Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ចៅ ភិរុណ អំពាវនាវ​ឲ្យ​បងប្អូន​ទាំងអស់​គ្នា ត្រូវ​ចូលរួម​ថែរក្សា​សន្តិភាព កុំ​ជឿ​តាម​ការ​ញុះញង់​របស់​ជន​អគតិ​មួយចំនួន​តូច ដែល​ចូលចិត្ត​បំភ្លៃ​ការពិត​

spot_img

​ស្វាយរៀង ៖ លោកនាយ​ឧ្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សម្ភារៈ​ប​ច្ចេក​ទេស​ក្រសួង​ការពារជាតិ និង​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​ស្វាយជ្រំ បាន​ធ្វើ​ការអំពាវនាវ​ឲ្យ​បងប្អូន​ទាំងអស់​គ្នា ត្រូវ​ចូលរួម​ថែរក្សា​សន្តិភាព ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ មិន​ត្រូវ​ជឿ​តាម​ការ​ញុះញុង​របស់​គណបក្សប្រឆាំង ឬ​ពួក​អគតិ​មួយចំនួន ដែល​ចូល ចិត្ត​បំភ្លៃ​ការពិត។

ខណៈ​ដែល​ប្រទេសជាតិ​កំពុងមាន​ការអភិវឌ្ឍ​ន៍​លើ​គ្រប់​វិស័យ​ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ លោក ចៅ ភិរុណ បាន​ថ្លែង​ដូច្នេះ​ខណៈដែល​លោក​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​នៅក្នុង​ពិធី​សំណេះសំណាល ជាមួយ​មន្ត្រី​រាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស យាយជី តាជី នៅ​ព្រឹក​ថ្ងៃទី​៤ ខែ​មិនា ឆ្នាំ​២០១៨​នេះ និង​ពិធី​សម្ភោ​ធ​សមិទ្ធផល​នានា​ក្នុង​វត្ត​ចារ ស្ថិតនៅ​ភូមិ​ស្វាយ​មីង ឃុំ​អង្គ​តា​សូ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង ដែល​ចំណាយ​ថវិកា​សរុប​ចំនួន 327.967$។​

​លោក ចៅ ភិរុណក៏​បាន​នាំ​មកនូ​វ​ការ​ផ្តាំផ្ញើ សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ ក្រហម​កម្ពុជា ដែល​ជានិច្ចកាល​សម្តេច​ទាំងពីរ តែងតែ​មាន​មនោសញ្ចេតនា ស្រលាញ់​រាប់អាន និង​រួមសុខទុក្ខ​ជាមួយ​បងប្អូន​ជន រួម​ជាតិ​ទាំងអស់ និង​ជួយ​ដោះស្រាយ​ទុក្ខលំបាក​សព្វបែបយ៉ាង គ្រប់​ទីកន្លែង​ទូទាំង​ប្រទេស​កម្ពុជា​។​

​លោក ចៅ ភិរុណ បាន​មានប្រសាសន៍​លើកឡើង​បន្ត​ទៀត​ថា​៖​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ កសាង​ប្រទេស​ពី​បាតដៃ​ទទេ ដោយ​ខិតខំ​ស្តារ​កសាង​ឡើង​វិញ នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា ផ្លូវថ្នល់ ស្ពាន ទំនប់ ប្រឡាយ សាលារៀន មន្ទីរពេទ្យ និង ព្រះវិហារ ។​ល​។ រហូត​ទទួលបាន​នូវ​ការអភិវឌ្ឍ​គ្រប់​វិស័យ ដូចដែល​យើង​ទាំងអស់គ្នា បានឃើញ​មាន​នា​សព្វថ្ងៃនេះ​។

​លោក​ក៏​បាន​ជំរុញ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ បន្ត​ខិតខំ​ថែម​ទៀត ក្នុង​ការការពារ​សន្ដិ​សុខ សណ្ដាប់ធ្នាប់ សង្គម​របៀបរៀបរយ​សាធារណៈ អនុវត្ដ​ន៍​ឲ្យបាន​នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ស្តីពី​ភូមិ​-​ឃុំ មាន​សុវត្ថិភាព បន្ដ​ជំរុញ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ដ ខិតខំ​ដោះស្រាយ ឲ្យបាន​ល្អ​នូវ​បាតុភាព​ផ្សេងៗ ក្នុង​មូលដ្ឋាន​ព្រមទាំង​ធ្វើ​យ៉ាងណា​ឲ្យ​សមិទ្ធិផល​នានា ដែល​យើង​បាន​កសាង​ទាំងអស់នេះ បាន​ដំណើរការ​ល្អ ថែរក្សា​គង់វង្ស និង​បន្ត​ធ្វើឲ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត ។​

​លោក ចៅ ភិរុណ ក៏​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ទាំងអស់​គ្នា ត្រូវ​ចូលរួម​ថែរក្សា​សន្តិភាព ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ មិន​ត្រូវ​ជឿ​តាម​ការ​ញុះញង់​របស់​គណបក្សប្រឆាំង​ឬ​ពួក​អគតិ​មួយចំនួន ដែល​ចូលចិត្ត​បំភ្លៃ​ការពិត និង​តែងតែ​រារាំង​ដល់​ការអភិវឌ្ឍ​របស់​ប្រទេស ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន និង​ចូលរួម​ថែរក្សា​សមិទ្ធផល​នៅទីនេះ ឲ្យបាន​ល្អ​ប្រសើរ​សម្រាប់​ទុក​ជា​ទីកន្លែង​សិក្សា និង​ស្រាវជ្រាវ ដល់​អ្នកជំនាន់ក្រោយៗ​ទៀត​។​

​នា​ឱកាស​នោះ​ផងដែរ លោក នាយ​ឧត្តមសេនីយ៍ ចៅ ភិរុណ ព្រមទាំង​ក្រុម​ការងារ​បាន​ចូល​បុណ្យ​ដល់​វត្ត​ចារ​ចំនួន ១១.៥០០.០០០៛ ប្រជាពលរដ្ឋ​ចំនួន​៥០០​នាក់ ម្នាក់ៗ​ទទួល​សារុង​១ សិស្សានុសិស្ស ទទួលបាន​សៀវភៅ​ប៊ិច និង​ថវិកា​៤០០០៛ ក្នុង​ម្នាក់ៗ​ផងដែរ​៕ វ៉ៃកូ​

spot_img
×