Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ខេត្ត​ស្ទឹងត្រែង ឃុំខ្លួន​មេខ្លោង​​ជួញដូរ​គ្រឿងញៀន ជនជាតិ​ឡាវ​ជួញដូរ​ថ្នាំញៀន​៣០​គីឡូក្រាម​

spot_img

ស្ទឹងត្រែង ​៖ លោក អៀង គីម​ថុល ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តស្ទឹងត្រែង អម​ដោយ​លោក​នៅ ចាន់ថន ជា​ក្រឡាបញ្ជី បាន​ចេញ​ដីកា​បង្គាត់​ឲ្យ​ឃុំខ្លួន​បណ្តោះអាសន្ន មេខ្លោង​ជនជាតិ​ឡាវ​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​ម្នាក់ ក្រោយ​សមត្ថកិច្ច ចាប់ខ្លួន​បាន​ដោយ​រឹបអូស​ថ្នាំញៀន​ប្រមាណ​៣០​គីឡូក្រាម​ម​នៅ​ព្រំដែន​កម្ពុជា​ឡាវ​នា​ខេត្តស្ទឹងត្រែង​។​

​នៅក្នុង​ដីកា​កាលពី​ថ្ងៃ​ទី​៤​ខែ​មីនា សម្រេច​ឃុំខ្លួន​មេខ្លោង​ជួញដូរ​គ្រឿងញៀន ឈ្មោះ​អាំង​ណូយស័​ក្ខ សី​រីស័​ក្ខ ហៅ​កុប ភេទ​ប្រុស ពី​បទ​ជួញដូរ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​ចូល​វ៉ើន​ខាម ស្ថិតនៅ​ភូមិ​ខាម​ផាន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង កាលពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៨​។ អំពើ​ល្មើស​នេះ មានចែង និង​ផ្ដន្ទាទោស​តាម​មាត្រា​៤០ នៃ​ច្បាប់​ស្ដី​ពី​គ្រឿងញៀន​។ បញ្ជា​ឲ្យ​ភ្នាក់ងា​រមាន​សមត្ថកិច្ច នៃ​កងកម្លាំង​សាធារណៈ​ធ្វើការ​នាំខ្លួន​ជន​ត្រូវ​ចោទ ទៅ​ពន្ធនាគារ​ខេត្តស្ទឹងត្រែង​ដោយ​អនុវត្ត​ឲ្យបាន​ត្រឹមត្រូ​វ​តាមច្បាប់ និង​សហការ​អនុវត្ត​ឲ្យបាន​ល្អ​នៅក្នុ​ង​ករណី​ចាំបាច់​។ បង្គាប់​ឲ្យ​ប្រធាន​ពន្ធនាគារ​ខេត្ត​ស្ទឹងត្រែង​ទទួល​ជននេះ និង​ឃុំខ្លួន​ជន​នេះ​រហូត​ទាល់តែ​ទទួល​បាន​ការឲ្យដំណឹង​អំពី​ការដោះ​លែងឲ្យ​មាន​សេរីភាព​វិញ​។​

​សូមបញ្ជាក់​ថា កម្លាំង​នគរបាល​ការិយាល័យ ក​៥ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្ត​ស្ទឹងត្រែង បាន​បើក​ប្រតិបត្តិការ​ឈានទៅដល់​ការចាប់ខ្លួន មេខ្លោង​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​ម្នាក់ ដែល​ជា​ជាតិ​ឡាវ នៅ​ខេត្ត​ស្ទឹងត្រែង ដោយ​រឹបអូស​ថ្នាំញៀន​ប្រមាណ​៣០​គីឡូក្រាម នៅ​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៨​នេះ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×