Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋជប៉ុនឃើញវានៅឆ្នេរសមុទ្រ ប៉ុន្តែពុំទាន់មានការអះអាងបញ្ជាក់ថា វាជាសភាវៈអ្វីទេ!

spot_img

អ្នកជឿថា មានមនុស្សនៅភពដទៃដែរឬទេ? មានរឿងនិទានច្រើនរាប់ពុំអស់ពីសភាវៈពុំមែនកើតនៅលើភពផែនដីយើង គិតម្តងម្កាលគេប្រទះឃើញវា ពិសេសពេលវា…ពុំមានជីវិត។

ក្រោយពេលប្រទះឃើញសភាវៈអាថ៌កំបាំងនេះ យុវជនរូបនោះបានថតរូបរួចបង្ហោះលើបណ្តាញ Instagram ហើយវាក៏ក្លាយជាមូលបទជជែកវែកញែកបែកផ្សែង ព្រោះថា វាជាសត្វអ្វី?

តាមរយៈរូបភាពនេះ គេឃើញសត្វនេះមានរូបរាងដូចជារាងកាយមនុស្ស តែមានរោម មានកន្ទុយ ផ្ទៃមុខហើមលុបបាត់វិញ្ញាណទាំងឡាយ តែនៅសល់ភិនភាគស្រដៀងនឹងញាណទាំង៥របស់មនុស្ស។

គេកំពុងវិភាគជជែកវែកញែក ដោយប្រមូលផ្តុំលើសត្វទេពមច្ឆា មនុស្សភពដទៃ សភាវៈចម្លែកនៃសមុទ្រពុំធ្លាប់ស្គាល់… ។

មនុស្សភាគច្រើនថា វាជាអម្បូរស្វាជប៉ុន ដែលប្រែភិនភាគក្រោយពេលរងការលប់ដោយ “ទឹកអំបិល” របស់សមុទ្រ។

ចុះប្រិយមិត្តវិញ យ៉ាងម៉េចដែរ?! ចន្ទ្រា

spot_img
×