Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ព្រមាន​ថា នឹង​មិន​អត់ឱន​ឲ្យដាច់​ខាត រាល់​ផែនការ​ចង់​ផ្តាច់ខ្លួន​របស់​តៃវ៉ាន់​

spot_img

​ប្រទេស​ចិន​នៅ​ថ្ងៃ​ច័ន្ទ​នេះ បាន​ធ្វើការ​ព្រមាន​ដល់​កោះ​តៃវ៉ាន់​ថា ខ្លួន​នឹង​មិន​អត់ឱន​ឲ្យ​ជាដាច់ខាត​នូវ​រាល់​ផែនការ​ចង់​ផ្តាច់ខ្លួន​របស់​តៃវ៉ាន់​។ ការព្រមាន​នេះ​កើតឡើង ក្រោយពេល​មាន​ភាព​តានតឹង​​រវាង​ចិន និង​កោះ​តៃវ៉ាន់​។​

​បើ​តាមរ​បាយ​ការណ៏​រដ្ឋាភិបាលចិន​ដែល​អាន​ដោយ​នាយក​រដ្ឋមន្ត្រី​ចិន Li Keqiang បានបញ្ជាក់​ថា​ ទីក្រុង​ប៉េកាំង​នៅតែ​បន្ត​ប្រកាន់​ភ្ជាប់​នូវ​គោលនយោបាយ​ចិន​តែមួយ និង​គាំទ្រ​ដល់​កំណើន​សន្តិភាព​នៃ​ទំនាក់ទំនង​រវាង​ចិន និង​តៃវ៉ាន់​ក្រោម​កិច្ច​ព្រមព្រៀង​ឆ្នាំ ១៩៩២​។​

“​ប៉េកាំង​ក៏​នឹង​ធ្វើឲ្យ​រីកចម្រើន​ដល់​ការរួប​រួមរប​ស់​ចិន​ផងដែរ​។ ពួក​យើង​នឹង​នៅ​តែ​រក្សា​ជំហរ​ក្នុងការ​ការពារ​អធិបតេយ្យភាព​ចិន និង​បូរណភាព​ទឹកដី ហើយ​ពួក​យើង​នឹង​មិន​អត់ឱន​ចំពោះ​ផែនការ​ផ្តាច់​ខ្លួន ឬ​សកម្ម​ភាព​​ណា​ដែល​ធ្វើឲ្យ​តៃវ៉ាន់​ឯករាជ្យ​ឡើយ​”​។​

​ប្រទេស​ចិន នៅតែ​ចាត់ទុក​កោះ​តៃវ៉ាន់​គឺជា​ទឹកដី​របស់​ខ្លួន ហើយ​សង្ឃឹមថា​នឹង​រួបរួម​ជាមួយ​ចិន​​វិញ​នៅ​ថ្ងៃ​អនាគត​។ ប្រទេស​ចិន បាន​កាត់​ផ្តាច់ទំនាក់ទំនង​ផ្លូវការ​ជាមួយ​នឹង​ទីក្រុង​តៃប៊ិ ក្រោយពេល​ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-wen បដិសេធ​មិន​ទទួល​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ចិន​។​

​កាល​ពី​សប្តាហ៏​មុន ប្រទេស​ចិន​បាន​សំដែង​ការ​ខឹងសម្បារ​យ៉ាងខ្លាំង ក្រោយពេល​ព្រឹទ្ធិ​សភា​អា​មេ​រិច​បានអនុ​ម័ត​ច្បាប់​ធ្វើ​ដំណើរ ដើម្បី​លើក​ទឹកចិត្ត​របស់​មាន​​ការធ្វើ​ដំណើរ​ទស្សនៈកិច្ច​ទៅមក​រវាង ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​តៃប៊ិ ឲ្យបាន​គ្រប់​កំរិត​។​

​សូមបញ្ជាក់​ថា អា​មេ​រិច​បាន​កាត់​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​នឹង​តៃវ៉ាន់ ក្នុង​ឆ្នាំ ១៩៧៩ ដោយ​​បាន​ទទួលស្គាល់​មេដឹកនាំ​កុម្មុនិស្ត​ចិន​នៅ​ទីក្រុង​ប៉េកាំង​ជា​រដ្ឋាភិបាល​ស្នូល​នៃ​ចិន​តែមួយ​៕ សុភ័ក្ត្រ

spot_img
×