Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្ងាញ់ព្រោះអំនួត ៖ ឆ្កែទីបេត៍ ប្រយុទ្ធនឹងឆ្កែកញ្ចាស់ជ្រុះអស់រោម…​ .. .!

spot_img

មានបុរសម្នាក់ជាអ្នកមាន ដើរបណ្តើរឆ្កែពូជទីបេត៍ ដែលមានតម្លៃថ្លៃព្រោះវាខ្លាំង ហើយសាហាវណាស់។ ដើរបញ្ឈឺឆ្កែអួតគេអួតឯង​បណ្តើរ នៅបានប្រកាសរកគូប្រកួតបណ្តើរ ហើយថា ឆ្កែធម្មតា ៥-៦ក្បាល ក៏ពុំ… ឈ្នះដែរ។

នៅជ្រុងវិថីស្ងាត់មួយ ក៏ប្រទះនឹងបុរសចំណាស់ក្បាលទំពែក កំពុងអង្គុយជាមួយឆ្កែរបស់គាត់ ដែលសភាពស្គមស្គាំង ជ្រុះរោមស្ទើទាំងអស់។

ពេលនោះឆ្កែទីបេត៍របស់បុរសអ្នកមានស្រែកព្រុសៗពុំឈប់ឈរភ្នែកសម្លឹងមើល “ឆ្កែកញ្ចាស់” របស់បុរសចំណាស់។

បុរសអ្នកមានហាក់ពុំសប្បាយចិត្ត ហើយនិយាយទៅកាន់បុរសចំណាស់នោះថា “នែ៎តា! ឆ្កែរបស់តាឯងពូជអ្វីទៅ? ហ៊ានឲ្យវា “សាកល្បង” នឹងឆ្កែរបស់ខ្ញុំ ដែលកំពុងព្រុសទេ! ហើយបើឆ្កែតាឯងឈ្នះ នោះខ្ញុំឲ្យ ១០.០០០យាន់ ផ្ទុយទៅវិញឲ្យខ្ញុំតែ១០០យាន់ បានហើយ”។

តាចាស់ឆ្លើយមួយៗថា ៖ “ខ្ញុំកំពុងខ្វាយខ្វល់រកចំណីឲ្យវាស៊ីពុំបាន! តែបើជ្រុលជាភ្នាល់ៗឲ្យច្រើនម្តងមើល! លោកភ្នាល់ ១០.០០០យាន់ទៅ ក្រែងខ្ញុំបាន ១០០០យាន់ ទុកទិញចំណីឲ្យវា!”។

បុរសអ្នកមាន ងើយក្បាលឡើងលើ ហើយផ្ទុះសំណើចខ្លាំងៗថា ៖ តាមតែតាឯងចុះអីចឹង! កុំស្តាយក្រោយណា៎!

មនុស្សម្នាក់ឮដូច្នេះ នាំគ្នាចោមរោមមើល ។ អ្នកទាំង២ នាំគ្នាចាប់ 1-2-3 រួចព្រលែងឆ្កែ…។

… បានត្រឹម ២នាទី ឆ្កែទីបេត៍ដេកស្អាតលែងឮ… ព្រុសទៀត។ ទោះបីជាចាញ់លុយហើយ បុរសអ្នកមាននៅពុំអស់ចិត្តដើរចូលជិតតាចាស់ ខ្សឹបសួរថា ៖ “ឆ្កែតាឯងពូជទូទៅ បានជាវាវាយសាហាវម្លេះ!” តាចាស់ស្រែកខ្លាំង (ដោយធ្វើឫកដូចជាមនុស្សថ្លង់)ៗថា ៖ “មកទល់ពេលនេះ ខ្ញុំក៏លែងដឹងថា វាកាត់ពូជអ្វីដែរ គ្រាន់តែមុនជ្រុះរោមអស់គេហៅវាថា … តោហ្នឹងណា៎!” ៕ អាទិត្យ

spot_img
×