គ្រាន់តែមើលគេលោតក៏សប្បាយដែរ បើបានទៅលោតខ្លួនឯងវិញមិនដឹងសប្បាយយ៉ាងណាទៅន៎?! តែចាំរៀនធម៌អោយចាំសិនស្រួលសូត្រពេលទៅលោតណឹង!
Bungee jumping ឬ Bungy jumping (បាន់ជី ចាំភីង) ជាកីឡារំជួលចិត្ត (ព្រលឹងចេញស៊ីព្រលិត) មួយដ៏ល្បីនៅ ឯ Kawarau Bridge, Queenstown ប្រទេស Zew Zealand ហើយសម្រាប់តម្លៃលេងវិញ សម្រាប់មនុស្សធំ $195 សម្រាប់កូនសិស្សតម្លៃ $165 និងក្មេងអាយុចន្លោះពី 10 ទៅ 14ឆ្នាំ តម្លៃត្រឹមតែ $145 ហើយតម្លៃសម្រាប់គ្រួសារដែលមានមនុស្សធំ២នាក់និងក្មេង២នាក់ ត្រឹមតែ$535 ប៉ុណ្ណោះ។
បើមានបងប្អូនយើងណាធ្លាប់បានទៅលេងហើយ ជួយដាក់រូបអោយមើលផង តែបើកអ្នកណារៀបនឹងទៅកុំភ្លេច selfies ណា៎! រូបស្អាតៗអាចផ្ញើរមកធ្វើជាអត្ថបទទេសចរណ៍បាន ចែកគ្នាមើល៕ ក្ខិណី