស​នោះដែរ​។ សម្តេច​តេជោ ហ៊ុន សែន បាន​ប្រាប់​ទៅ​អតីត​មេដឹកនាំ​បក្សប្រឆាំង​កុំ​សង្ឃឹមថា មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​លើក​ទី​២​នោះ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការដុត​រូប​សម្តេច​របស់​ខ្មែរ​នៅ​អូស្ត្រាលី គឺជា​មូលហេតុ​មួយ​ក្នុងចំណោម​មូលហេតុ​ជាច្រើន​ទៀត ដែល​សម្តេច​មិន​អាច​ជួប​ចរចា​ជាមួយ​អតីត​មេដឹកនាំ​បក្សប្រឆាំង​ហើយ គ្មាន​ប្រទេស​ណាមួយ​មក​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា ដែល​ជា​រដ្ឋ​ឯករាជ្យ និង​មាន​អធិបតេយ្យ​មួយ​នោះឡើយ​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×